**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លជានិមិត្តរូបមេបា

ភ្នំពេញ៖ នាឱកាសនៃព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លថា ក្នុងសង្គមខ្មែរ បើពោលអំពីព្រះរាជពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ដែលប្រារព្ធធ្វើឡើងនៅក្រុងច្បារមន​ខេត្តកំពង់ស្ពឺ​ ថ្ងៃ​ទី​២​៦​ ខែ​ឧសភា ឆ្នាំ២០២៤ ដែលស្ថិតក្រោម​ព្រះ​រាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់​ព្រះករុណា​ ព្រះបាទសម្តេច​ព្រះបរមនាថ​ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រនៃកម្ពុជា និង​មានការអញ្ជើញចូលរួមពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងមន្រ្តីអ្នកមុខអ្នកការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋយ៉ាងច្រើន​កុះករដ៏អធិកអធម និងសប្បាយរីករាយក្នុងកម្ពុជរដ្ឋដែលពោរពេញដោយសន្តិភាពដ៏ស្រស់បវរនៃយើងនេះ ។

បើពោលអំពីប្រព័ន្ធជំនឿនៃព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ គឺជានិមិត្តរូបនៃអង្គជាត ដែលបានជ្រាបចូលនិងបង្កកំណើតកើតចេញជាផលតាមរយៈព្រះនាងធរណី គឺរវាងព្រះស្ថានសួគ៌មេឃ និងព្រះនាងធរណី បង្កើតជាភោគផលជា «ស្រូវ ឬព្រះមេ» ព្រោះដំណើរវដ្ដនៃស្រូវមិនខុសពីស្រ្ដីនោះទេ។ ហេតុនេះចំពោះគំនិតក្នុងការភ្ជួររាស់ ដែលធ្វើទ្បើងដោយម្ចាស់ដីខ្មែរ គឺព្រះមហាក្សត្រ ជានិមិត្ដរូបព្រះព្រហ្ម, គោឧសភរាជជានិមិត្ដរូបព្រះអាទិត្យ ឯនង្គ័ល ជានិមិត្ដរូប វរាហៈ គឺជាជ្រូកព្រៃ អវតាររបស់ព្រះវិស្ណុ ក្នុងការជួយមនុស្សលោក ។

បើពោលឲ្យចំ ចំពោះគំនិតនៃព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ក្នុងការភ្ជួររាស់ម្ចាស់ដី ស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រតាំងពីបឋមកាលមកនេះ បានសឲ្យឃើញបានអំពីកំណកំនើតនៃប្រទេសកម្ពុជា និងកម្មសិទ្ធប្រើប្រាស់ដីធ្លីរបស់ប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក។ ព្រោះនង្គ័លជានិមិត្តរូបដ៏មានឥទ្ធិពលលើអំណាចធម្មជាតិ និងសម្រាប់ផ្ដល់សញ្ញាដល់សង្គមថា បានចាកចេញពីសង្គមបុព្វកាលបរបាញ់ មកជាសង្គមកសិកម្មស៊ីវិល័យ ហៅថា «ការផ្លាស់ប្ដូរសង្គមមនុស្សពីព្រៃ មកស្រុក» ។ ហេតុនេះនេះចំពោះពិធីច្រត់ព្រះនង្គ័ល ក្រៅពីកម្ពុជាយើង ក៏មានប្រទេសជាច្រើនផ្សេងទៀតលើពិភពលោក មានទំនៀមច្រត់ព្រះនង្គ័លនេះផងដែរ មានដូចជាក្រិច អេហ្ស៊ីប ចិន ថៃ ភូមា និងឥណ្ឌា ជាដើម។

ស្ថិតក្នុងទំនៀមទាក់ទងនឹងការភ្ជួររាស់នេះ ដំបូងទ្បើយគេជឿថាមនុស្សនឹងអាចកែប្រែធម្មជាតិតាមរយៈកិច្ចបូជាចំពោះព្រះ ដើម្បីឲ្យភោគផលដំណាំបានល្អប្រសើរនិងទទួលបានទិន្នផលខ្ពស់។ ជាក់ស្តែងដូចយើងឃើញប្រពៃណីព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នៅវាលព្រះស្រែ ខេត្តកំពង់ស្ពឺនេះ ដែលក្នុងការរៀបចំអាហារ៧មុខ តែត្រូវបានគោឧសភរាជបរិភោគអាហារចំនួនតែ៣មុខប៉ុណ្ណោះ គឹមានស្រូវមានចំនួនដល់ទៅ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ ជាប្រផ្នូលបញ្ជាក់ឲ្យឃើញថា រាល់ផលដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរ ជាទីគួរគាប់ចិត្ដក្នុងឆ្នាំនេះ។

បើពោលអំពីប្រវត្ដិនៃព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លវិញ ខ្មែរបុរាណ បានស្គាល់ច្បាស់ព្រះពលរាម ឬពលទេព គឺកាន់នង្គ័លជាកេតនភណ្ឌ  ដ្បិតមកដល់សម័យកណ្តាល ពាក្យថា ឧកញ៉ាពលទេព ជាមុខងារមន្ត្រីខ្ពង់ខ្ពស់ ដែលកាន់កាប់គ្រប់គ្រងកសិកម្មក្នុងប្រទេសទាំងមូល។ មួយវិញទៀត គេដឹងថាព្រះពលរាម ហៅថា (សង្កឞ៌ណ) មានអត្ថន័យពីរយ៉ាង  គឺទីមួយ៖ ភ្ជួរដី និងទីពីរ៖ ដែលទាញចេញ ។ មិនតែប៉ុណ្ណោះ ច្បាប់សម្រាប់គ្រប់គ្រងវិសយ័កសិកម្មនេះទៀតសោត ក៏មានឈ្មោះថា ក្រមពលទេព ទៀតផង។ ដូច្នេះព្រះរាជពិធីបុណ្យច្រត់ ព្រះពលទេព ជាទេពមួយដែលមានតួនាទី នៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល តាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង