**សមាហរណកម្មនៃតំបន់ដីសណ្តទន្លេយ៉ង់សេជំរុញការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ក្នុងតំបន់**ក្រសួងមុខងារសាធារណៈ និងក្រសួងឧស្សាហកម្ម រៀបចំសិក្ខាសាលា ស្តីពីការ«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»**ឧត្ដមសេនីយ៍ត្រី បោន ប៊ិន អញ្ញេីញប្រគល់ ពានរង្វាន់ មហោស្រពណូអែល នៃក្តីស្រលាញ់របស់ព្រះ វិហារក្រុមជំនុំ ម៉េតូឌីស ខេត្តបន្ទាយមានជ័យ**រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី៖ ក្រុមហ៊ុនរុស្ស៊ី ចាប់ផ្តើមប្រើប្រាស់ bitcoin និងរូបិយបណ្ណឌីជីថលផ្សេងទៀត ក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ**កម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនក្មេងទំនើង ៦នាក់ ដកហូតបានកាំបិតផ្គាក់ ៣ដើម**ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើរទាំងក្នុងស្រុក និងក្រៅស្រុក**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**កម្ពុជា-រុស្ស៊ី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត**ឯកឧត្តម សរ សុពុត្រា សង្ឃឹមថា ប្រធានសមាគមចិនហុកគៀន ខេត្តហ្វូជាន អគ្គនាយក អគ្គនាយរង ក្រុមហ៊ុន Fujian Shilianda និងមកទស្សនកិច្ចខេត្តស្ទឹងត្រែង**បទវិភាគ៖អាមេរិកលក់អាវុធឱ្យតៃវ៉ាន់មិនអាចរារាំងនិន្នាការប្រវត្តិសាស្ត្រទូទៅដែលបង្រួបបង្រួមជាតិរបស់ប្រទេសចិនបានឡើយ**សហរដ្ឋអាមេរិក កំពុងពិចារណាលើក្រុមហ៊ុនចិន Sophgo ដែលទំនងជាអាចនឹងចុះចូលក្នុងបញ្ជីខ្មៅ**តៃវ៉ាន់ ចោទប្រកាន់អតីតអភិបាលក្រុងតៃប៉ិ លោក Ko Wen-je ពីបទទទួលសំណូកជាង ៥២ម៉ឺនដុល្លារ ជុំវិញគម្រោងអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ នៅតៃប៉ិ**បក្សប្រឆាំងនៅកូរ៉េខាងត្បូង ដាក់សំណើចោទប្រកាន់ ដើម្បីដកតំណែង ប្រឆាំងប្រធានាធិបតីស្តីទី លោក Han Duck-soo**អភិបាលខេត្តកំពង់ចាម ដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្ការ និងទប់ស្កាត់ក្រុមក្មេងទំនើង ដោយគ្មានការលើកលែង**និយ័តករគណនេយ្យ និងសវនកម្ម ជូនដំណឹងពីកាតព្វកិច្ចនៃការដាក់បញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ទៅនិយ័តករគណនេយ្យនិងសវនកម្ម**ក្រុមហាម៉ាស និងអ៊ីស្រាអែល បន្ទោសគ្នាទៅវិញទៅមក ចំពោះបរាជ័យក្នុងការសម្រេចឱ្យបាន នូវកិច្ចព្រមព្រៀងបទឈប់បាញ់**រដ្ឋាភិបាលបណ្តោះអាសន្នស៊ីរី៖ ប៉ូលិស ១៤នាក់ ត្រូវបានសម្លាប់ ក្នុងការវាយឆ្មក់របស់កងកម្លាំងស្មោះស្ម័គ្រនឹងរដ្ឋាភិបាល លោក Bashar al-Assad**ប្រធានាធិបតីតួកគី ទុកផ្លូវ២ឱ្យក្រុមឧទ្ទាមឃើដ នៅស៊ីរីថាតើពួកគេចង់កប់នៅស៊ីរី ឬក៏ទម្លាក់អាវុធចុះចាញ់**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់គ្នា នៅខេត្តក្រចេះ បណ្ដាលឲ្យស្លាប់ម្នាក់, ជនដៃដល់២នាក់ត្រូវបានចាប់ខ្លួន**ចំណាំ! គ្រប់ករណីគ្រោះថ្នាក់ចរាចរណ៍ ជាសមត្ថកិច្ចរបស់នគរបាលចរាចរណ៍ផ្លូវគោក

ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែ ដោយកិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៤៥៤នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពប្រចាំខែឧសភា ដោយផ្តោតទៅលើសកម្មភាពអនុវត្តការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ក៏ដូចជាលទ្ធផលនៃការអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរ។

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងសព្ទសាធុការពរពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលប្រជាជននៅតំបន់ជនបទ បានជួបប្រទះនឹងការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងដែលអូសបន្លាយរយៈយូរ ដោយសារកត្តាប្រែប្រួលអាកាសធាតុ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមកំណែទម្រង់ជាមួយរាជរដ្ឋាភិបាល ក្នុងនោះក្រសួងបាននិងកំពុងជំរុញការបញ្ចប់ការវិភាគមុខងាររបស់ក្រសួង នាពេលខាងមុខ ដើម្បីធានាដល់ការបំពេញតួនាទី ភារកិច្ចបម្រើជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រីឱ្យត្រូវតាមជំនាញ បទពិសោធន៍ និងមានចំនួនគ្រប់គ្រាន់។ លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ នៅក្នុងឆ្នាំ ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងផ្ដល់អនុសាសន៍ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖

-ប្រធានអង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំឱ្យមានសៀវភៅកំណត់ត្រាការងារប្រចាំថ្ងៃ សម្រាប់មន្ដ្រីកត់ត្រារាល់លទ្ធផលការងារដែលអនុវត្តបានប្រចាំថ្ងៃ។

-ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ, ត្រូវគោរពវិន័យ របៀបរបបធ្វើការ, ត្រូវអនុវត្តការងារទៅតាមរាល់ការចាត់តាំងរបស់ប្រធានអង្គភាព និងត្រូវរាយការណ៍ និងសុំអន្ដរាគមន៍ពេលជួបប្រទះការប្រឈមនានា។

-ជំរុញ លើកទឹកចិត្ត និងបង្កើតឱកាសដល់ស្ដ្រីបានចូលរួមគ្រប់ការងាររបស់ក្រសួង ជាពិសេស ការផ្ដល់ឱកាសដល់ស្រ្ដីក្នុងការតែងតាំងក្នុងជួរថ្នាក់ដឹកនាំ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល ៕

អត្ថបទដែលជាប់ទាក់ទង