**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា**ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ថារដ្ឋបាលប្រធានាធិបតី ចូ បៃដិន កំពុងមានការព្រួយបារម្ភថាអ៉ីរ៉ង់ដែលកំពុង យចុះឥទ្ធិពល អាចនឹងផលិតអាវុធនុយក្លេអ៊ែរ**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ សិស្សានុសិស្សត្រូវជៀសឆ្ងាយពីគ្រឿងញៀន បងតូច បងធំ និងអំពើអបាយមុខផ្សេងៗ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ និងទម្លាប់ល្អៗ**ប្រធានាធិបតី ហ្សេលេនស្គី៖ សមាជិកភាពអ៊ុយក្រែន នៅ NATO គឺអាចទៅរួច ប៉ុន្តែទីក្រុងកៀវត្រូវបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តថែមទៀត**បក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង គំរាមបោះឆ្នោតដកតំណែង ប្រធានាធិបតីស្តីទី Han Duck-soo**វិទ្យាស្ថានជាតិការងាររៀបចំវគ្គសុក្រឹតការ ស្តីពី “ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យការងារ និងសន្តិសុខសង្គមដល់អធិការការងារ”**កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ៥លាននាក់ ក្នុងរយៈពេល ១១ខែឆ្នាំ២០២៤នេះ**យោធាហ្វីលីពីន មានផែនការទិញប្រព័ន្ធមីស៉ីលរបស់អាមេរិក Typhon ដើម្បីយកមកការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ ដើម្បីធានានូវការអភវិឌ្ឍទីផ្សារការងារ ប្រកបដោយប្រសិទ្ធភាព ការកសាងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាកិច្ចការអាទិភាព**ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការងារកៅស៊ូ ត្រូវពិចារណាគិតគូរឱ្យវែងឆ្ងាយ មានភាពម្ចាស់ការ មានអំណាចទៅលើទីផ្សារ និងទាក់ទាញការវិនិយោគលើការកែច្នៃផលិតផលសម្រេចឱ្យមានភាពរឹងមាំ

ឯកឧត្ដម សួស ប្រាថ្នា អញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សួស ប្រាថ្នា សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល និងប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំខ្នាចរមាស បានអញ្ជើញចូលរួមពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តទី៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ។ ពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុកបវេល ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល ។

ថ្លែងក្នុងឱកាសនោះឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា ក្នុងអំឡុងពេល៨ថ្ងៃ រួមទាំងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត, ដំណើរការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេលបាន ប្រព្រឹត្តទៅដោយរលូន ស្របតាមប្រតិទិននៃយុទ្ធនាការឃោសនាបោះឆ្នោតដែលបានផ្តល់ជូន គណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ទន្ទឹមនេះ តាមការវាយតម្លៃជារួម, ដំណើរការនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងខេត្តបាត់ដំបង ក៏ដូចនៅទូទាំងប្រទេស បានប្រព្រឹត្តទៅដោយរលូន ស្របតាមច្បាប់ បទបញ្ជានីតិវិធី និងប្រតិទិននៃការបោះឆ្នោតដែល កំណត់ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកបដោយបរិយាកាសល្អប្រសើរ, គ្មានអំពើ ហិង្សា, រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈយ៉ាងល្អប្រសើរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ក្នុងនាម សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, ក្នុងនាម សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, ក្នុងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សនិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បាត់ដំបង និងស្រុកបវេល ឯកឧត្ដម សក់ សេដ្ឋា បានសម្តែងនូវការកោតសរសើរ អរគុណ និងវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃស្រុកបវេល, បេក្ខជនក្រុមប្រឹក្សាខេត្តបាត់ដំបង, បេក្ខជន ក្រុមប្រឹក្សាស្រុកបវេលគ្រប់ៗរូប ដែលបានសាមគ្គីសហការគ្នា ចូលរួមក្នុងសកម្មភាពយុទ្ធនាការ ឃោសនាបោះឆ្នោតនេះ ស្របតាមគោលការណ៍ដឹកនាំណែនាំរបស់គណបក្ស និងខិតខំរួមគ្នាគោរព បានយ៉ាងខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជានីតិវិធីនៃការបោះឆ្នោត និងគោលការណ៍ណែនាំនានារបស់ គ.ជ.ប។

ព្រមជាមួយនេះ ឯកឧត្ដមក៏កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ទូទាំងស្រុកបវេល ដែលបានខិតខំបំពេញការងារស្របតាម តួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើសំណូមពរ និងសេចក្តីត្រូវការនានារបស់ប្រជាពលរដ្ឋ ព្រមទាំង បានចូលរួមបំពេញការងារនានាពាក់ព័ន្ធការបោះឆ្នោតនេះបានយ៉ាងល្អប្រសើរ ស្របតាមច្បាប់ បោះឆ្នោតតម្រូវ។

ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាដំណើការបោះឆ្នោត ដ៏មានសារសំខាន់ ដើម្បីបន្តជំរុញ និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបន្តជំរុញ ដំណើរការនៃកំណែទម្រង់អភិបាលកិច្ចនៅថ្នាក់ក្រោមជាតិ ស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ សំដៅពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យក្លាយជារដ្ឋបាលដ៏រឹងមាំប្រកបដោយ សក្តានុពល ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបសេចក្តី ត្រូវការរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងសង្គម។

ឯកឧត្ដមលើកឡើងថា នៅក្នុងដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅ កម្ពុជា គណបក្សប្រជាជនកម្ពុជាតែងតែទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ជាបន្តបន្ទាប់ ក្នុងនោះរួមទាំង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២, ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣, និងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ។ លើមូលដ្ឋាននៃជោគជ័យជាបន្តបន្ទាប់របស់ គណបក្សក្នុងការបោះឆ្នោតទាំងនេះ យើងទាំងអស់គ្នាជាក្រុមការងារ និងគណបក្សគ្រប់ថ្នាក់នៃ ស្រុកបវេល, អង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងទាំងអស់, បេក្ខជន ក្រុមប្រឹក្សាខេត្តបាត់ដំបង និងបេក្ខជនក្រុមប្រឹក្សាស្រុកបវេលគ្រប់ៗរូប នឹងបន្តការប្តេជ្ញាចិត្តរួមគ្នា ពុះពារដណ្តើមជោគជ័យយ៉ាងត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រងដឹកនាំប្រទេសជាតិ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងមូល សំដៅបន្តបំពេញ បេសកកម្មប្រកបដោយជោគជ័យ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យសម្រេចបានបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងបន្តឈានទៅសម្រេចបានចក្ខុវិស័យ ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ក្នុងឱកាសនៃពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នេះ ឯកឧត្ដមប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល ក៏បានគូសបញ្ជាក់អំពីគោលនយោបាយជាអាទិភាពមួយចំនួន នៃកម្មវិធីនយោបាយរបស់គណបក្ស ដែលមានដូចតទៅ៖
១- គណបក្សប្រជាជនកម្ពុជា បន្តជ្រោងទង់មហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់នៃអង្គព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សំដៅ បង្រួបបង្រួមប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ អតីតកាល ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀត ដើម្បីរួមគ្នាកសាង ការពារមាតុភូមិកម្ពុជា។
២- ថែរក្សាសន្តិភាព និងកេរដំណែលជាប្រវត្តិសាស្ត្ររបស់គណបក្ស ជាពិសេសជោគជ័យ
ក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាស្ថាបនិកមគ្គុទេសក៍ឯក ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា និងធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការឯកភាពជាតិពេញលេញ។

៣-ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ទប់ស្កាត់ កម្ចាត់រាល់ទម្រង់នៃនយោបាយ និងសកម្មភាពរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិនានាដែល ប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ នីតិរដ្ឋ បង្កការបែងបាក់ជាតិ បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងភាពសុខសាន្តជូនប្រជាជនទាំងផ្លូវកាយ និងផ្លូវចិត្ត។
៤- ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ប្រឆាំងដាច់ខាតនូវរាល់សកម្មភាពដែលធ្វើ ឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រជាទីសក្ការៈ បន្តពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ឱ្យចាក់គ្រឹះកាន់តែរឹងមាំ ពីថ្នាក់ជាតិរហូតដល់មូលដ្ឋាន ការពារនិងលើកស្ទួយសិទ្ធិ សេរីភាព គ្រប់យ៉ាងរបស់ប្រជាជន។
៥- ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទាំងនៅទីក្រុង ទីប្រជុំជន និងជនបទ ប្រកបដោយ ចីរភាព សមធម៌ និងបិរយាបន្ន ខិតខំធានាស្ថិរភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ ទន្ទឹមនឹងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច សង្គម ដោយផ្អែកលើបាវចនា “កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” បន្តផ្តល់អាទិភាពនៃការវិនិយោគសាធារណៈទាំង៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។

៦- បន្តជំរុញកំណែទម្រង់រដ្ឋស៊ីជម្រៅ និងទូលំទូលាយតាមអភិក្រម “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោម ជាតិ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការកែទម្រង់ក្នុង វិស័យអាទិភាពផ្សេងៗទៀត ដើម្បីធានានូវអភិបាលកិច្ចល្អ យុត្តិធម៌សង្គម ការផ្តល់សេវាសាធារណៈ ជូនប្រជាជនប្រកបដោយគុណភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
៧- ពង្រឹងរដ្ឋបាលសាធារណៈគ្រប់ថ្នាក់ឱ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាព និងស្អាត ស្អំ ជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍ពិតប្រាកដ។
៨- រក្សាស្ថិរភាពក្នុងការរស់នៅរបស់ប្រជាជន តាមរយៈការអភិវឌ្ឍ ការពង្រឹងប្រព័ន្ធគាំពារ សង្គម ដែលរួមមាន ប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គមប្រកបដោយប្រសិទ្ធភាព និង ចីរភាព ដែលជួយគាំពារប្រជាជនគ្រប់រូប ជាពិសេសគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងគ្រួសារ ងាយរងហានិភ័យពីគ្រោះអាសន្ន និងវិបត្តិនានា ដោយមិនទុកឱ្យប្រជាជនណាម្នាក់ទទួលរងគ្រោះ ដោយពុំមានការយកចិត្តទុកដាក់នោះឡើយ ៕

អត្ថបទដែលជាប់ទាក់ទង