ក្មេងទំនើងចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលខេត្តស្វាយរៀងធ្វើការអប់រំណែនាំ ករណីជិះម៉ូតូដេញវាយគ្នា
ភ្នំពេញ៖ ដោយអនុវត្តបទបញ្ជាយ៉ាងម៉ឺនម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាអគ្គស្នងការនគរបាលជាតិ ព្រមទាំងគណៈបញ្ជាការឯកភាពរដ្ឋបាលសាលាខេត្តកត និងមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ព្រមទាំងលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរង និងជាប្រធានក្រុមការងារចុះពង្រឹងស្រុកស្វាយជ្រំ ដោយមានការសម្របសម្រួលពី ឯកឧត្តម ខាំ សុផារី ព្រះរាជាអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង។
អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២និង៣០នាទី ប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព៌ត័មានពីលោកមេភូមិក្រោលគោ ឈ្មោះអ៊ុ សុភី ថាមានក្មេងទំនើង១ក្រុម ជិះម៉ូតូដេញវាយគ្នា នៅចំណុចភូមិក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រំ តាមផ្លូវជាតិលេខ១ និងបានរត់ចូលក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ។
ក្រោយពីទទួលព៌ត័មានភ្លាម កម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ ចុះស្រាវជ្រាវដល់កន្លែងកើតហេតុ និងបានស្ដាប់ការបំភ្លឺពីឈ្មោះ យ៉ន រិទ្ធី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានឆ្លើយសារភាពថា នៅថ្ងៃទី២៥.០៥.២០២៤ វេលាម៉ោង១៩ និង០០នាទី ខ្លួនបានជិះម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ផ្លាកលេខស្វាយរៀង1N-0311ចេញពីផ្ទះស្ថិតក្នុងភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សំដៅទៅមើលល្ខោន នៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ពេលទៅដល់រូបខ្លូនជួបមិត្ដភក្ដិនៅរោងល្ខោនចំនួន០៩នាក់ គឺ ១,ឈ្មោះស៊ីម ពល: ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិដូងព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ២,ឈ្មោះវន់ ចាន់វៀត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ៣,ឈ្មោះសឿង វី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សអ្នកទាំង២មានទីលំនៅភូមិថ្មពាន ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៤,ឈ្មោះក្រូច ពៅ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុនរបរកសិករ ទីលំនៅភូមិម៉ឺនសាយ ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៥,ឈ្មោះសេង ចាន់រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ៦,ឈ្មោះអែម ជីវ័ន្ដ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិសណ្ដោត ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ៧,ឈ្មោះជិន សុវណ្ណាត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅភូមិស្វាយផ្អែម ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ៨,ឈ្មោះអឿន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិបឹងរ៉ៃខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ និង០៩ គឺរូបខ្លួន លុះដល់ម៉ោង០៩ និង៤០នាទី រូបខ្លួន និងបក្សពួក បាននាំគ្នាទៅអង្គុយលេងនៅខាងមុខវត្តស្វាយផ្អែម ស្ថិតក្នុងភូមិស្វាយផ្អែម ឃុំស្វាយអង្គ បន្ដិចក្រោយមក ស្រាប់តែមានក្មេងស្ទាវមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូចំនួន០៥គ្រឿង មកពីទិសខាងលិច និងបានគប់ដុំថ្មមកលើរូបខ្លួន និងបក្សពួក ភ្លាមនោះក្រុមខ្លួន បានយកដុំថ្មនៅក្បែរនោះគប់ទៅលើក្រុមនោះវិញ ជាច្រើនដុំថ្ម ពេលអស់ដុំថ្ម ខ្លួន និងបក្សពួក ចំនួន០៣ គឺ១,ឈ្មោះអឿន វិបុល ២,ឈ្មោះអែម ជីវ័ន្ដ និង៣ គឺរូបខ្លួនបានជិះម៉ូតូ រត់មកទិសខាងលិច បក្សពួកម្ខាងទៀត ដេញរូបខ្លួន ដល់ចំណុចភូមិក្រោលគោ ឃុំក្រោលគោ រូបខ្លួន និងបក្សពួក បានជិះចូលក្នុងផ្ទះប្រជាពលរដ្ឋតែម្ដង ។
ក្រោយពីបានស្ដាប់ការបំភ្លឺពីក្រុមក្មេងទំនើងទាំង០៣នាក់រួច មកសមត្ថកិច្ចយើង បានធ្វើការស្រាវជ្រាវ និងឃាត់បានបក្សពួកក្មេងទំនើងចំនួន២នាក់ទៀតគឺឈ្មោះ វន់ ចាន់វៀត និងឈ្មោះសេង ចាន់រ៉ា លុះដល់ថ្ងៃទី២៦.០៥.២០២៤ វេលាម៉ោង១៣ និង៣០នាទីកម្លាំងជំនាញស្រុក សហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រោលគោ ប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយអង្គ ប៉ុស្ដិ៍នគរបាលរដ្ឋបាលអង្គតាសូ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលដូនស ឃាត់បានបក្សពួកក្រុមក្មេងទំនើង ចំនួន០៥នាក់ទៀត គឺ១,ឈ្មោះជិន សុវណ្ណាត (មុនសញ្ញាកាន់កាំបិតផ្គាក) ២,ឈ្មោះជុំ ភូ (បក្សពួកឈ្មោះជិន សុវណ្ណាត មានកាំបិតប៉័ងតោ) ៣,ឈ្មោះស៊ីម ពលៈ ៤,ឈ្មោះសឿង វី និង៥,ឈ្មោះក្រូច ពៅ ។
+សរុបឃាត់ក្រុមក្មេងទំនើងបានចំនួន១០នាក់។
+សម្ភារ:វត្ថុតាងដកហូតរួមមាន ៖
ម៉ូតូចំនួន០៥គ្រឿង ,កាំបិតផ្គាកចំនួន០១,កាំបិតប៉័ងតោចំនួន០១,ទូរស័ព្ចចំនួន០៤គ្រឿង,ដុំថ្មចំនួន០៥ដុំ និងបានបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕