**ចង់តទឹក តអគ្គិសនី តម្រូវឱ្យមានឯកសារពីឃុំ សង្កាត់? មិនមានអ្វីស្មុគស្មាញទេ!**ក្រសួងមុខងារសាធារណៈ លើកឡើងពីភារកិច្ច ៤ចំណុចសំខាន់ៗ របស់អនុគណៈកម្មការអប្បមាទ ដើម្បីគាំទ្រដល់ដំណើរការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការស៊ីវិល**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញអចលនវត្ថុមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកដ្ឋានពន្ធនាគារ បំភ្លឺជុំវិញករណីកាសែតកោះសន្តិភាព ចុះផ្សាយថា «ផ្ទុះប្រតិកម្មកក្រើកនៅពន្ធនាគារខេត្តកោះកុង ធ្លាប់ធ្វើអនុជាង៣០ឆ្នាំ បានធ្វើប្រធានស្តីទីមួយដង្ហើមចង្រិត»**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញបិទសិក្ខាសាលាបំប៉នស្តីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី២ ឆមាសទី២ នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែនអាចារ្យលាក់ ក្រុងស្ទឹងសែន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបំប៉នស្តីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី២ ឆមាសទី២ ជូនដល់គ្រូបង្រៀនថ្នាក់ទី២ ទីប្រឹក្សាគរុកោសល្យជំនាញ ទីប្រឹក្សាគរុកោសល្យប្រចាំសាលារៀន និងអ្នកពាក់ព័ន្ធ និងមានការចូលរួមជាពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានអង្គការវីវីអូប៊ីប្រចាំកម្ពុជា ឯកឧត្តម លោក លោកស្រីថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។

បន្ទាប់ពីបានស្តាប់របាយការណ៍បូកសរុបស្តីពីសិក្ខាសាលាបំប៉នស្តីពីវិធីសាស្ត្របង្រៀន និងការប្រើប្រាស់កញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី២ ឆមាសទី២ រួចមក តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាន ផ្តល់នៅអនុសាសន៍មួយចំនួនខាងក្រោម៖
(១). សូមវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបឋមសិក្សាដែលបានដឹកនាំសម្របសម្រួលអភិវឌ្ឍកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង និងចាប់ផ្តើមអនុវត្តចាប់តាំងពីឆ្នាំ២០១៨មក ក្រោមការងារឧបត្ថម្ភគាំទ្រពីអង្គការ ដៃគូអភិវឌ្ឍន៍នានា ជាពិសេការគាំទ្ររបស់អង្គការវីវីអូប៊ី សម្រាប់ការអនុវត្តក្នុងខេត្តកំពង់ធំ នាពេលនេះ។

(២). កន្លងមក ក្រសួងបានដាក់ចេញនូវកំណែទម្រង់ជាបន្តបន្ទាប់ ដែលរួមមានកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កំណែទម្រង់ការរៀបចំគោលនយោបាយ ហើយក្នុងឆ្នាំ២០១៨ ក្រសួងបានដាក់ចេញកំណែទម្រង់វិធីសាស្ត្របង្រៀននៅបឋមសិក្សា គឺការដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង។ ការរៀបចំកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ដែលមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស សៀវភៅរឿងខ្លីៗ ដើម្បីបំពេញបន្ថែមដល់ការអនុវត្តសៀវភៅសិក្សាគោល។
លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធ ត្រូវចងចាំថា នៅពេលសិស្សានុសិស្សមានអត្ថបទដើម្បីអានកាន់តែច្រើន ពួកគេអនុវត្តបានកាន់តែច្រើន នោះការចងចាំក៏បានល្អផងដែរ។

(៣). ចំពោះការអភិវឌ្ឍកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ដំបូង ដើម្បីឱ្យសិស្សចេះគិតលេខ ព្រោះការៀនអាន និងរៀនលេខ ជាមូលដ្ឋានគ្រឹះក្នុងការសិក្សាមុខវិជ្ជាផ្សេងៗ និងកម្រិតថ្នាក់បន្តបន្ទាប់ទៀត។
តាមរយៈការធ្វើថ្នាក់និទស្សន៍បង្ហាញថា ការអនុវត្តវិធីសាស្ត្រ និងល្បិចបង្រៀនរបស់គ្រូបង្រៀន ការសួរសំណួរ ធ្វើឱ្យសិស្ស និងគ្រូមានអន្តរកម្ម ដោយគ្រូបង្រៀនចេះផ្សារភ្ជាប់ខ្លឹមសារមេរៀនទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ ជាដើម។ ការបង្រៀនគណិតវិទ្យាបានល្អ ទាមទារឱ្យគ្រូបង្រៀនចេះច្នៃប្រឌិតផលិត និងប្រើប្រាស់សម្ភារឧបទេសជាប្រចាំ ត្រៀមខ្លឹមសារមេរៀន រៀបចំតារាងនានាឱ្យបានល្អ នឹងចូលរួមចំណែកដ៏សំខាន់ដល់ការលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការបង្រៀន។ ម្យ៉ាងវិញទៀត គ្រូបង្រៀនត្រូវខិតខំពង្រឹងសមត្ថភាពជាប់ជាប្រចាំ តាមរយៈការចូលរួមវគ្គសិក្ខាសាលានានា ការយកវីដេអូការបង្រៀនផ្សេងៗមកមើលជាគំរូ និងជាពិសេស ការទទួលយកការចុះគាំទ្រតាមរយៈកម្មវិធីប្រឹក្សាគរុកោសល្យ។ ការខិតខំអនុវត្តជាប្រចាំ រយៈពេល ៣ទៅ ៥ឆ្នាំ នឹងអាចក្លាយជាគ្រូបង្រៀនល្អបាន។

(៤). មាតាបិតា ត្រូវយល់ដឹងអំពីការអភិវឌ្ឍរបស់កុមារ ជាពិសេសអំឡុងពេល ១០០០ថ្ងៃដំបូង។ ក្នុងអំឡុងពេល ចាប់ពីសម្រាល រហូតដល់អាយុ ៣ឆ្នាំ កុមារតូចៗ ចូលចិត្តច្រៀង រាំ លេង និងរៀនពីមជ្ឈដ្ឋានជុំវិញ ដើម្បីឱ្យមានបំណិនទំនាក់ទំនងសង្គម។ ការលេងល្បែងនានា ដើម្បីពង្រឹងសាច់ដុំដៃ ជើង ហើយក៏ជាការចូលរួមដល់មូលដ្ឋាននៃការមើល ស្តាប់ និងនិយាយជាដើម។ លុះដល់វ័យដែលត្រូវចូលរៀនថ្នាក់មត្តេយ្យ ការអប់រំកម្រិតមត្តេយ្យសិក្សាដើម្បីឱ្យកូនមានវិន័យ ចេះធ្វើអ្វីដោយខ្លួនឯង ចូលចិត្តលេងល្បែងកុមារ រៀនគូសរូប ផាត់ពណ៌ ស្រឡាញ់សាលារៀន និងត្រៀមខ្លួនសម្រាប់ការរៀនបន្ត។

(៥). ដើម្បីទទួលបានការគោរព លោកគ្រូ អ្នកគ្រូ ត្រូវយកចិត្តទុកដាក់ ខិតខំបង្រៀនសិស្សឱ្យចេះ នៅពេលកូនៗរៀនចេះ ទាំងសិស្សនិងមាតាបិតា អ្នកអាណាព្យាបាល នឹងបង្ហាញនូវការគោរពដល់គ្រូបង្រៀន ពេលនោះហើយដែលកិត្តិយស សេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន ត្រូវបានមហាជនទទួលស្គាល់។
(៦). ការអប់រំទាមទារនូវការចូលរួមរបស់កត្តា ៤ ដែលរួមមាន កត្តាសាលារៀន កត្តាគ្រូបង្រៀន កត្តាសិស្ស និងកត្តាមាតាបិតា អ្នកអាណាព្យាបាល។
សិស្សានុសិស្សត្រូវមានសុខភាពល្អ មានអាហារូបត្ថម្ភសមស្រប និងយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ។ លទ្ធផលសិក្សារបស់សិស្ស ពឹងផ្អែកខ្លាំងលើកត្តាសេដ្ឋកិច្ច-សង្គមរបស់គ្រួសារ ពោលគឺមាតាបិតា ដែលមានការយល់ដឹងអំពីតម្លៃនៃការអប់រំ នឹងចូលរួមគាំទ្រដល់កូនៗលើដំណើរការរៀនសូត្រ។
សារជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការវីវីអូប៊ី ដែលបានគាំទ្រដល់ការអនុវត្តកញ្ចប់សម្ភារៈគណិតវិទ្យាទាំងពេលកន្លងមក និងនាពេលអនាគត ព្រមទាំងអរគុណដល់លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំបង្រៀនសិស្សានុសិស្សឱ្យមានមូលដ្ឋានគ្រឹះរឹងមាំលើផ្នែកអំណាន សំណេរ និងគិតលេខ៕

អត្ថបទដែលជាប់ទាក់ទង