**កម្ពុជា បន្តពង្រឹងភាពធន់របស់ទីក្រុង និងប្តេជ្ញាធានាឱ្យបានសហគមន៍មួយដ៏រឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម

សមាជិកសភាកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទជំនាញអន្តរជាតិស្តីពី ជីវចម្រុះ នៅរដ្ឋធានីសេអ៊ូល

ភ្នំពេញ៖ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ទី សុគន្ធ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល និងជាលេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មានរបស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទជំនាញអន្តរជាតិស្តីពី ជីវចម្រុះ ដែលបានរៀបចំឡើងដោយក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ដែលមានការចូលរួមពីអ្នកជំនាញជាន់ខ្ពស់មកពីបណ្តាប្រទេសជាដៃគូ នៃទ្វីបអាសុី អាហ្វ្រិក និងអាមេរិកឡាទីន ព្រមជាមួយសាស្ត្រាចារ្យ អ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវជំនាញនៃក្រសួងស្ថាប័នរដ្ឋ វិទ្យាស្ថានស្រាវជ្រាវជាតិ និងនិស្សិតសាកលវិទ្យាល័យនានាក្នុងប្រទេសកូរ៉េ ប្រមាណជាង២០០នាក់។

ក្នុងឱកាសចូលរួមសន្និសីទជំនាញស្តីពី ជីវចម្រុះនេះ ឯកឧត្តមអ្នកតំណាងរាស្ត្រក៏បានចូលរួមកិច្ចប្រជុំទ្វេភាគីជាន់ខ្ពស់ជាមួយ លោកជំទាវ ហាន វ៉ា ជីន រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃសាធារណរដ្ឋកូរ៉េ ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-កូរ៉េ ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយគ្របដណ្តប់ទៅលើការបន្តកិច្ចសហប្រតិបត្តិការស្រាវជ្រាវជីវចម្រុះ ការបង្កើនជំនួយផ្លូវការបៃតង(Green ODA) ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការបង្កើតថាមពលស្អាត និងកកើតឡើង រួមមានគម្រោងរោងចក្រអគ្គិសនីប្រើប្រាស់កាកសំណល់ជីវម៉ាស វារីអគ្គិសនីនៅខេត្តកំពង់ធំ ការផ្គត់ផ្គង់ទឹកស្អាតដោយប្រព័ន្ធវៃឆ្លាតនៅរាជធានីភ្នំពេញ និងអាចពង្រីកបន្តទៅខេត្តកណ្តាល ជាពិសេសការផ្គត់ផ្គង់ទឹកស្អាតដល់សិស្សសាលាដើម្បីជួយកាត់បន្ថយការប្រើប្រាស់ដបទឹកផ្លាស្ទីក និងគម្រោងកាត់បន្ថយការបំពុលខ្យល់ដោយផ្សែងអ័ព្ទឆ្លងដែន(Pandora Network)។

សូមបញ្ជាក់ថា រាល់គម្រោងនៃកិច្ចសហប្រតិបត្តិការទាំងនេះនឹងមានកម្មវិធីពង្រឹងសមត្ថភាពផងដែរ ដែលគិតជាថវិកាគម្រោងសរុប ៦៤,២ពាន់លានវ៉ុនកូរ៉េ។

ក្នុងជំនួបទ្វេភាគីកម្រិតខ្ពស់នេះ ក៏មានការចូលរួមរបស់ លោកជំទាវ ជ្រឹង បទុមរង្សី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េផងដែរ។ មុននឹងធ្វេីមាតុភូមិនិវត្តន៍ នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអ្នកតំណាងរាស្ត្រ និងសហការី នឹងចុះជួបកសិករហាត់ការតាមរដូវកាលនៅតាមបណ្តាកសិដ្ឋានសរីរាង្គ មួយចំនួនក្នុងប្រទេសកូរ៉េផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង