**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ

សោកស្ដាយ! ក្លិបបាល់ទាត់ព្រៃវែង ប្រកាសរំសាយក្រុមជាផ្លូវការហើយ

ភ្នំពេញ៖ ក្លិបបាល់ទាត់ខេត្តព្រៃវែង សូមជម្រាបជូនអ្នកគាំទ្រនិងសាធារណជនទាំងអស់សូមមេត្តាជ្រាបថា ក្លិបយើង បានបង្កើតក្នុងឆ្នាំ២០២០ស្ថិតក្រោមក្របខណ្ឌសមាគមកីឡាបាល់ទាត់ខេត្តព្រៃវែង ចាប់តាំងពីពេលបង្កើតរហូត មកដល់បច្ចុប្បន្ននេះ ក្លិបកីឡាបាល់ទាត់ខេត្តព្រៃវែងយើង បានខិតខំអភិវឌ្ឍន៍ខ្លួន ដោយទទួលបានលទ្ធផល ឈានឡើងជាលំដាប់ បានកសាងឯកសារគតិយុត្តិដាក់ស្នើសុំអាជ្ញាបណ្ណក្លិបទទួលបានជោគជ័យ ការកសាង និងអភិឌ្ឍន៍ហេដ្ឋារចនាសម្ពន័្ធក៏បានល្អបង្គួរដែរ ធនធានគ្រូបង្វឹក ធនធានកីឡាករ ក៏ក្លិបយើងបានខិតខំអភិវឌ្ឍន៍ បានលទ្ធផលល្អដោយចាប់ផ្តើមពីការចូលរួមប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្តជោគជ័យ ឈានឡើងទៅថ្នាក់ជាតិ ហើយការចូលរួមប្រកួតក្នុងលីគកម្ពុជា បានឈានឡើងពីលីគ២ទៅ កាន់លីគកំពូលកម្ពុជា ធ្វើឲ្យក្លិបយើងទទួលបានការគាំទ្រពីមហាជនដែលស្រឡាញ់វិស័យកីឡាបាល់ទាត់យ៉ាង ច្រើន ជាពិសេសស្រទាប់យុវជនជាតិយើង ។

ដោយពិនិត្យលទ្ធភាពធនធានសម្រាប់ទ្រទ្រង់ដំណើរសកម្មភាពបន្តទៀត មានកម្រិតទាបជាងតម្រូវការ ចាំបាច់ ហេតុនេះក្លិបបានសម្រេចដោយបានជ្រើសយក បញ្ឈប់ការចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនានានិងឈប់ធ្វើ ប្រតិបត្តិការទាំងស្រុង ព្រមទាំងបានដាក់ពាក្យសុំចាកចេញពីសមាជិកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចាប់ពីពេល នេះតទៅ ពោលគឺរំសាយក្លិបតែម្តង។

ក្លិបកីឡាបាល់ទាត់ខេត្តព្រៃវែង សូមថ្លែងនូវអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ជូនចំពោះស្ថាប័នពាក់ព័ន្ធ ចំពោះសប្បុរសជន ដែលបានឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍក្លិបនាពេលកន្លងមក ព្រមទាំងសូមអរគុណចំពោះអ្នកគាំ ទ្រនិងសាធារណជនទាំងអស់ ដែលមានសមានចិត្តគាំទ្រចំពោះក្លិបបាល់ទាត់ខេត្តព្រៃវែងនាពេលកន្លងមក និងសូម .ជួនពរបវរសួស្តីសិរីមង្គលវិបុលសុខគ្រប់ប្រការ ព្រមជាមួយនិងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង