**សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យសប្បុរសជនមកពីសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សារការងារ**បើកការដ្ឋានសាងសង់អគារស្នាក់ការចំនួន២ នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី**សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត នៅក្រុងរុនតាឯកតេជោសែន**ក្រសួងសាធារណការ ប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ ចេញលិខិតបំភ្លឺ ចំពោះការចុះផ្សាយព័ត៌មានរបស់កាសែតកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបូជាទៀន ធូប ផ្កា ភ្ញី ថ្វាយព្រះរតនត្រ័យ ធ្វើបទនមស្ការ សមាទានសីល និងនាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃ គង់នៅវត្តធម្មជាតិរុនតាឯកតេជោសែន**ក្រសួងទេសចរណ៍ ប្រកាសលទ្ធផលនៃការចូលរួមកម្មវិធី«Fostering Tourism Growth and Cultural Exchange between China and Cambodia» នៅតំបន់រដ្ឋបាលពិសេសហុងកុង សាធារណរដ្ឋប្រជាមានិតចិន**ក្រសួងធនធានទឹក បង្ហាញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក សម្រាប់ថ្ងៃទី២៥ ខែធ្នូ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤**អភិបាលខេត្តកណ្ដាល អំពាវនាវឱ្យប្រជាពលរដ្ឋ ឈប់ធ្វើការខ្ចីលុយពីជនជាតិឥណ្ឌា**បណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់**សិក្ខាសាលាស្តីពី «ការអភិវឌ្ឍសមត្ថភាពអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ»**ជប៉ុន និងអាមេរិក ចោទក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង លួចលុយឌីជីថលគ្រីបតូជាង៣០០លានដុល្លារ**រដ្ឋមន្រ្តីការបរទេសជប៉ុន នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ក្នុងសប្តាហ៍នេះ**អភិបាលខេត្តកណ្តាល ចុះពិនិត្យស្វែងយល់ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ នៅស្រុកពញាឮ**រដ្ឋមន្រ្តីសុខាភិបាល៖ សូមខិតខំប្រកាន់ខ្ជាប់នូវ បី “ពេញ” (១).ពេញជាសមត្ថភាពការងារ, (២).ពេញម៉ោងការងារ និង(៣).ពេញនៃការទទួលខុសត្រូវក្នុងការបំពេញការងារ**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ចាត់ទុកអង្គភាពកងរាជអាវុធហត្ថ គឺជាកម្លាំងអន្ដរាគមន៍មួយដ៏សំខាន់មិនអាចខ្វះបាន ក្នុងការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ និងសុវត្ថិភាពសង្គម**ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន៖ ខេត្តកំពត រង់ចាំការវិនិយោគពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីបង្កើតការងារជូនពលរដ្ឋក្នុងមូលដ្ឋាន សំដៅកាត់ភាពក្រីក្រ នឹងនាំឱ្យជីវភាពរបស់ពលរដ្ឋធូរធាទៅថ្ងៃអនាគត**វិមានក្រឹមឡាំង អះអាងថា ប្រទេសជិត២០ ចាប់អារម្មណ៍លើ BRICS**កាតា និងហ៊្សកដានី សន្យាគាំទ្រ និងជួយដល់ស៉ីរី

រដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា សាកលវិទ្យាល័យបារាំង ត្រូវបានទទួលស្គាល់ថា ជាផ្ទះទីពីររបស់អតីតសិស្សអាហារូបករណ៍គ្រប់រូប

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកម្មវិធី Journ’ee mondiale des Alumis ដែលប្រារព្ធនៅនិវេសនដ្ឋានបារាំង ដោយមាន ការចូលរួមពី Monsieur Fabrice ETIENNE, Chargé d’affaires de l’Ambassade de France au Cambodge ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអតីតសិស្សដែលសិក្សានៅប្រទេសបារាំងទាំងអស់ សរុបប្រមាណ ៤០០នាក់។

ពិធីជួបជុំអតីតនិស្សិតដែលធ្លាប់បានសិក្សានៅប្រទេសបារាំងនាពេលនេះបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពរាក់ទាក់ ក៏ដូចជាភាពឈានមុខនៃការបណ្តុះបណ្តាលរបស់បារាំងទាំងផ្នែកឧត្តមសិក្សា និងការស្រាវជ្រាវ និងជាឱកាសបង្ហាញឱ្យឃើញនូវភាពរស់រវើកនៃកិច្ចសហប្រតិបត្តិការផ្នែកសាកលវិទ្យាល័យរវាងបារំាង និងកម្ពុជា
នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះស្ថានទូតបារាំងដែលបានរៀបចំកម្មវិធីដ៏រីករាយ និងកក់ក្តៅនេះឡើង ព្រោះនេះមិនត្រឹមតែជាពេលនៃការជួបជុំ ដោយនឹករលឹកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយដើម្បីឆ្លុះបញ្ចាំងពីអ្វីដែលអតីតសិស្សានុសិស្សបានធ្វើក្នុងអំឡុងពេលសិក្សា និងភាពជោគជ័យរបស់អតីតសិស្សានុសិស្សនៅថ្ងៃនេះផងដែរ។ បន្ថែមពីនេះទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី មានមោទនភាពយ៉ាងខ្លាំងចំពោះអតីតនិស្សិតទាំងអស់ ដែលបានក្លាយខ្លួនជាធនធានដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា និងអាចសម្រេចជោគជ័យបានស្ទើរតែគ្រប់វិស័យនៃជីវិតទាំងអស់។

បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សាកលវិទ្យាល័យបារាំង ត្រូវបានទទួលស្គាល់ថាជាផ្ទះទីពីររបស់អតីតសិស្សអាហារូបករណ៍គ្រប់រូប ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍផ្នែកបច្ចេកទេស វិជ្ជាជីវៈ និងភាសាទាំងក្នុងនាមជាបុគ្គល និងជាធនធានមនុស្សសម្រាប់ការអភិវឌ្ឍមាតុភូមិរបស់យើង។ លើសពីការពង្រឹងជំនាញវិជ្ជាជីវៈ បច្ចេកទេស និងភាសា សាកលវិទ្យាល័យបារាំង ក៏បានផ្តល់ឱកាសដល់អតីតនិស្សិតរបស់យើង ស្វែងយល់ពីពិភពលោកខាងក្រៅ និងរបៀបរស់នៅផ្សេងៗគ្នា បង្ហាញពីភាពក្លាហាន និងភាពមោះមុតក្នុងការទទួលយកបទពិសោធន៍ថ្មីៗ។

សារជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលបារាំងសម្រាប់ការគាំទ្រ សហការណ៍ក្នុងការអភិវឌ្ឍទាំងវិស័យអប់រំផ្សេងៗទៀតជាច្រើនក្នុងប្រទេសកម្ពុជាកន្លងមក ជាពិសេសកម្មវិធីអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមជឿជាក់ថាកិច្ចសហការយ៉ាងជិតស្និទ្ធនេះ ស្ថិតស្ថេរជារៀងរហូត និងអាចសម្រេចបាននូវគោលដៅចម្បងនាពេលអនាគ៕

អត្ថបទដែលជាប់ទាក់ទង