**EU ផ្គត់ផ្គង់គ្រាប់ផ្លោងកាំភ្លើងធំជិតមួយលានគ្រាប់ដល់អ៊ុយក្រែន**ហ្វាំងឡង់៖ គោលការណ៍រក្សាអព្យាក្រឹត មិនគួរត្រូវបានយកមកធ្វើជាដំណោះស្រាយបញ្ចប់ សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន**តៃវ៉ាន់ អះអាងថា គ្មានទេដំណាក់កាលថ្មីនៃកិច្ចចរចាស្ដីពីការលក់អាវុធ ជាមួយអាមេរិក**លោក Kittiratt Na-Ranong ត្រូវបានតែងតាំងជាប្រធានធនាគារកណ្តាលថៃ**ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានទូតអង់គ្លេសរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគលើកទី២ នៅរាជធានីភ្នំពេញ**ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ដឹកនាំកិច្ចប្រជុំគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលនឹងរៀបចំដោយកម្ពុជា**ការបើកប្រាក់សោធនរបបសន្តិសុខសង្គម លើកទី១ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ ជូនអតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកាតទៅ**អភិបាលរងខេត្តពោធិ៍សាត់ ត្រូវតុលាការឃុំខ្លួន ក្រោយរត់ការអស់៥៧ម៉ឺនដុល្លារ ចង់ឡើងជាអភិបាលខេត្ត តាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង**ប្រទីបរបស់ក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចខ្សែភ្លេីង**ទូក ង «ធីវេតតេជៈឈ្នះអស់ការលំបាក» របស់ក្រសួងការងារ ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមប្រកួតប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក**ក្រសួងការងារ ចេញញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម**ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ជួបជាមួយថ្នាក់ដឹកនាំនៃរដ្ឋាភិបាលក្រុងថាតុង ដើម្បីពិភាក្សាលើលទ្ធភាពកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនាពេលអនាគត**ក្រសួងប្រៃសណីយ៍ និងក្រសួងសង្គមកិច្ច បង្ហាញលទ្ធផល នៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រួមគ្នា**អាជ្ញាធរជាតិអប្សរា បើកសិក្ខាសាលាស្តីពី ការអនុវត្តន៍ផែនការ បរិស្ថានដើម្បីតំបន់អង្គរ ប្រចាំឆ្នាំ២០២៤**អគារការិយាល័យរដ្ឋបាលច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានបញ្ចប់ការសាងសង់រួចរាល់ ក្នុងគម្រោងជំហានទី១ និងប្រគល់ជូនទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញភារកិច្ច និងដាក់ដំណើរការប្រើប្រាស់**ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុ គឺជាខ្សែផ្លូវមេយុទ្ធសាស្ត្រនៃប្រព័ន្ធនគរូបនីយកម្ម គមនាគមន៍ដឹកជញ្ជូន សេដ្ឋកិច្ច ធុរកិច្ច និងទេសចរណ៍**ឯកឧត្តម រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិនិត្យ វឌ្ឍនភាពការងារ ដំឡើងប្រទីប ក្រសួងធនធានទឹក និង ឧតុនិយម ដើម្បីត្រៀម ចូលរួមអបអរសាទរក្នុង ព្រះរាជពិធីបុណ្យអុំទូក**ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ កម្ពុជាពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ពី មានអ្នកទាញយកនិងប្រើប្រាស់ជាង៨ពាន់នាក់

ភ្នំពេញ៖ រយៈពេលមួយខែនៃការដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ (APP) NoDrug https://nodrugsnacd.com/download_kh ដើម្បីប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មានអ្នកទាញយកនិងប្រើប្រាស់ សរុបបានចំនួន ៨,៦០៤នាក់។ នេះជាការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ក្នុងកិច្ចប្រជុំបូកសរុបការងារផ្សព្វផ្សាយអប់រំកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា នេះជាការបោះជំហានដ៏វិជ្ជមានមួយក្នុងការងារអប់រំនិងការប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រើប្រាស់មធ្យោបាយបណ្តាញទំនាក់ទំនងសង្គមទំនើប និងរហ័សពេញនិយម និងមានជំនឿថាចំនួននៃការដំឡើងនិងប្រើប្រាស់កម្មវិធីនេះនឹងកើនឡើងកាន់តែច្រើនថែមទៀតដើម្បីរួមគ្នាទប់ស្កាត់និងបង្ក្រាបគ្រឿងញៀនខុសច្បាប់។

ឯកឧត្តមរដ្ឋមន្ត្រី ប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំបានថ្លែងថាការបង្កើតកម្មវិធីទូរសព្ទដៃ APP NoDrug ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងក្រោមការដឹកនាំរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ការងារផ្សព្វផ្សាយអប់រំជាការងារអាទិភាពទី១ ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៩ ឆ្នាំ២០២៤នេះ ហើយគណៈកម្មការទទួលបន្ហទុកផ្សព្វផ្សាយអប់រំ ដឹកនាំអន្តរវិស័យលើការបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ វិនាសកម្ម និងបំផុសចលនាប្រឆាំងគ្រឿងញៀនគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន។

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានការប្រកាសដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទ APP NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនឲ្យបានកាន់តែទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើយ៉ាងណាឱ្យសាធារណជនទូទៅបានយល់ដឹងកាន់តែច្បាស់ និងមានសមត្ថភាពកាន់តែរឹងមាំក្នុងការបង្ការការពារខ្លួន ការពារក្រុមគ្រួសារ និងមិត្តភក្តិ។ ជាងនេះទៀត គឺដើម្បីឱ្យពួកគាត់បានយល់ដឹងនិងអាចចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច អនុវត្តច្បាប់ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។

កម្មវិធីទូរស័ព្ទដៃ (APP) NoDrug មានកម្មវិធីជាច្រើនរួមមាន៖ ព័ត៌មានថ្មីៗទាក់ទងនឹងការប្រឆាំងគ្រឿងញៀន, ការកម្សាន្តដោយភ្ជាប់ជាមួយសារអប់រំ, មេរៀននិងចំណេះដឹង ប្រឡង, ទីតាំងមណ្ឌលស្តារសម្បទា និងមានកម្មវិធីសម្រាប់រាយការណ៍មកកាន់សមត្ថកិច្ចដើម្បីចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់ និងជូញដូរគ្រឿងញៀនគ្រប់ប្រភេទ។ យោងតាមរបាយការណ៍របស់ក្រុមការងារគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ APP NoDrug នៃអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ករណីជូញដូរនិងប្រើប្រាស់គ្រឿងញៀនជាច្រើនត្រូវបានពលរដ្ឋរាយការណ៍តាមរយៈកម្មវិធីនេះ និងសមត្ថកិច្ចទទួលអនុវត្តបង្ក្រាបប្រកបដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានអំពាវនាវដល់អ្នកពាក់ព័ន្ធទាំងអស់ ចូលរួមដំឡើងនិងប្រើប្រាស់ APP NoDrug https://nodrugsnacd.com/download_kh ទាំងអស់គ្នាព្រមទាំងជួយផ្សព្វផ្សាយដល់សមាជិកគ្រួសារ មិត្តភ័ក្តិឱ្យប្រើប្រាស់ទាំងអស់គ្នា ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងកសាងសង្គមកម្ពុជាមួយដែលគ្មានគ្រឿងញៀន ៕

អត្ថបទដែលជាប់ទាក់ទង