**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ**តួនាទីចិន ក្នុងយន្តការនៃកិច្ចប្រជុំ G20**ក្រុមប្រឹក្សាខេត្តស្វាយរៀង រៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុករមាសហែក**ស្អែកនេះ រដ្ឋសភា នឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ដល់ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា**អាឡឺម៉ង់នឹងបញ្ជូនយន្តហោះគ្មានមនុស្សបើកដែលគ្រប់គ្រងដោយ AI ទៅកាន់អ៊ុយក្រែន**EU បញ្ជាក់ថា​ទីក្រុងវ៉ាស៊ីនតោនបានដកការរឹតបន្តឹងលើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយដែលអាមេរិកផ្គត់ផ្គង់ទៅឲ្យអ៊ុយក្រែន**ប្រធានាធិបតី Abkhazia ប្រកាសលាលែងពីតំណែង ចំពេលមានរលកនៃភាពចលាចលប្រឆាំងរដ្ឋាភិបាល**ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកាស្បៀងអាហារ ប្រេងឥន្ធនៈ ជាអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនអ្នកបើកបរកាណូត និងបើកបររថយន្តគិលានសង្គ្រោះនៅស្រុកសណ្ដាន់**កម្ពុជា ស្វាគមន៍ និងរីករាយក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យស្រូវអង្ករជាមួយគុយបា**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ**រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាស្តីពីលក្ខខណ្ឌតម្រូវសម្រាប់នាំចេញសំបុកត្រចៀកកាំ ពីកម្ពុជាទៅចិន

ទិវាជីវៈចម្រុះអន្តរជាតិឆ្នាំ២០២៤ ប្រារព្ធឡើងដើម្បីបញ្រ្ជាប និងបង្កើនការយល់ដឹងជាសាធារណៈនៃតម្លៃធនធានជីវៈចម្រុះ

ភ្នំពេញ៖ ក្រសួងបរិស្ថាន សហការជាមួយជាមួយអាជ្ញាធរខេត្តព្រះវិហារ បានរៀបចំប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិ ២២ ឧសភា ប្រចាំឆ្នាំ២០២៤» ក្រោមប្រធានបទ«រួមគ្នាអនុវត្តផែនការជីវៈចម្រុះ-BE PART OF THE PLAN» នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ ត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព, ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការដៃគូ ភ្ញៀវជាតិ-អន្តរជាតិ ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាច្រើនកុះករ នៅវិទ្យាល័យស្រយ៉ង់ ខេត្តព្រះវិហារ។

ព្រឹត្តិការណ៍ «ទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា» ធ្វើឡើងក្នុងគោលបំណងបញ្រ្ជាប និងបង្កើនការយល់ដឹងជាសាធារណៈនៃតម្លៃធនធានជីវៈចម្រុះ និងសារៈប្រយោជន៍របស់ជីវៈចម្រុះ រួមទាំងប្រព័ន្ធអេកូឡូស៊ី សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សង្គម និងសុខមាលភាពមនុស្ស ក៏ដូចជាការលើកទឹកចិត្ត និងជំរុញឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធទាំងអស់ក្នុងសកម្មភាពអភិរក្ស និងសកម្មភាពគ្រប់គ្រងធនធានជីវៈចម្រុះឱ្យមាននិរន្តរភាពដែលកំពុងគាំទ្រដល់ការអនុវត្តផែនការជីវៈចម្រុះ ដើម្បីបញ្ឈប់ និងបញ្ចៀសការបាត់បង់ជីវៈចម្រុះ និងស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨។

ឯកឧត្តម ជួប ប៉ារីស៍ បានឱ្យដឹងថា ការប្រារព្ធទិវានេះគឺជាលើកទី១០ ហើយ ដែលក្រសួងបរិស្ថាន បានរៀបចំទិវាជីវៈចម្រុះអន្តរជាតិនេះ ឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការចូលរួម និងផ្សព្វផ្សាយដល់សាធារណជនអំពីតម្លៃនៃជីវៈចម្រុះ និងកិច្ចខិតខំប្រឹងប្រែងថែរក្សាការពារ និងប្រើប្រាស់ជីវៈចម្រុះប្រកបដោយនិរន្តរភាព ដើម្បីឈានឆ្ពោះទៅសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព ហើយឆ្នាំនេះក៏មានការចែកកូនឈើដល់សហគមន៍ និងដាំកូនឈើដើម្បីចូលរួមចំណែកក្នុងការសម្រេចបាននូវគម្របព្រៃឈើចំនួន ៦០% នៃផ្ទៃប្រទេស និងប្រែក្លាយកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០ផងដែរ។

ឯកឧត្តម បានបន្ថែមថាបានបញ្ជាក់ថា ការប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិប្រចាំឆ្នាំ២០២៤» នាពេលនេះ ក៏ជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ និងគោលនយោបាយរបស់ក្រសួងបរិស្ថាន ក្នុងការចូលរួមចំណែកយ៉ាងសកម្មលើការគ្រប់គ្រងធនធានជីវៈចម្រុះនៅឆាកអន្តរជាតិ ដែលតែងតែខិតខំប្រឹងប្រែងក្នុងការអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ក្នុងនាមជាស្ថាប័នបង្គោលផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា នៅថ្ងៃទី១០ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងបរិស្ថាននឹងរៀបចំពិព័រណ៍កូនឈើ ក្រោមប្រធានបទ «ពន្លកបៃតង» ដែលនឹងមានការចែកកូនឈើដោយឥតគិតថ្លៃជូនដល់សាធារណជននៅមុខទីស្តីការក្រសួងបរិស្ថានផងដែរ។

បើតាមឯកឧត្តម គឹម រិទ្ធី បានថ្លែងថា ការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ក្រសួងបរិស្ថាន អាជ្ញាធរថ្នាក់ក្រោមជាតិ ខេត្តព្រះវិហារ ដែលមានមន្ទីរបរិស្ថានជាសេនាធិការផ្នែកបរិស្ថាន ធនធានធម្មជាតិ និងជីវៈចម្រុះ បាននិងកំពុងអនុវត្តការងារបរិស្ថានយ៉ាងសកម្ម មានដូចជាការពង្រឹងការអនុវត្តច្បាប់ ១០០% ចំពោះបទល្មើសធនធានធម្មជាតិការសហការគ្រប់គ្រងឱ្យមានប្រសិទ្ធភាពលើតំបន់ការពារធម្មជាតិ ការកំណត់តំបន់គ្រប់គ្រង ការទប់ស្កាត់បទល្មើសការល្បាត ការសម្របសម្រួលលើការអនុវត្តការងារ។ល។

នៅក្នុងពិធីអបអរសាទរ «ទិវាជីវៈចម្រុះអន្តរជាតិ២២ ឧសភា» អ្នកចូលរួមទាំងអស់បានប្តេជ្ញាចិត្តក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ បន្ថែមពីនេះចូលរួមបាននាំគ្នាដាំដើមឈើជានិមិត្តរូបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង