**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្ដម ស្វាយ សំអ៊ាង ណែនាំផ្តាំផ្ញើនូវការងារសំខាន់ៗមួយចំនួន ដល់ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ភ្នាក់ងារបក្ស និងអ្នកសង្កេតការណ៍ សម្រាប់ចាត់តាំងអនុវត្ត

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការសំណេះសំណាលការងារ និងណែនាំ ផ្តាំផ្ញើអំពីការ អនុវត្តតួនាទី ភារកិច្ចរបស់ភ្នាក់ងារ និងអ្នកសង្កេតការណ៍របស់គណបក្ស ក្នុងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៃការបោះឆ្នោតក្រុមប្រឹក្សា ។

ជាមួយគ្នានេះ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានយកឱកាសនេះដើម្បីធ្វើការណែនាំ ផ្តាំផ្ញើនូវការងារសំខាន់ៗមួយចំនួន សម្រាប់ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ដែលមានវត្តមាននៅទីនេះ ព្រមទាំងភ្នាក់ងារ គណបក្ស និងអ្នកសង្កេតការណ៍របស់យើង សម្រាប់ចាត់តាំងអនុវត្ត មានដូចខាងក្រោម៖

១-បន្ទាប់ពីកិច្ចប្រជុំនេះទៅ សូមពិនិត្យរៀបចំការវិលត្រឡប់ទៅកាន់មូលដ្ឋានវិញដោយ មានការគិតគូរឱ្យបានរួចរាល់អំពីសម្ភារ ឧបករណ៍ និងឯកសារពាក់ព័ន្ធសម្រាប់យកទៅបំពេញ ភារកិច្ចនៅតាមបណ្តាក្រុង ស្រុករបស់ខ្លួន។
២-ជួយគណបក្សក្នុងការតាមដាន គ្រប់គ្រងសភាពការណ៍ ពង្រឹងស្មារតីសតិអារម្មណ៍ របស់អង្គបោះឆ្នោតរបស់គណបក្សយើងឱ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីធានាបានថា អង្គបោះឆ្នោតទាំង១៥៥នាក់របស់ពិតជាបានទៅបោះឆ្នោត និងបានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជារបស់យើង។

៣-ត្រូវត្រៀមគំរូសន្លឹកឆ្នោតដែលក្រុមការងារបានរៀបចំសម្រាប់ក្រុង ស្រុកនីមួយៗទៅ តាមបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាខេត្ត និងក្រុង ស្រុក ដើម្បីជួបជាមួយនឹងអង្គ បោះឆ្នោតនៃក្រុង ស្រុករបស់ខ្លួនបង្ហាត់បង្រៀនឱ្យគូសសន្លឹកឆ្នោតឡើងវិញ រួចរាយការណ៍មក ក្រុមការងារថ្នាក់ខេត្ត តាមរយៈគ្រុបតេឡេក្រាមជាបន្ទាន់។
៤-ការរៀនគូសសន្លឹកឆ្នោតសាកល្បងខាងលើនេះត្រូវធ្វើឡើងនៅពេលដែលអង្គបោះ ឆ្នោតរបស់យើងតាមក្រុង ស្រុក បានមកប្រមូលផ្តុំគ្នា ឬពេលជួបជុំគ្នាត្រៀមលក្ខណៈបោះឆ្នោត នៅពេលព្រឹក ឬពេលរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ។ ទោះជាដឹងថាថ្ងៃនោះ គឺជាថ្ងៃស្ងប់ស្ងាត់ក្តីតែនេះជាកិច្ចការចាំបាច់ ហើយក្នុងនីតិវិធីក៏ពុំមានការហាមឃាត់ឡើយ។

៥-សូមថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ធ្វើការត្រួតពិនិត្យរាល់ឯកសារសម្រាប់ការបោះ ឆ្នោតរបស់អង្គបោះឆ្នោតជាប់ជាប្រចាំ និងរៀបចំការប្រមូលផ្តុំឱ្យបានច្បាស់លាស់សម្រាប់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ (អនុវត្តសម្រាប់គោលដៅស្រុកទាំង៥)។ ក្នុងនោះក៏ត្រូវយកចិត្ត ទុកដាក់ចំពោះអង្គបោះឆ្នោតដែលមានបញ្ហាសុខភាព និងមុខសញ្ញាអង្គបោះឆ្នោតដែលបាន គូសសន្លឹកឆ្នោតគំរូខុសប្រក្រតី ឬគូសគាំទ្រគណបក្សដទៃក្នុងការបោះឆ្នោតសាកល្បងផ្ទៃក្នុង កន្លងទៅថ្មីៗនេះ។
៦-ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ត្រូវសហការជាមួយក្រុមការងារគណបក្សចុះមូល ដ្ឋានគ្រប់ថ្នាក់ក្នុងសមត្ថកិច្ច ដើម្បីរួមគ្នាគ្រប់គ្រងអង្គបោះឆ្នោត និងរៀបចំការប្រមូលផ្តុំអង្គបោះ ឆ្នោតរបស់យើងនៅព្រឹកថ្ងៃទី២៦ ខែឧសភា ដោយត្រូវចាត់តាំងឱ្យមានការចូលបោះឆ្នោតម្តង មួយឃុំ សង្កាត់ៗ រហូតដល់អស់ និងរៀបចំឱ្យមានសុវត្ថិភាពក្នុងការធ្វើដំណើរត្រឡប់វិញ ក្រោយការបោះឆ្នោតបានបញ្ចប់នៅតាមក្រុង ស្រុក។

៧-ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍របស់យើង ត្រូវជួយជុំពិភាក្សាគ្នាឱ្យបាន រួចរាល់ជាមុនចំពោះការងារចំពោះមុននៅថ្ងៃបោះឆ្នោតនិងរាប់សន្លឹកឆ្នោត និងត្រូវចូលរួម ជាមួយនឹងថ្នាក់ដឹកនាំគណបក្សក្រុង ស្រុក ពេលជួបជុំជាមួយអង្គបោះឆ្នោត លើកលែងតែព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤តទៅ ត្រូវអនុវត្តតួនាទី ភារកិច្ចដែលបានកំណត់ ប៉ុន្តែត្រូវមាន ភាពប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា ដោយត្រូវការពារដាច់ខាតចំពោះសន្លឹកឆ្នោតគាំទ្រ បក្សប្រជាជនកម្ពុជា មិនអាចឱ្យរបូតបានឡើយ។

៨-ភ្នាក់ងារគណបក្ស និងអ្នកសង្កេតការណ៍ទាំងអស់ ត្រូវពិនិត្យរួសរាន់ក្នុងការផ្ញើនូវ របាយការណ៍ និងសភាពការណ៍ជាក់ស្តែងមកដល់ក្រុមការងារគណបក្សខេត្តដែលប្រចាំការ នៅស្នាក់ការគណបក្សខេត្ត តាមម៉ោងពេលកំណត់ និងក្នុងករណីចាំបាច់ត្រូវរាយការណ៍ជា បន្ទាន់ដោយពុំត្រូវរង់ចាំឡើយ។
៩-ថ្នាក់ដឹកនាំគណបក្សក្រុង ស្រុកត្រូវរៀបចំក្រុមការងារនៃគណបក្សក្រុង ស្រុក ដើម្បី ជួយអន្តរាគមន៍ និងដោះស្រាយបន្ទាន់ក្នុងករណីដែលមានសភាពការណ៍ណាមួយកើតឡើង
ជាពិសេសគឺត្រៀមមធ្យោបាយដើម្បីដឹកជញ្ជូនឱ្យបានទាន់ពេលវេលាបើមានតម្រូវការភ្លាម ៕  

អត្ថបទដែលជាប់ទាក់ទង