**អនុប្រធានរដ្ឋឡាវ វាយតម្លៃខ្ពស់ចំពោះសម្តេចតេជោ ក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិ ឯកភាពជាតិ កសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា**សម្ដេចធិបតី៖ អំពាវនាវដល់អ្នកបង្កើតមាតិកាលើបណ្ដាញសង្គម ត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងសីលធម៌ជាខ្មែរ**សម្ដេចមហាបវរធិបតី៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងដំណើរការជីកប្រកបដោយធម៌**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ សាសនាបានរួមចំណែកធ្វើឱ្យសង្គមកាន់តែទំនើប និងរក្សាបាននូវអត្តសញ្ញាណដើមនៃទំនៀមប្រពៃណី**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ឯកឧត្ដម គង់ សោភ័ណ្ឌ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុក នៃរដ្ឋបាលខេត្តកណ្ដាល

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើនិមិត្តសញ្ញារដ្ឋបាលក្រុង-ស្រុក នៃរដ្ឋបាលខេត្តកណ្ដាល ស្ថិតនៅសាលប្រជុំសាលាខេត្ត។

ដំណើរការសិក្សារៀបចំ និងកំណត់និមិត្តសញ្ញារបស់ខ្លួនរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្អែកលើគោលការណ៍សំខាន់ៗដូចខាងក្រោម៖

-ត្រូវសិក្សាស្រាវជ្រាវអំពីប្រវត្តិនៃការកកើតក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អត្តសញ្ញាណ ជាប្រវត្តិសាស្ត្រ វប្បធម៌ ប្រពៃណី ការអភិវឌ្ឍ និងកត្តាសំខាន់ដទៃផ្សេងទៀត ដែលជា លក្ខណៈពិសេសនៃរដ្ឋបាលនីមួយៗ។ ក្នុងការសិក្សាស្រាវជ្រាវកំណត់និមិត្តសញ្ញានេះ ក្រុមការងារតាមថ្នាក់រដ្ឋបាលនីមួយៗ អាចធ្វើការពិគ្រោះយោបល់ជាមួយអ្នកប្រវត្តិសាស្ត្រ គ្រូបង្រៀន ព្រះសង្ឃ និងចាស់ព្រឹទ្ធាចារ្យនៅមូលដ្ឋានរបស់ខ្លួន។

-និមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងរដ្ឋបាលឃុំ សង្កាត់ ត្រូវមានការបកស្រាយឱ្យបានច្បាស់លាស់អំពីអត្ថន័យនៃរូបភាព ឬសញ្ញានីមួយៗ ឬពណ៍ដែលបានរចនាឡើង នៅក្នុងនិមិត្តសញ្ញានោះ ដូចទម្រង់ដែលបានជូនភ្ជាប់មកជាមួយ។

-ក្រុមការងារសិក្សារៀបចំ និងកំណត់និមិត្តសញ្ញាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់នីមួយៗ ត្រូវ ដាក់ជូនក្រុមប្រឹក្សានៃថ្នាក់រដ្ឋបាលរបស់ខ្លួន ដើម្បីពិនិត្យ និងផ្តល់យោបល់ទៅលើនិមិត្តសញ្ញាដែលបានសិក្សាស្រាវជ្រាវរួច។

-ចំពោះនិមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ដែលបានរៀបចំរួចហើយ ត្រូវផ្ញើជូនមករដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីជួយពិនិត្យ និងផ្តល់យោបល់។ ប្រសិនបើរដ្ឋបាលក្រុង ស្រុក ខណ្ឌ ពិនិត្យឃើញថា និមិត្តសញ្ញារបស់រដ្ឋបាលឃុំ សង្កាត់ទាំងនោះមានអត្ថន័យគ្រប់គ្រាន់ សមស្របតាមស្ថានភាពជាក់ស្តែងនៃរដ្ឋបាលឃុំ សង្កាត់នីមួយៗ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបញ្ចូនមករដ្ឋបាលរាជធានី ខេត្តសាមី រួមទាំងនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ របស់ខ្លួនផងដែរ។ ករណីពិនិត្យឃើញថា និមិត្តសញ្ញាទាំងនោះមិនមានអត្ថន័យខ្លឹមសារ គ្រប់គ្រាន់ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ឱ្យធ្វើការកែសម្រួល ឡើងវិញឱ្យបានសមស្រប ៕

អត្ថបទដែលជាប់ទាក់ទង