**ឯកឧត្តម យីត ស៊ុនណារ៉ា ជួបពិភាក្សាជាមួយតំណាងមន្ទីរពេទ្យកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជួយលើកកម្ពស់គុណភាពការងារព្យាបាល និងថែទាំជំងឺដាច់សរសៃឈាមខួរក្បាល និងស្ទះសរសៃឈាមខួរក្បាល ឲ្យកាន់តែប្រសើរនៅកម្ពុជា**ស.ស.យ.ក. ខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី “ចំណេះដឹងមូលដ្ឋាន ការផលិតមាតិការ” ជូនសមាជិក សមាជិក ស.ស.យ.ក. ខេត្ត និងសាធារណៈជន**រថយន្តដឹកជញ្ជូនទំនិញ ៣ ១៥១ ៦០៣ គ្រឿង ត្រូវបានត្រួតពិនិត្យទម្ងន់ក្នុងឆ្នាំ ២០២៤ លើការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ទូទាំងប្រទេស**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី សក់ សេដ្ឋា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**បរិមាណភ្ញៀវកើនឡើងនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តវិមានឈ្នះឈ្នះ ក្រោយរាជរដ្ឋាភិបាលប្រកាសថា នឹងរៀបចំប្រារព្វទិវាសន្តិភាពនៅកម្ពុជានាថ្ងៃទី២៩ធ្នូ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិការធិបតី ឃួន សុដារី ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីលោក Frank-Walter Steinmeier ប្រកាសរំលាយសភាជាន់ទាបរបស់អាល្លឺម៉ង់ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការរៀបចំការបោះឆ្នោតមុនអាណត្តិ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កងទ័ពកូរ៉េខាងជើងដែលដាក់ពង្រាយនៅតំបន់ឃឺស កំពុងខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយពួកគេត្រូវបានទុកចោលដោយកងកម្លាំងរុស្ស៊ី**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេច ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ក្រើនរម្លឹកដល់រោងចក្រ-សហគ្រាស ឱ្យធ្វើរបាយការណ៍ជាប់ជាប្រចាំអំពីសារធាតុគីមីផ្សំ ដើម្បីទប់ស្កាត់ការលួចបង្វែរពីសារធាតុគីមីផ្សំ យកទៅកែច្នៃផលិតចេញជាគ្រឿងញៀនខុសច្បាប់**ហ្កាតេម៉ាឡា អះអាងថាខ្លួនបើកចំហក្នុងការចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងប្រកបដោយការគោរពជាមួយរដ្ឋបាលថ្មីរបស់ លោក ដូណាល់ ត្រាំ **ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥**ឯកឧត្តម ប្រាក់ សំអឿន ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បទវិភាគ៖មិនថាលោក William Lai តែងលម្អយ៉ាងណាក៏ដោយ ក៏មិនអាចលាក់បាំងធាតុពិតនៃ “ប្រជាធិបតេយ្យក្លែងក្លាយ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”បានដែរ

ប្រទេសចិនមានសុភាសិតមួយពោលថា “ព្យួរក្បាលពពែតែលក់សាច់ឆ្កែ” អាចយកឃ្លានេះទៅពិពណ៌នាពីសុន្ទរកថានៅថ្ងៃទី២០ខែឧសភារបស់លោក William Lai អ្នកដឹកនាំនៃតំបន់តៃវ៉ាន់គឺវាសមស្របណាស់ ។ លោកនិយាយអំពីអ្វីដែលហៅថា “ប្រជាធិបតេយ្យ” ដែលប៉ុនប៉ងពាក់អាវក្រៅបោកបញ្ឆោតឱ្យគំនិតផ្តួចផ្តើម “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ក៏ដូចជាយក “ប្រជាធិបតេយ្យ”ធ្វើជាលេសដើម្បីបំពេញតម្រូវការប្រឆាំងនឹងចិនរបស់អ្នកនយោបាយសហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចផងដែរ ។ ប៉ុន្តែមិនថាលោកWilliam Lai តែងលម្អយ៉ាងណាក៏ដោយ ក៏មិនអាចបិទបាំងធាតុពិតនៃ “ប្រជាធិបតេយ្យក្លែងក្លាយ និងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”នោះទេ ហើយក៏មិនអាចកែប្រែការពិតជាក់ស្តែងដែលតំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ប្រទេសចិនបានឡើយ។
លោក William Lai ជាដើមអះអាងអំពី “ប្រជាធិបតេយ្យ” តែតាមពិតទៅគឺ ពួកគេកំពុងប្រព្រឹត្តិទង្វើគ្រប់បែបយ៉ាងដែលប្រឆាំងនឹងប្រជាធិបតេយ្យ ។ ក្នុងរយៈពេល៨ឆ្នាំកន្លងទៅនេះ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យបានវាយប្រហារទៅលើបក្សដែលមានទស្សនៈខុសគ្នាជាមួយខ្លួន ជម្រះបញ្ជីគូប្រជែងខាងនយោបាយ បិទប្រព័ន្ធសារព័ត៌មានដែលកាន់ទស្សនៈខុសគ្នាជាមួយខ្លួន និងជាន់ឈ្លីលើគោលការណ៍ប្រជាធិបតេយ្យ ដែលបំផ្លាញប្រជាធិបតេយ្យតំបន់តៃវ៉ាន់យ៉ាងខ្លាំង ដូច្នេះ មជ្ឈដ្ឋាននានានៃតំបន់តៃវ៉ាន់មានការយល់ដឹងជាទូទៅចំពោះបក្សវឌ្ឍនភាពប្រជាធិបតេយ្យដែលបណ្តាលឱ្យ “ប្រជាធិបតេយ្យតំបន់តៃវ៉ាន់ដើរថយក្រោយ”ស្រាប់ហើយ ។
ចំពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លើផ្ទៃអន្តរជាតិកើតមានចរន្តបញ្ច្រាសមួយ ។ សហរដ្ឋអាមេរិកបានបើកធ្វើអ្វីដែលហៅថា “កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ”ដើម្បីបង្កការបដិបក្ខគ្នាជាក្រុមនិងស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ។ អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យចង់ប្រើឱកាសនេះ ប៉ុនប៉ងរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីចូលក្នុងអ្វីដែលហៅថា “ក្រុមប្រជាធិបតេយ្យ” ដោយយល់ឃើញថា ធ្វើបែបនេះក៏អាចនាំឱ្យតំបន់តៃវ៉ាន់ប្រែទៅជា “តំបន់តៃវ៉ាន់នៃពិភពលោក” ដើម្បីទទួលការគាំទ្រពីខាងក្រៅ ។ នេះពិតជាគំនិតរវើរវាយផ្ដេសផ្ដាសសុទ្ធសាធ ។
តាមការពិត សហរដ្ឋអាមេរិកនិងប្រទេសប៉ែកខាងលិចដែលយក “ប្រជាធិបតេយ្យ”ធ្វើជាលេស មិនអាចតំណាងឱ្យសហគមន៍អន្តរជាតិទេ ហើយក៏មិនអាចកែប្រែសណ្ដាប់ធ្នាប់អន្តរជាតិនិងក្បួនច្បាប់អន្តរជាតិដែរ ។ ពួកគេផ្តល់ការគាំទ្រដល់អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យ ក៏គ្រាន់តែនិយាយបានតែមាត់តែមិនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងទេ ដែលមិនអាចបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរទាល់តែសោះ ។
ដូចនេះ លោក William Lai បានប្រកាសក្នុងសុន្ទរកថានៅថ្ងៃទី២០ខែឧសភាថា ត្រើយទាំងសងខាង “មិនចំណុះគ្នាទៅវិញទៅមកទេ” និងផ្សព្វផ្សាយ “ពាក្យសម្តីអំពីប្រទេសពីរ”ថ្មី ដែលបានរងការរិះគន់យ៉ាងខ្លាំងពីមតិទាំងចិនដីគោកនិងតំបន់តៃវ៉ាន់ ។ មិនថាលោក William Lai ប្រើប្រាស់ពាក្យពេចន៍យ៉ាងណាទៅតែងលម្អគំនិតផ្តួចផ្តើម “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ក៏ដោយ ក៏មិនអាចមួលបង្កាច់ការពិតជាក់ស្តែងបានឡើយ ហើយក៏មិនអាចកែប្រែស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងត្រើយទាំងសងខាងបានដែរ ។
ពីថ្ងៃទី២៣ដល់ថ្ងៃទី២៤ខែឧសភា យុទ្ធភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិនបានរៀបចំកងកម្លាំងនៃកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពរ៉ុក្កែតជាដើមធ្វើសមយុទ្ធចម្រុះឈ្មោះ” Union Sword-២០២៤A”នៅជុំវិញកោះតៃវ៉ាន់របស់ចិន ។ សកម្មភាពលើកនេះមិនត្រឹមតែជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងចំពោះទង្វើនៃ “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងការព្រមានដ៏ធ្ងន់ធ្ងរចំពោះការបង្ករឿងហេតុនៃកម្លាំងខាងក្រៅប៉ុណ្ណោះទេ ថែមទាំងក៏ជាទង្វើដ៏ត្រឹមត្រូវនិងចាំបាច់សម្រាប់ការបង្ហាញពីការប្តេជ្ញាចិត្តនិងសមត្ថភាពក្នុងការគាំពារអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិផងដែរ ។
តំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន មិនមែនជាអ្វីដែលហៅថា “តៃវ៉ាន់នៃពិភពលោក”នោះទេ ។ មនុស្សដែលចង់បំបែកបំបាក់ប្រទេសជាតិនិងលក់ផលប្រយោជន៍ជនជាតិទាំងនោះ សុទ្ធតែគ្មានលទ្ធផលល្អទេ ហើយកលល្បិច “ប្រជាធិបតេយ្យក្លែយក្លាយ កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យដ៏ពិតប្រាកដ”របស់ពួកគេ ក៏មិនអាចបន្លំភ្នែកសហគមន៍អន្តរជាតិបានដែរ ៕

អត្ថបទដែលជាប់ទាក់ទង