**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី**មេដឹកនាំអ៊ុយក្រែន រិះគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី ជុំវិញភាពស្ទាក់ស្ទើរក្នុងការឈប់ប្រើឧស្ម័នរុស្ស៉ី**ឥណ្ឌូណេស៉ី កំពុងពិចារណាដោះលែងអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ Jemaah Islamiyah មុនពេលកំណត់**ក្រសួងការបរទេសចិនលើកការតវ៉ាយ៉ាងម៉ឺងម៉ា់ត់ចំពោះសហរដ្ឋអាមេរិកទាក់ទិននឹងករណីដែលសហរដ្ឋអាមេរិកចុះហត្ថលេខាលើ“សេចក្តីព្រាងច្បាប់ស្តីពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចការពារជាតិសម្រាប់ឆ្នាំសារពើពន្ធ ២០២៥“**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អ្នកនាំពាក្យក្រសួងយុត្តិធម៌ នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធ “ករណីក្រុមក្មេងទំនើង” នៅរសៀលថ្ងៃស្អែក**ឯកឧត្តម អ៊ុំ ម៉ារ៉ា អញ្ជេីញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានរដ្ឋបាល**គ.ស.ព.ស៖ ការបង្ហោះផ្សាយថាអតីតកងទ័ព 18 គ្រួសាររៀបរាប់ថាពួកគាត់រវល់ចេញច្បាំងការពារទឹកដី មកផ្ទះវិញត្រូវគេយកដីខ្លួនឯងបាត់ គឺជាព័ត៌មានចាស់**ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ណែនាំនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ដយកចិត្តទុកដាក់ និងជំរុញឲ្យមានវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជនបន្ដទៀត សំដៅពង្រឹង និងពង្រីកសមត្ថភាព**ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តបន្ទាយមានជ័យ ប្រកាសប្រឆាំងដាច់ខាតរាល់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស**ប្រុងប្រយ័ត្ន! ករណីចោរលូកហោប៉ៅតាមទីសាធារណៈ ដែលអាចបណ្តាលឱ្យអ្នកជាប់ពាក់ព័ន្ធនឹងករណីបទល្មើសបច្ចេកវិទ្យាផងដែរ ក្រៅពីការបាត់បង់វត្ថុមានតម្លៃផ្សេងៗ**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្តីពី កិច្ចការពារទិន្នន័យបុគ្គល**MOU ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” នឹងផ្តល់ជំនាញនិងឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា**បណ្ណាល័យមេគង្គ-ឡានឆាងជាអំណោយរបស់មិត្តចិនស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាលបើកដំណើរការជាផ្លូវការហើយ

ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃក្រុមការងារសមាជិកនីតិបុគ្គល ដែលជាអង្គការ សមាគមចំណុះគណៈកម្មាធិការកណ្តាល ស.ស.យ.ក.

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ នៃក្រុមការងារសមាជិកនីតិបុគ្គល ដែលជា អង្គការ សមាគមចំណុះគណៈកម្មាធិការកណ្តាល ស.ស.យ.ក. នៅមជ្ឃមណ្ឌលម៉ានី។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះសមាជិក សមាជិកាដែលបានមកចូលរួមកិច្ចប្រជុំនាឱកាសនោះ។

ឯកឧត្តមបានមានប្រសាសន៍ថា របបប្រជុំបែបនេះ នឹងបន្តនៅថ្ងៃអនាគតបន្ថែមទៀត ដើម្បីតាមដានវឌ្ឍនភាពការងារ ស្តាប់របាយការណ៍ បញ្ហាប្រឈម ក៏ដូចជាស្វែងរកដំណោះស្រាយរួមគ្នា របស់ក្រុមការងារសមាជិកនីតិបុគ្គល ដែលជាអង្គការ សមាគម។

ឯកឧត្តមក៏បានគូសបញ្ជក់ផងដែរថា បើទោះបីសមាជិក សមាជិកាដែលចូលរួមទាំងអស់គ្នានាឱកាសនោះ មានភារកិច្ចផ្សេងគ្នា តួនាទីខុសគ្នាក្តី ការងារមហាញឹកយ៉ាងណា ក៏សមាជិក សមាជិកនៅតែបន្ថែមពេលវេលាពីការងារស្នូល ចូលរួមចំណែកជាមួយសង្គមជាតិ ក្រោមឆ័ត្រតែមួយរបស់ស.ស.យ.ក. ដែរ។

ក្រោយពីស្តាប់របាយការណ៍របស់ សមាជិក សមាជិកា អង្គប្រជុំ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលសមាជិក សមាជិកា និង ថ្នាក់ដឹកនាំតាមបណ្តាស្ថាប័ន-អង្គការ សមាគមទាំងអស់ សម្រេចបាននាពេលកន្លងមក ជាពិសេស ថ្លែងអំណរគុណចំពោះការចូលរួមចំណែកជាសកម្មភាព ក៏ដូចជាបេសកកម្មនានា ស្របជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នាពេលកន្លងមក។

ទន្ទឹមនឹងនោះ ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា សមាជិកនីតិបុគ្គលនីមួយៗ សុទ្ធតែមានបទពិសោធន៍ ប្រវត្តិ និងភាគជោគជ័យរៀងៗខ្លួន ដែលនេះជាធាតុចូល និងមេរៀន សម្រាប់ក្រុមការងារក្នុងការពិចារណយកទៅប្រើប្រាស់ស្របតាមទិសដៅក្នុងការរៀបចំកម្មវិធីស.ស.យ.ក.។

សូមបញ្ជាក់ថា យោងលក្ខន្តិកៈសហភាពសហព័ន្ធយុវជនកម្ពុជា សមាជិកភាពរបស់ស.ស.យ.ក. រួមញ្ចូលផងដែរនូវ សមាជិកជានីតិបុគ្គល ដែលធ្វើសកម្មភាពពាក់ព័ន្ធនឹងយុវជន។ គិតមកដល់បច្ចុប្បន្ន សសយក មានសមាជិកជានីតិបុគ្គល ចំនួន១៦ ដែលគឺជាអង្គការ សមាគម ក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានបេសកកម្ម និងទស្សនវិស័យស្រដៀងនឹង សសយក គឺការចូលរួមសកម្មភាពក្នុងបុព្វហេតុសង្គមជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង