**សម្តេចបវរធិបតី៖ ខេត្តទាំងបួននៅភូមិភាគឦសាន ជាខេត្តមានកត្តាទាយជ្ជទាន ដែលអំណោយផលដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥**អគ្គស្នងការដ្ឋាននគរបាលជាតិ ណែនាំចំនួន ៦ចំណុចស្តីពី វិធានការការពារដើម្បីធានាស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម ក្នុងឱកាដបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ**ឯកឧត្តម ចាយ បូរិន អញ្ជើញអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល”**កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីវិធីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្ស**កម្ពុជា-ថៃ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ**លុបឈ្មោះឧត្ដមសេនីយ៍ ត្រី ឈាវ មុន្និន នាយទាហានដែលល្មេីសវិន័យកងទ័ព ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខជាមួយអតីតមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាដែលជានិវត្តជន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន ជូនតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង**ទីភ្នាក់ងារអង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាបានកំណត់មហិច្ឆតារបស់ខ្លួនក្នុងការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០**នាយឧត្តមសេនីយ៍ ស ថេត ដឹកនាំកិច្ចប្រជុំផែនការ ការពារសន្ដិសុខ សុវត្ថិភាពជូនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិននៅកម្ពុជា**ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ**គម្រោងវិនិយោគចំនួន១៧២ មានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារ និងគ្រោងបង្កើតការងារបានចំនួនប្រមាណ ១២ម៉ឺនកន្លែង ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ឆ្នាំនេះ**ប្រទេសចិនដើរយ៉ាងលឿនដើម្បីរក្សាស្ថិរភាពទីផ្សារចំពេលមានភាពចលាចលផ្នែកហិរញ្ញវត្ថុពិភពលោក**ក្រសួងការងារ បើកយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការបង្ការនិងទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារនៅតាមសហគ្រាស គ្រឹះស្ថានផលិតឥដ្ឋ ក្បឿង និងកសិឧស្សាហកម្ម» នៅខេត្តសៀមរាប**លោក ត្រាំ និងលោក បេនចាមីន ជួបប្រជុំគ្នានៅសេតវិមាន ស្ដីពីវិបត្តិចំណាប់ខ្មាំងនៅតំបន់ Gaza និងពន្ធរបស់អាមេរិក លើទំនិញអ៊ីស្រាអែល**កប៉ាល់ហ្វីលីពីនបានបណ្តេញចេញ បន្ទាប់ពីបង្កហេតុនៅជិត Huangyan Dao**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំឆ្លងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងការស្នាក់នៅ និងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ**រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរក្សាសុវត្ថិភាពបង្ការការពារគ្រោះអគ្គីភ័យក្នុងរាជធានីភ្នំពេញ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

រដ្ឋាភិបាលឥណ្ឌា គ្រោងនឹងប្រគល់សត្វខ្លាធំចំនួន៤ក្បាលជូនកម្ពុជា នៅចុងឆ្នាំ២០២៤នេះ

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ឥណ្ឌា និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានប្រកាសពីយុទ្ធសាស្ត្រស្តារសត្វខ្លាធំឡើងវិញនៅកម្ពុជា។ ខណៈការប្រគល់សត្វខ្លាធំជំហានទី១ ចំនួន៤ក្បាល អាចនឹងធ្វើឡើង អំឡុងពេលខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

យ៉ាងណាមិញ សត្វខ្លាធំត្រូវបានគេប្រទះឃើញជាលើកចុងក្រោយបង្អស់តាមរយៈកាម៉េរាថតសត្វក្នុងឆ្នាំ២០០៧។ ត្រឹមឆ្នាំ២០១៦ សត្វខ្លាធំទាំងនោះត្រូវបានគេប្រកាសពីការដាច់ពូជជាផ្លូវការដោយរដ្ឋាភិបាលកម្ពុជា។ ការផុតពូជនៃប្រភេទសត្វនេះបណ្តាលមកពីការបរបាញ់ខុសច្បាប់សម្រាប់លក់ទៅទីផ្សារងងឹតអន្តរជាតិ ធ្វើជាថ្នាំ ឬឱសថព្យាបាលជំងឺ។

រាជរដ្ឋាភិបាលកម្ពុជា មានបំណងនាំ និងស្តារសត្វខ្លាធំនេះឡើងវិញនៅកម្ពុជា ហេតុនេះហើយនៅឆ្នាំ២០២២ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយរដ្ឋាភិបាលឥណ្ឌា ដែលជាប្រទេសមានចំនួនសត្វខ្លាធំជាសកលប្រមាណ ៧០%។ ការចុះហត្ថលេខារវាងប្រទេសចំនួនពីរដែលមានតំណាងពីក្រសួងបរិស្ថាននៃប្រទេសកម្ពុជា អាជ្ញាធរជាតិឥណ្ឌាអភិរក្សបច្ចេកទេស វិទ្យាស្ថានសត្វព្រៃនៃប្រទេសឥណ្ឌា រួមនឹងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ គឺ កំពុងតែធ្វើការរួមគ្នា ក្នុងការអនុវត្តគម្រោងការស្តារសត្វខ្លាធំឡើងវិញមួយនេះ។

សត្វខ្លាធំដែលបានចាប់រក្សាទុកនៅប្រទេសឥណ្ឌានឹងត្រូវបញ្ជូនមកប្រទេសកម្ពុជាដោយកងកម្លាំងអាកាសឥណ្ឌា និងបន្តដឹកបញ្ជូនទៅកាន់ស្ថានីយ៍ស្តារសត្វខ្លាធំឡើងវិញនៅឯខេត្តកោះកុង ដែលជាជម្រកថ្មីក្នុងព្រៃនៃតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ទទួលបានការថែទាំការពារយ៉ាងជោគជ័យអស់រយៈពេលពីរទសវត្សរ៍មកហើយក្រោមកិច្ចខិតខំប្រឹងប្រែងពីសំណាក់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន។

នៅក្នុងសន្និសីទព័ត៌មានស្តីពីការគ្រប់គ្រងសត្វព្រៃ និងយុទ្ធសាស្ត្រស្ដារសត្វខ្លាធំនៅកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានថ្លែងថា សត្វខ្លាធំដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាប្រព័ន្ធអេកូឡូស៊ីដ៏មានសុខភាពល្អមួយ។ សត្វខ្លាធំពេញវ័យជំទង់ ៤ក្បាល ក្នុងនោះ ១ក្បាលជាសត្វខ្លាឈ្មោល និង ៣ក្បាលទៀតជាសត្វខ្លាញី ដែលមានប្រភពមកពីតំបន់ជួរភ្នំ Ghats នៃប្រទេសឥណ្ឌា នឹងត្រូវផ្លាស់ប្តូរទីលំនៅមកកាន់តំបន់ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញ កណ្តាល ដើម្បីធ្វើការស្តារប្រភពកំណើតប្រជាសាស្ត្រសត្វខ្លាធំនៅកម្ពុជាឡើងវិញ។ យើងនឹងនាំសត្វខ្លាធំទាំងនោះមកប្រទេសកម្ពុជា ហើយពួកគេនឹងស្រឡាញ់ព្រៃតំបន់ជួរភ្នំ ក្រវាញប្រទេសកម្ពុជា ដែលជាផ្ទះថ្មីរបស់ពួកគេ។

នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃរូបនេះ បានបញ្ជាក់ថា សត្វខ្លាធំមក ពីប្រទេសឥណ្ឌា ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១នេះ ទាំង៤ក្បាលនេះ បើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំ គឺរដ្ឋាភិបាលប្រទេសមួយនេះនឹងបង្កើនការផ្ដល់ជូនដល់ ១១ក្បាល បន្ថែមទៀត។ សត្វខ្លាធំទាំង៤ ក្បាលនឹងលែងក្នុងតំបន់ស្នូល នៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថាមានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។

ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា វត្តមានរបស់សត្វខ្លាធំជា និមិត្តរូបនៃបរិស្ថានស្អាត និងចីរភាពដែលឆ្លុះបញ្ចាំងពីសុខុដុមរមនីយកម្ម រវាងមនុស្ស និងសត្វព្រៃ។ យុទ្ធសាស្រ្តនេះមានគោលបំណងធានាឱ្យបាននូវភាពស្អាត បៃតង និង ចីរភាពបរិស្ថាន តាមរយៈការងារជាអាទិភាពដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ជួរភ្នំក្រវាញជាតំបន់មានព្រៃក្រាស់មានហើយ លក្ខណៈ ដូចជា តំបន់ទេសភាព ជាជម្រកសត្វខ្លាធំដែលមានសក្តានុពលរហូតដល់ ១០០ក្បាល បើធៀប ទៅនឹងដង់ស៊ីតេស្រដៀងគ្នានៅក្នុងតំបន់ទេសភាពក្នុងបណ្តាប្រទេសអាស៊ី។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា គម្រោងនេះ ជាគម្រោងធំមួយ ដែលមានកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងឥណ្ឌា។ ក្រសួងបរិស្ថាន កំពុងធ្វើការយ៉ាងសស្រាក់សស្រាំជាមួយដៃគូរបសើកម្ពុជា គឺប្រទេសឥណ្ឌា និងអង្គការសម្ព័ន្ធមិត្ត សត្វព្រៃលើគម្រោងនេះ។ ជាមួយគ្នានេះដែរលោកមានក្តីរំភើបរីករាយដែលខ្លាធំនឹងមកដល់ កម្ពុជាក្នុងពេលឆាប់ៗនេះ។ ការនាំសត្វខ្លាធំមកកាន់ដែនដីព្រៃកម្ពុជាគឺជាដំណើរដ៏វែង ឆ្ងាយមួយដែលចំណាយពេលជាច្រើនឆ្នាំ។

«ខ្ញុំដឹងថាយើងទាំងអស់គ្នា ទន្ទឹងរង់ចាំការ មកដល់របស់ខ្លាធំដោយក្តីរំភើប។ យ៉ាងណាមិញ អនុញ្ញាត្តឱ្យខ្ញុំជម្រាបជូនលោកអ្នកថា ទោះបីខ្លាធំមកដល់កម្ពុជាក្តី ក៏យើងនឹងមានកិច្ចការងារជាច្រើនទៀតត្រូវធ្វើ។ យើងទាំង អស់គ្នាចាំបាច់រួមគ្នាការពារខ្លាធំដើម្បីអោយពួកគេអាចរស់នៅប្រកបដោយភាពសុខុដុមរមនា នៅក្នុងជម្រកធម្មជាតិរបស់ពួកគេក្នុងតំបន់ព្រៃភ្នំក្រវាញ»។ នេះជាការលើកឡើងរបស់លោក ជា សំអាង។
បើតាមលោកជំទាវបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានឱ្យដឹងថា ឥណ្ឌា និងកម្ពុជានឹងបង្កើតប្រវត្តិសាស្រ្តជាមួយគ្នាតាមរយៈភាពជោគជ័យនៃការនាំសត្វខ្លាធំជាលើកដំបូងបំផុតលើពិភពលោក សូមយើងបន្តប្តេជ្ញាចិត្តដើម្បីធ្វើឱ្យក្តីសុបិន្តមួយនេះក្លាយជាការពិត។

លោកជំទាវបណ្ឌិតឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ការប្រគល់សត្វខ្លាធំនេះអាចនឹងធ្វើឡើង អំឡុងពេលខែវិច្ឆិកា ឬខែធ្នូខាងមុខ។ ប៉ុន្តែការប្រគល់សត្វខ្លាមក កម្ពុជាអាចពន្យាពេលយូរជាងនេះបន្ថែមទៀតក៏អាចថាបាន អាស្រ័យទៅលើអាកាសធាតុ និងកត្តារួមផ្សំមួយចំនួនទៀត។ ហើយការប្រគល់សត្វខ្លាធំនេះ ជំហានទី១ ដែលប្រទេសអ្នកស្រីប្រគល់ឱ្យកម្ពុជា ហើយបើគម្រោងនេះទទួលជោគជ័យប្រទេសឥណ្ឌានឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែមទៀត។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀប ចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រកសត្វព្រៃតាតៃ នៃតំបន់ ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ ៕883

អត្ថបទដែលជាប់ទាក់ទង