**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំ និងផ្ដាំផ្ញើការងារជាអាទិភាពមួយចំនួន ក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងកិច្ចកា​រនានាសម្រាប់ត្រៀមចូលកាន់តំ​ណែ​ងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបិទកិច្ចប្រជុំ ផ្សព្វផ្សាយលិខិតបទដ្ឋាន និងគោលការណ៍ណែនាំនានា សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំចូលកាន់តំណែង របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក
ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ។

ដោយឈរលើមូលដ្ឋាននៃភាពជោគជ័យដែលប្រទេសយើងបានរៀបចំព្រឹត្តិការណ៍បោះឆ្នោតជាអសកល ពោលគឺការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក​ ខណ្ឌ អាណត្តិទី៤ បានបិទបញ្ចប់រួចរាល់យ៉ាងត្រចះត្រចង់នេះ ក្នុងនាមក្រសួងមហាផ្ទៃ ដែលជាស្ថាប័នមានសមត្ថកិច្ច ក្នុងការទទួលរៀបចំកិច្ចការផ្សេងៗគាំទ្រដល់ការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាដែលនឹងទទួលបានការជាប់ឆ្នោ​ត​អាណត្តិទី៤ នាពេលខាងមុខនេះ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាស្របតាមច្បាប់រៀបចំអង្គការដែលបានកំណត់ជាធរមាន ឯកឧត្ដម ប្រាក់ សំអឿន ក៏បានយកឱកាសនៃពិធីបិទកិច្ចប្រជុំនេះ ធ្វើការគូសបញ្ជាក់ ណែនាំ និងផ្ដាំផ្ញើការងារជាអាទិភាពមួយចំនួន ដូចតទៅ៖

ទីមួយ. ផ្អែកតាមមាត្រា ៦២ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ថា កិច្ចប្រជុំចូលកាន់តំណែងរបស់ក្រុមប្រឹក្សាជាប់ឆ្នោតអាណត្តិថ្មី ត្រូវធ្វើឡើងក្នុងរយៈពេលមិនលើសពី​១៤ថ្ងៃ បន្ទាប់ពីថ្ងៃគ.ជ.ប ប្រកាសជាផ្លូវការនូវលទ្ធផលបោះឆ្នោត ដែលប្រតិទិនសម្រាប់ការប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤នេះ នឹងប្រកាសនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។ ហេតុនេះ​សូមស្នើដល់អគ្គនាយកដ្ឋានរដ្ឋបាល ដែលជាសេនាធិការជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅក្នុងការសម្របសម្រួ​ល​រៀបចំពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ បន្តការខិតខំប្រឹងប្រែង ពន្លឿនការរៀបចំសេចក្ដីព្រាងព្រះរាជក្រឹត្យ និងអនុក្រឹត្យ ស្ដីពីការទទួលស្គាល់សមាសភាពក្រុមប្រឹ​ក្សាដែលជាប់ឆ្នោត ឱ្យបានឆាប់រហ័ស ត្រឹមត្រូវ ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ទាំងទៅលើទម្រង់ ខ្លឹមសារ និងអក្ខរាវិរុទ្ធ។

ទីពីរ. ព្រមជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាល ត្រូវរៀបចំចាត់តាំងក្រុមការងារមន្រ្តីជំនាញពាក់ព័​ន្ធ​ ចុះទៅចូលរួមសហការ និងសម្របសម្រួលរៀបចំធ្វើពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានី ខេត្ត ដែ​ល​​ជាប់​ឆ្នោតអាណត្តិថ្មី នៅតាមរដ្ឋបាលរាជធានី ខេត្ត ឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិ​ធីដែលបានកំណត់។

ទីបី. ទន្ទឹមនឹងការងាររៀបចំពិធីប្រកាសនេះ ខ្ញុំក៏សូមស្នើដល់រដ្ឋបាលរាជធានី ខេត្ត នីមួយៗ ផ្ដល់កិច្ចសហការឱ្យបានជិតស្និត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាមួយក្រុមការងារនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ដែលនឹងចុះទៅសហការរៀបចំ និងសម្របសម្រួលគាំទ្រដល់ដំណើរការកម្មវិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ដែលជាប់ឆ្នោតអាណត្តិថ្មី ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យតាមការគ្រោ​ង​ទុក។

ទីបួន. ក្រោយពេលពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានី ខេត្ត អាណត្តិទី៤ បានបិទបញ្ច​ប់​រួចរាល់ជាស្ថាពរ រដ្ឋបាលរាជធានី ខេត្ត សាមីនីមួយៗ ត្រូវយកចិត្តទុកដាក់លើការសម្របសម្រួលជាមួយរដ្ឋបាលក្រុង ស្រុក ខណ្ឌ រៀបចំកម្មវិធីចុះប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ជាបន្តទៀត ឱ្យបានចប់សព្វគ្រប់យ៉ាងយូរ១៤ថ្ងៃ គិតពីថ្ងៃប្រកាសលទ្ធផលជាផ្លូវការរបស់គណៈកម្មាធិការជាតិរៀប​ចំ​​ការបោះឆ្នោ​ត។
ទីប្រាំ. ក្រៅពីនេះ ផ្អែកតាមអនុក្រឹត្យលេខ​ ២១៥ អនក្រ.បក និងអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីតួនាទី ភារកិច្ច និងទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងគណៈអភិបាល ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលកើតឡើងពីការបោះឆ្នោត គឺជាតំណាងសាធារណៈ ជាអ្នកការពារ និងបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋគ្រប់រូបទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន តាមរយៈការអនុវត្តសិទ្ធិអំណាចធ្វើសេចក្ដីសម្រេចខាងបញ្ញត្តិ និងសេចក្ដីសម្រេចខាងប្រតិបត្តិ។ ក្នុងការអនុវត្តសិទ្ធិអំ​ណា​ចនេះត្រូវធ្វើឡើងតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាសាមញ្ញ និងវិសាមញ្ញរបស់ខ្លួន ដោយអនុលោមទៅតាមបទបញ្ជាផ្ទៃក្នុង នៃក្រុមប្រឹក្សានីមួយៗ។ ហេតុនេះ ដើម្បីធានាការអនុវត្តសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាដែ​ល​ជាប់ឆ្នោតអាណត្តិថ្មីនេះ បានត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់ ខ្ញុំសូមស្នើឱ្យរដ្ឋបាលរាជធានី ខេត្តទាំងអស់ធ្វើការផ្សព្វផ្សាយនូវសេចក្ដីណែនាំលេខ ០២៤ សណន របស់ក្រសួងមហាផ្ទៃ ស្ដីពីការរៀបចំបទបញ្ជាផ្ទៃក្នុ​ង​របស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ និងប្រកាសលេខ ២៣៧៥ ប្រក ស្ដីពីកិច្ចប្រជុំចូលកាន់តំណែង កិច្ចប្រជុំសាមញ្ញលើកទី១​ និងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹ​ក្សា​ខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដល់តួអង្គពាក់ព័ន្ធនៅក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត នីមួយៗរបស់ខ្លួន។

ទីប្រាំមួយ. បន្ថែមពីលើនេះ អភិបាលរាជធានី ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំប្រមែប្រមូល ចងក្រង​រៀបចំរបាយការណ៍ស្ដីពីលទ្ធផលការងាររួមមាន៖ សមិទ្ធផលដែលសម្រេចបាន, ការងារដែលនៅសេ​ស​សល់ និងទិសដៅការងារបន្ត។

ទីប្រាំពីរ. ក្រោយពេលដែលក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង​ ស្រុក ខណ្ឌ ដែលជាប់ឆ្នោតអាណត្តិថ្មី ចូលកាន់តំណែងរួចរាល់ហើយ ការងារអាទិភាពដែលត្រូវគិតគូរជាបន្តបន្ទាប់ទៀត គឺការងាររៀបចំកសា​ង​ផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលរាជធានី ខេត្ត នីមួយៗ ឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា ស្របតាមការកំណត់ និងអនុវត្តស្របទៅតាមស្មារតីនៃអនុក្រឹត្យលេខ ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានកំណត់ជាធរមាន។

ឯកឧត្ដម បន្ថែមថា ជាថ្មីម្ដងទៀត សម្រាប់រយៈពេលពីនេះ ដល់ថ្ងៃប្រកាសលទ្ធផលជាផ្លូវការរបស់ គ.ជ.ប ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលពាក់ព័ន្ធត្រូវប្ដេជ្ញារួមគ្នា​ដោយប្រើប្រាស់ឱ្យអស់កម្លាំងកាយ ប្រាជ្ញាស្មារតី អនុវត្តកិច្ចការងារនានាសម្រាប់ត្រៀមចូលកាន់ តំណែងរបស់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្តមជូនសង្គមជាតិ និងប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង