ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញបិទយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤
ភ្នំពេញ៖ ឯកឧត្តម គង់ សោភ័ណ្ឌ សមាជិកគណ:កម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្ដាល នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទយុទ្ធនាការឃោសនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ ឆ្នាំ២០២៤» ស្ថិតនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងតាខ្មៅ។
“អង្គបោះឆ្នោតទាំងអស់ សូមប្តេជ្ញាបន្ត ភាពខ្លាំងរបស់គណបក្ស បន្តអានុភាពជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរក្សាឱ្យបានដាច់ ខាតតំណែងប្រធានក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក បង្កើនអាសនៈរបស់យើង ប្តេជ្ញាប្តូរ ផ្តាច់ដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍ ការរីកចម្រើនរបស់ប្រទេសជាតិតជំនាន់កូនចៅ របស់យើងទាំងអស់គ្នា ដើម្បីបន្តថែរក្សាសមិទ្ធផលដូចអ្វីដែលប្រជាពលរដ្ឋ កំពុងអាស្រ័យផល នាពេលបច្ចុប្បន្ន និងពង្រីកសមិទ្ធិផលជាគុណប្រយោជន៍ថ្មីៗបន្ថែមទៀតជូនជាតិមាតុភូមិរបស់យើងទាំងអស់គ្នា”ដើម្បីសន្តិភាព ស្ថេរភាពនយោបាយ ការគោរពសិទ្ធិមនុស្ស ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រ ជាពិសេស សូមគាំទ្រគម្រោងព្រែកជីកតេជោ-ហ្វូណន”៕