**ក្រុមអ្នកសម្រុះសម្រួលអាមេរិក និងអារ៉ាប់ ធ្វើឱ្យមានវឌ្ឍនភាពខ្លះ ក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឈប់បាញ់ រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស់ ក្នុងសង្រ្គាមនៅហ្កាហ្សា**លោក ត្រាំ ស្តីបន្ទោសប្រធានាធិបតី ចូ បៃដិន និងអភិបាលរដ្ឋ California ជុំវិញបញ្ហាភ្លើងឆេះព្រៃ បន្តរាលដាលដល់ទីក្រុង Los Angeles**ប្រធានកងការពារសន្តិសុខរបស់ លោក Yoon ៖ លោក Yoon ដែលប្រឈមមុខការស៉ើបអង្កេតព្រហ្មទណ្ឌ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក ទទួលរងភាពអយុត្តិធម៌ ក្នុងនាមជាមេដឹកនាំមួយរូប**ព្រោះតែភ្លើងប្រច័ណ្ឌ ធ្វើឱ្យបុរសជាប្ដី អារ-កសម្លាប់ ប្រពន្ធឱ្យស្លាប់ក្នុងថ្លុកឈាម ចោលកូនប្រុសស្រីពីរនាក់**នាវាទេសចរណ៍មួយគ្រឿង នាំភ្ញៀវចម្រុះជាតិសាសន៍ជិត ៦០០នាក់ ចូលសុំចតធ្វើទស្សនកិច្ចនៅកម្ពុជា តាមច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ មានផ្លូវ និងសំណង់សិល្បការ្យនៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង**ជប៉ុនជំរុញឲ្យយោធាអាមេរិកចាត់វិធានការទប់ស្កាត់ការរំលោភផ្លូវភេទនៅអូគីណាវ៉ា**នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ រៀបចំវគ្គបំប៉នសមត្ថភាពលើជំនាញ «ការប្រើប្រាស់ថ្នាលអភិវឌ្ឍសមត្ថភាព និងសាលាឌីជីថល»**ធនាគារកណ្តាលចិនផ្អាកការទិញប័ណ្ណរតនាគារ**លោក ព្រំ ឆាត៖ ខេត្តកណ្តាលបានប្រកាសបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនពលរដ្ឋបាន ៤៣៧, ៨៣៤ក្បាលដី**UN៖ សេដ្ឋកិច្ចពិភពលោកព្យាករណ៍ថានឹងកើនឡើង ២.៨% នៅឆ្នាំ២០២៥**ឯកឧត្តម អឿង ចន្ថា ចុះផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងពីបរិមាណទឹក ការគ្រប់គ្រង និងការប្រើប្រាស់ទឹកក្នុងអាងស្ទឹងដល់ប្រជាកសិករ ក្នុងខេត្តតាកែវ**អាត្រាអ្នកឈឺ និងស្លាប់ ដោយសារជំងឺគ្រុនឈាមនៅឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ**លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម វង្សី វិស្សុត ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្រព័ន្ធទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ និងយោធិននៃកងយោធពលខេមរភូមិន្ទដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យ ១គ្រួសារ នៅឃុំស្តើងជ័យ ស្រុកជើងព្រៃ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា**អាជ្ញាធរ ទន្លេសាប បង្ហាញពីបញ្ហាប្រឈម ៧ចំណុច និងទិសដៅការងារអនុវត្តបន្ត ឆ្នាំ២០២៥  ចំនួន៦ចំណុច**NEA សហការជាមួយក្រុមហ៊ុនធំៗ ៥ នាំយកឱកាសការងារថ្មី ១ ៣៦៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃអាទិត្យនេះ

ឯកឧត្តម ថោ ជេដ្ឋា ផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឱ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៦ ឧសភា ខាងមុខនេះ

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតីក្នុងមីទ្ទីងបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នាសាលប្រជុំ ស្នាក់ការគណបក្សស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ពិធីបិទយុទ្ធនាការឃោសនា នាពេលនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារចុះមូលដ្ឋានភូមិ និងសមាជិកគណបក្សជាច្រើននាក់ផងដែរ។

ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានមតិសំណេះសំណាល ព្រមទាំងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងសម្តេចអនុប្រធានគណបក្សទាំង៥។

ឯកឧត្តមប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានលើកឡើងថា ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតនាថ្ងៃនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជាមានសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងមានសុវត្ថិភាពសង្គម ជាមួយការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការពារបានយ៉ាងរឹងមាំនូវសមិទ្ធផលនៃសង្គមជាតិ ព្រមទាំងការពារឯករាជ្យ អធិបតេយ្យជាតិ និងការពារឆន្ទៈ និងផលប្រយោជន៍ប្រជាជន។

ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារ បានផ្តាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមថែរក្សាសុខភាព និងពិនិត្យឯកសារពាក់ព័ន្ធបម្រើឱ្យការបោះឆ្នោត ដើម្បីត្រៀមទៅបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ និងបានរំឭកនូវសាររបស់សម្តេចប្រធានគណបក្ស ដែលបានរំឭកដល់អង្គបោះឆ្នោតទាំងអស់ឱ្យគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់ខ្ជាប់ខ្ជួន តាមច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌នៃការបោះឆ្នោត និងគោរពលទ្ធផលនៃការបោះឆ្នោត។

គួរបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ មានរយៈពេល ៨ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលការបោះឆ្នោតនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅតាមការិយាល័យសរុបចំនួន២០៩ និងមានអ្នកបោះឆ្នោតសរុប ១១,៦២២នាក់៕

អត្ថបទដែលជាប់ទាក់ទង