**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា

ឯកឧត្តមបណ្ឌិត កៅ ថាច បើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចូលរួមក្នុងកម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២៤ និងដាក់ប្រើប្រាស់នូវតារាងបាល់ទាត់នៃវិទ្យាល័យ ហ៊ុន សែន រូតា ខ្សាច់កណ្តាល ដែលបានកែលម្អរួច ដោយមានអ្នកចូលរួមជាយុវជនកីឡាករ និងយុវជនស្រុកខ្សាច់កណ្តាលប្រមាណជាង ៤៩៣ នាក់។

ក្នុងកម្មវិធីបើកការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ឆ្នាំ២០២៤ នេះ ដោយការប្រកួតទី១រវាងក្រុមយុវជនឃុំសន្លុង និងក្រុមយុវជនឃុំកោះចូរ៉ាម, ឯកឧត្តមបណ្ឌិត កៅ ថាច បានសាទរក្នុងការដាក់ប្រើប្រាស់នូវតារាងបាល់ទាត់នៃវិទ្យាល័យ ហ៊ុន សែន រូតា ខ្សាច់កណ្តាល ដែលបានកែលម្អរួច និងផ្តល់បានផ្តល់ជាការផ្តាំផ្ញើ និងអនុសាសន៍ល្អៗ ចំនួន បី ចំណុចធំៗ សម្រាប់យុវជនស្រុកខ្សាច់កណ្តាល និងយុវជនទូទៅ រួមមាន៖ (១) យុវជន ត្រូវបន្តលេងកីឡាដើម្បីសុខភាពនិងសាមគ្គីភាព ជ្រៀសវាងឱ្យបាននូវការប្រើប្រាស់គ្រឿងញៀន និងបង្កអសន្តិសុខក្នុងស្រុក-ភូមិ, (២) យុវជន ត្រូវបន្តរក្សាការពារបរិស្ថានឱ្យបានល្អក្នុងស្រុក-ភូមិ និងបន្តចូលរួមដាំដើមឈើឱ្យបានច្រើន, (៣) យុវជន ត្រូវបន្តការខិតខំរៀនសូត្រ និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចំរើន៕

អត្ថបទដែលជាប់ទាក់ទង