**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ៖ ប.ស.ស. សម្លឹងឃើញពីសក្តានុពល និងឱកាស នៃការវិនិយោគនៅក្នុងវិស័យមូលបត្រ

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានសហការជាមួយ អគ្គនាយកដ្ឋានផ្សារមូលបត្រកម្ពុជា រៀបចំសិក្ខាសាលាស្ដីពី “ការវិនិយោគក្នុងវិស័យមូលបត្រ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដែលប្រព្រឹត្តទៅចំនួន ១ថ្ងៃពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិក នៃ ប.ស.ស. ប្រមាណជា៤០រូប។

ឯកឧត្តមបណ្ឌិត អគ្គនាយករង បានមានប្រសាសន៍ថា ប.ស.ស. បានសម្លឹងឃើញពីសក្តានុពល និងឱកាស នៃការវិនិយោគនៅក្នុងវិស័យមូលបត្រ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើន។ ការលើកឡើងបែបនេះក្នុងឱកាសដែលឯកឧត្តមបណ្ឌិត អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការវគ្គបណ្តុះបណ្តាលស្ដីពី ការវិនិយោគក្នុងវិស័យមូលបត្រ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ។

ឯកឧត្តមបណ្ឌិត បានបន្តទៀតថា កន្លងមក ប.ស.ស. បានធ្វើការវិនិយោគទៅលើសញ្ញាបណ្ណសាជីវកម្មជាមួយក្រុមហ៊ុនខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក លើគម្រោងអាកាសយានដ្ឋាន អន្តរជាតិតេជោ ដែលជាប្រភេទសញ្ញាបណ្ណមានបុគ្គលធានា កាលពីឆ្នាំ២០២២កន្លងទៅរួចមកហើយ។ នាយកដ្ឋានគ្រប់គ្រងការវិនិយោគ មូលនិធិសន្តិសុខសង្គម មានផ្នែកមួយដែលកំពុងធ្វើការ សិក្សា និងធ្វើវឌ្ឍនភាពទៅលើការសិក្សាវិស័យមូលបត្រ ដើម្បីជំរុញ និងគាំទ្រដល់ការអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា ហេតុដូច្នេះត្រូវតែសិក្សាលើផ្នែកនេះអោយបានច្បាស់លាស់ ដើម្បីកុំអោយការអនុវត្តប្រាសចាកនិងគោលការណ៍ដែលមានចែងជាធរមាន។

សូមបញ្ជាក់ថា៖ នាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខ ដែលជាអង្គភាពចំណុះឱ្យ ប.ស.ស. ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យលេខ១៩៦ អនក្រ ប.ក ដែលមានតួនាទីជាសេនាធិការឱ្យក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គមក្នុងការគ្រប់គ្រង និងចាត់ចែងការវិនិយោគមូលនិធិសន្តិសុខសង្គម ឱ្យស្របទៅតាមគោលការណ៍ណែនាំសម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលជាផ្នែកមួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការចូលរួមចំណែកធានានូវនិរន្តរភាពមូលនិធិសន្តិសុខសង្គម និងដើម្បីផ្ដល់អត្ថប្រយោជន៍បន្ថែមជូនទៅ ដល់សមាជិក ប.ស.ស. ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង