**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខ លោកមេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានព្យាបាលដោយវះកាត់ដុំគីសខ្នងនៅមន្ទីរពេទ្យ**អ៊ុយក្រែនមើលឃើញប្រទេសតួកគី ជាដៃគូក្នុងការធានាសន្តិសុខសម្រាប់ប្រទេសខ្លួន**បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមលើផ្លូវបេតុង ក្រោយត្រូវឃាតកលួចកាប់ប្រហារបង្កការភ្ញាក់ផ្អើល នៅស្រុកសាមគ្គីមុនីជ័យ**សិក្ខាសាលាផ្សព្វផ្សាយស្តីពី សារៈប្រយោជន៍នៃការចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា**រដ្ឋបាលខេត្តពោធិ៍សាត់ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានរបស់ RFA Khmer ដែលផ្តល់ដោយបុគ្គល សែម សុខគា ដោយបំភ្លៃការពិតពាក់ព័ន្ធនឹង ការរៀបចំតំបន់អន្ទង់អាំង**សម្តេចប្រមុខរដ្ឋស្ដីទី៖ កម្ពុជា កំពុងប្រែក្លាយជាប្រទេសផលិតគ្រាប់ស្វាយចន្ទីស្រស់ ច្រើនជាងគេនៅលើពិភពលោក**សម្តេចតេជោ ការហួសចិត្តចំពោះទណ្ឌិត សម រង្ស៊ី ដែលស្នើឲ្យអាមេរិកដាក់ទណ្ឌកម្មកម្ពុជា ទាំងខ្លួនធ្លាប់ទិទៀនត្រង់ៗ ទៅលើលោក ត្រាំ**សម្តេចតេជោ ហួសចិត្តដែលក្រុមប្រឆាំងខ្លះធ្លាប់រិះគន់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តែពេលនេះពឹងពាក់ដូណាល់ ត្រាំឡើងវិញ**សម្តេចតេជោ នឹងប្រគល់រាល់ឯកសារទាំងអស់ដែលជាប់ពាក់ព័ន្ធនឹងសម្ដេចផ្ទាល់ទៅគណៈកម្មាធិការគ្របគ្រងវិមានឈ្នះ ឈ្នះ ដើម្បីតម្កល់ទុក**សម្តេចតេជោ ប្រាប់ទៅជនបរទេសមួយចំនួនតូចដែលថា សម្ដេចនៅមានអំណាចធំ សម្ដេចថា ជាការពិតសម្ដេចនៅមានអំណាចធំ គឺអំណាចជាប្រធានគណបក្ស**សម្តេចតេជោ៖ មានកត្តាសំខាន់ៗចំនួន ៤ ដែលកម្ពុជាសម្រេចចិត្តចូលអាស៊ានឱ្យខាងតែបាន**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ បញ្ជាឱ្យចាប់ខ្លួនមនុស្សម្នាក់នៅបាត់ដំបង ដោយសារប្រៀបធៀបសម្ដេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន ឌូតើតេ**សម្តេចតេជោ អំពាវនាវដល់អ្នកធុរកិច្ចនៅកម្ពុជាគប្បីរួមគ្នាធ្វើឲ្យសម្រេចបានគោលដៅកម្ពុជា ជាប្រទេសអភិវឌ្ឍន៍តិចតួចឆ្នាំ២០២៩ និងក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៣០**សម្តេចប្រមុខរដ្ឋស្តីទី ហៅពួកក្រុមជ្រុលនិយមមួយចំនួនតូចដែលចូលចិត្តបង្អាប់ជនជាតិឯងថាជា «សត្វ»**សម្តេចតេជោ៖ មូលហេតុដែលកម្ពុជានាំចូលពីចិនច្រើន គឺដោយសារកម្ពុជាមានតម្រូវការវត្ថុធាតុដើមច្រើនពីចិន**សម្តេចតេជោ៖ នៅលើពិភពលោកមានតែព្រះមហាក្សត្រកម្ពុជាប៉ុណ្ណោះដែលក្រជាងគេ ប៉ុន្តែជាព្រះមហាក្សត្រដែលមានទឹកព្រះទ័យមនុស្សធម៌ និងសន្ដោសប្រណីខ្លាំងជាងគេ**សម្តេចតេជោ៖ កម្ពុជាធ្លាប់តែជាប្រទេសនាំចូលដើម្បីផ្គត់ផ្គង់ ក្នុងស្រុក ប៉ុន្តែពេលនេះកម្ពុជា បានប្រែក្លាយជាប្រទេសផលិតហើយធ្វើការនាំចេញ**សេចក្តីថ្លែងការណ៍រួមនៃកិច្ចជំនួបរវាងប្រទេសចិន រុស្ស៊ីនិងអ៊ីរ៉ង់នៅក្រុងប៉េកាំង**រដ្ឋមន្ត្រី ហួត ហាក់៖ វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង»

ឃាត់ខ្លួនជនសង្ស័យម្នាក់ បញ្ជូនទៅសាលាដំបូងខេត្តខេត្តបន្ទាយមានជ័យអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោសត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៤ដើម្បីអនុវត្តតាមនីតិវិធីក្រោយពេលឃាត់ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖នៅវេលាម៉ោង០៨ និង៤០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផាត សុភ័ណ្ឌ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យបាតព្រមទាំង ពាក់ព័ន្ធករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកវត្ថុតាងមាន៖ កាំបិតកែច្នៃដងជ័រ ប្រវែង៣៥សង់ទីម៉ែត្រចំនួន០១ដើម។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ នៅវេលាកើតហេតុជនសង្ស័យបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់ត្រូវចំពោះជនរងគ្រោះ ឈ្មោះ ព្រុំ ជឿន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅបន្ទប់ជួលនៅចំណុចខាងលើចំនួន០១កាំបិតបណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ។

ជនសង្ស័យក្រោយពីឃាត់ខ្លួនបានសារភាពថាខ្លួនពិតជាបានយកកាំបិតចាក់ទៅលើជនរងគ្រោះបណ្តាលឱ្យរងរបួសពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង