ពន្ធនាគារខេត្តកំពង់ចាម ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសទណ្ឌិត១៨នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមអគ្គានុរក្ស.២ ហ៊ុន ខី ប្រធានពន្ធនាគារខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោក តារា វិទូ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
សូមជម្រាបជូនថា យោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២៤/៤៦៨ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៤ ទណ្ឌិតបន្ធូរបន្ថយទោសនិងលើកលែងទោស សម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យវិសាខបូជា ឆ្នាំ២០២៤ នៅពន្ធនាគារខេត្តកំពង់ចាមមានចំនួនសរុប ១៨នាក់ ស្ត្រី ០០នាក់ ក្នុងនោះរួមមាន៖
-បន្ធូរបន្ថយរយៈពេលទទួលរងទោស ៣ខែ ទណ្ឌិតចំនួន ១២នាក់ ស្រី្ត ០០នាក់
-បន្ធូរបន្ថយរយៈពេលទទួលរងទោស ៦ខែ ទណ្ឌិតចំនួន ០៦នាក់ ស្រី្ត ០០នាក់ ៕