ឯកឧត្តម អ៊ុន ចាន់ដា ជួបសំណេះសំណាល ជាមួយក្រុមកីឡាបាល់ទះ នៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យលាភីលេខ១
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាត្តិឲ្យក្រុមកីឡាបាល់ទះនៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដែលទទួលជ័យលាភីលេខ១ ក្នុងការប្រកួតដណ្តើមពាន់ង្វាន់ថ្នាក់ឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០២៤ក្រោមប្រធានបទ កីឡាឌីជីថលគឺជាអនាគតរបស់យុវជន។
ជាកិច្ចស្វាមន៍ដំបូង លោក ម៉ន ញូដាលី សកលវិទ្យាធិការរងនៃនៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែននិងជាប្រធានប្រតិភូដឹកនាំក្រុមកីឡាបាល់ទះ បានចូលជួបសម្តែងការគួរសមនិងរាយការណ៍ជូនឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ស្តីពីការចូលរួមការកីឡាថ្នាក់ឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសឆ្នាំ២០២៤ក្រោមប្រធានបទ កីឡាឌីជីថលគឺជាអនាគតរបស់យុវជននិងបានលើកឡើងពីលទ្ធផលដែលឈានដល់ការទទួលបានចំណាត់ថ្នាក់លេខ១ មេដាសមាស១៥គ្រឿងលើវិញ្ញាសារបាល់ទះ។
ឆ្លៀតឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់នូវអនុសាសន៍ល្អៗនិងថ្មីៗបន្ថែមទៀតជូនដល់ក្រុមថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករធ្វើយ៉ាងណាពង្រឹងបន្ថែមនូវសមត្ថភាពដោយចេះសាមគ្គីភាពគ្នា លះបង់និងមានឆន្ទះចូលរួម។
ឯកឧត្ដម អភិបាលខេត្ត បានជំរុញលើកទឹកចិត្តបន្ថែមដល់ក្រុមកីឡាបាល់ទះនៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែនធ្វើចូលរួមឲ្យបានគ្រប់សកម្មភាពប្រកួតដណ្តើមពាន់រង្វាន់ផ្សេងៗនិងលើកស្ទួយវិស័យកីឡាផងដែរ។
ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមកីឡាបាល់ទះនៃពុទ្ធិកសកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែនចំនួន២លានរៀល៕