**ក្រសួងពាណិជ្ជកម្ម ជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១-៣០ ខែមេសា**សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យស្ដីពី ប្រព័ន្ធបញ្ជរតែមួយជាតិ**កិច្ចសហប្រតិបត្តិការវិស័យការពារជាតិកម្ពុជា-ចិន កាន់តែស៊ីជម្រៅ**ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបចំពោះករណីដែលអាមេរិកប្រើពន្ធគយជាមធ្យោបាយសម្រាប់គំរាមកំហែងប្រទេសដទៃឱ្យដាក់កំហិតចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាមួយចិន**សម្ដេចធិបតី ណែនាំក្រសួងស្ថាប័នពាក់ព័ន្ធដែលកំពុង បំពេញការងារនៅកំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវសហការសម្របសម្រួលឱ្យការចូល- ចេញរបស់ភ្ញៀវទេសចរ ប្រព្រឹត្តទៅដោយតម្លាភាព មិនរើសអើង**សម្ដេចធិបតី ណែនាំក្រុមហ៊ុនត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍ផ្សេងៗ នៅទីតាំងកំពង់ផែ និងពិនិត្យលទ្ធភាពបង្កើតសេវាកម្មថ្មីៗ**ជីវប្រវត្តិសង្ខេប របស់នាយករដ្ឋមន្ត្រីថៃ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាខាងមុខនេះ**សម្ដេចធិបតី៖ កម្ពុជាត្រូវការទាំងស្ពៃចិន ទាំងសាច់គោអាម៉េរិក**សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន**នាយករដ្ឋមន្ត្រី ស្នើឱ្យអ្នកលេងបណ្តាញសង្គមបញ្ចប់រឿង ករណីចាក់សាំង លើសលួស១ពាន់រៀល**សម្តេចធិបតី ផ្ដាំទៅអ្នកវិភាគ និងអ្នករិះគន់មួយចំនួន មុននឹងបញ្ចេញមតិផ្សព្វផ្សាយរឿងអ្វីមួយនៅក្នុងសង្គមខ្មែរ ត្រូវមានប្រភពព័ត៌មានគ្រប់ជ្រុងជ្រោយ**សម្តេចធិបតី៖ ជំហរកម្ពុជាបើកច្រកវិនិយោគគ្រប់ប្រទេស លើពិភពលោក**សម្ដេចធិបតី៖ ក្នុងឱកាសចូលឆ្នាំថ្មី ពលរដ្ឋជិះរថយន្ដក្រុងរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញជាង៨ម៉ឺននាក់ ដោយសន្សំថវិកាជាង១លានដុល្លារ**សម្តេចធិបតី៖ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនមកកាន់កម្ពុជា គឺបង្ហាញកាន់តែច្បាស់អំពីទំនាក់ទំនងរឹងមាំរវាងកម្ពុជា និងចិន**សម្តេចធិបតី៖ កម្ពុជាបើរវល់តែឆ្លើយតបទៅលើការវាយប្រហារដោយគ្មានមូលដ្ឋាន របស់ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស គឺមិនអាចដើរទៅដល់គោលដៅទេ**សម្តេចធិបតី៖ ក្រុមមនុស្សខ្លះនាំគ្នាជេររិះគន់ចិន ប៉ុន្តែបែរជានាំគ្នាជិះលើផ្លូវដែលជាជំនួយរបស់ចិន**សម្តេចធិបតីប្រកាសថា ព្រែកជីកហ្វូណនតេជោនៅតែបន្តធ្វើ ដោយគ្មានការរាថយនោះឡើយ**សម្ដេចធិបតី ថ្លែងអំណរគុណដល់អ្នកបង្កើតមាតិកា និងប្រជាពលរដ្ឋ ដែលបានចូលរួមផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍របស់កម្ពុជា**សម្ដេចធិបតី៖ កំពង់ផែទេសចរណ៍អន្តរជាតិកំពត នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម**នាយករដ្ឋមន្ត្រីថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

សម្តេច ឃួន សុដារី​ អញ្ជើញចូលរួមពិធីចម្រើនអាយុវឌ្ឍនៈមង្គល សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី​ ឃួន​ សុដារី​ ប្រធានរដ្ឋសភា​ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គម្រប់ខួប ៩០ ឈានចូល ៩១ ឆ្នាំ ដែលប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

សម្តេចរដ្ឋសភាធិបតី​ បានថ្លែងក្នុងពិធីនោះថា ក្នុងនាមគណៈកម្មាធិការអចិន្រ្តៃយ៍​ និងក្នុងនាមសម្តេចផ្ទាល់ មានបិតិសោមនស្សរីករាយ និងសូមបួងសួងដល់ទសបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរគ្រប់ព្រះអង្គរ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យដ៏បវរមហាប្រសើរ ជូន សម្តេចអគ្គមហាពញាចក្រី សូមប្រកបដោយសុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណឈ្លាសវៃ ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លាឧត្តុង្គឧត្តមក្នុងការបម្រើជាតិ និងប្រជាជន ព្រមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ រួមចំណែងពង្រឹងនីតិរដ្ឋ ស្របតាមគោលការណ៌លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងការធានាបានរឹងមាំនូវសុខ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ជាពិសេសបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទេពកោសល្យ ភាពប៉ិនប្រសប់ ស្វាហាប់ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយ ក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមបាន ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ​ ៕

អត្ថបទដែលជាប់ទាក់ទង