**អាជ្ញាធររាជធានីភ្នំពេញ៖ ស្ពានអាកាស «មរតកតេជោ» គ្រោងនឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៧ មេសា**លោកស្រី Peng Liyuan ថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរក្នុងសន្និសីទតាមប្រព័ន្ធវីដេអូនៃទិវាពិភពលោកកម្ចាត់រោគរបេងឆ្នាំ២០២៥របស់អង្គការសុខភាពពិភពលោក**លោក Han Jong-hee ដែលជា co-CEO របស់ Samsung បានទទួលមរណភាពហើយ ដោយសារគាំងបេះដូង**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញជាអធិបតីបើកវេទិកាផ្សព្វផ្សាយស្ដីពី “វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍ “**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នឹងអញ្ជើញជាអធិបតីកម្មវិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥**គយ ជូនដំណឹងស្តីពីការដាក់អនុវត្តសាកល្បងប្រព័ន្ធតាមដានការដឹកជញ្ជូនទំនិញ**អឺរ៉ុប​បារម្ភ​ពី​ភាព​រញ៉េរញ៉ៃ​ក្នុង​ដំណើរ​ការ​សន្តិភាព​អ៊ុយក្រែន​ចំពេល​មាន​កិច្ច​ចរចា​រវាង​អាមេរិក-រុស្ស៊ី និង​អាមេរិក-អ៊ុយក្រែន**សេតវិមាន៖ មន្ត្រីរដ្ឋបាលកំពូលរបស់លោក ដូណាល់ ត្រាំ បានច្រឡំចែករំលែកផែនការសង្គ្រាមនៅក្នុងក្រុមផ្ញើសារ មុនពេលសហរដ្ឋអាម៉េរិកវាយប្រហារទៅលើក្រុមហ៊ូធីនៅយេម៉ែន**កិច្ចពិភាក្សា​រវាង​អាមេរិក ​និង​រុស្ស៊ី​ នៅ​ទីក្រុង​រីយ៉ាដ ​បាន​បញ្ចប់​ក្រោយ​រយៈពេល ១២ម៉ោង**ចិន​ស្វាគមន៍​សមាជិក​សភា​អាមេរិក​បន្ថែម​ទៀត​ដែល​មក​បំពេញ​ទស្សនកិច្ច**មន្ត្រីអាមេរិក និងរុស្ស៊ី បន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអូឌីត**កម្ពុជា-ចិន ពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ដើម្បីទាក់ទាញទេសចរចិនឱ្យមានកំណើនជាលំដាប់នៅកម្ពុជា**កងទ័ពហ្វីលីពីន និងកងទ័ពអាមេរិក បានចាប់ផ្ដើមការធ្វើសមយុទ្ធយោធារួមគ្នា រយៈពេល៣សប្ដាហ៍**ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរជនពលី នៅវិមានរម្លឹកគុណវីរជនពលី ប្រទេសឡាវ**បេីករថយន្តដូចហោះ ខណៈប្រជាលរដ្ឋកំពុងដេីរ ហាត់ប្រាណនៅព្រលានយន្តហោះវាលបែកចាន ត្រូវសមត្ថកិច្ចនាំមកកាន់ស្នងការ**សម្ដេចតេជោ បញ្ចេញសារដ៏ឈឺចាប់ក្នុងពេលតែមួយ ដែលសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជាភរិយាកំពុងសម្រាកព្យាបាលជំងឺ ស្របពេលជាមួយបងប្រុស គឺឯកឧត្តម ហ៊ុន សាន ស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិត**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការរៀបចំគន្លងអប់រំនៅកម្ពុជា**ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែមីនា ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី២៥ ខែមីនា គឺ “ល្អ”**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥**មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ចុះធ្វើការដោះស្រាយបញ្ចប់ដោយជោគជ័យលើករណីវិវាទពាក់ព័ន្ធនឹងមរតក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន

ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញបើកនូវកិច្ចប្រជុំ ស្តីពីការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំត្រូវអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារនៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ ដែលដឹកនាំដោយលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ៣៨រូប។

កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖
១-សមិទ្ធផលឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាដែលសម្រេចបានកន្លងមក
២-ពិនិត្យនូវឋាមវ័ន្តនៃប្រព័ន្ធរួមគ្នាក្នុងការឆ្លើយតបនឹងមេរោគអេដស៍
៣-ពិនិត្យ និងអនុវត្តនូវវិធាននានា នៃនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានថ្លែងនូវការកោតសរសើរដល់ក្រសួងអភិវឌ្ឍន៍ជនបទ  ដែលបានប្រឹងប្រែងចូលរួមក្នុងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក។

ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ផងដែរ។

លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងនូវចំណាប់អារម្មណ៍ ព្រមទាំងកោតសរសើរដល់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលសំខាន់ៗកន្លងមក ក្នុងនោះ លោកជំទាវ ក៏បានរំលេចពីការចូលរួមរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការងារឆ្លើយតបនឹងមេរោគអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទបានបង្កើតនូវគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍តាំងពីឆ្នាំ២០១៤ ហើយផែនការឆ្លើយតបនឹងមេរោគអេដស៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ទទួលនូវការគាំទ្រថវិកាជាតិដើម្បីធ្វើសកម្មភាពជាបន្តបន្ទាប់រៀងរាល់ឆ្នាំផងដែរ។ លើសពីនេះក្នុងឆ្លើយតបនឹងមេរោគអេដស៍ ក្រសួងមាននាយកដ្ឋានមួយទទួលខុសត្រូវសុខភាពបឋម សម្រាប់ប្រជាពលរដ្ឋនៅជនបទ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានអង្គប្រជុំ បានអនុញ្ញាតិឱ្យមានបទបង្ហាញ ស្តីពីឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយ ឯកឧត្តម វេជ្ជ. ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានបង្ហាញដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ ការសម្របសម្រួល ការចូលរួមហិរញ្ញប្បទានពីប្រភពនានា និងការកំណត់អាទិភាពនៃបញ្ហានានា ព្រមទាំងបង្ហាញពីការរួមបញ្ចូលគ្នាប្រកបដោយឋាមវ័ន្ត។

ឯកឧត្តម ក៏បានបង្ហាញវិធាននៃការសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីឈានទៅសម្រេចបាននូវគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវកិច្ចពិភាក្សាដល់អង្គប្រជុំ ដោយមានការចូលរួម ដូចតទៅ៖
•លោកជំទាវ ឡាយ វិរៈបុត្រ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានមតិថា៖
-ទាក់ទងនឹងកុមារ ក្រសួងបានចូលរួមផ្សព្វផ្សាយពីការបង្ការនានា ជាពិសេសកុមារផ្ទុកមេរោគអេដស៍
• លោក នាំ សុគ្រី អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
-នៅឆ្នាំ២០២៤ ក្រសួងទទួលបានទទួលថវិកាគាំទ្រការឆ្លើយតបនឹងមេរោគអេដស៍ ចំនួន ២៣ លានរៀល។ ចំណែកឆ្នាំ២០២៥ បានលើកគម្រោងផែនការសកម្មភាពថវិកា ២៥លានរៀល។
-ស្នើសុំកំណត់ខេត្តអាទិភាពពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការរៀបចំផែនការសកម្មភាពថវិកា របស់ក្រសួង ឱ្យបានត្រឹមត្រូវ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់នូវមតិ និងអនុសាសន៍ដល់កិច្ចប្រជុំដូចខាងក្រោម៖

-លុបបំបាត់អេដស៍បានតាមគោលការណ៍របស់អង្គការសហប្រជាជាតិគឺ បញ្ចុះឱ្យបាន ១០ភាគរយ នៃលទ្ធផលដែលសម្រេចបានកាលពីឆ្នាំ២០១០ តាមរយៈការដាក់គោលដៅសម្រេចឱ្យបាននូវគោលដៅ៩៥-៩៥-៩៥។

-ចំនួនអ្នកឆ្លងថ្មីនៃអ្នកផ្ទុកមេរោគអេដស៍ មានប្រមាណជា ១.៤០០នាក់ក្នុងមួយឆ្នាំ (ឆ្នាំ២០២២) ដែលត្រូវកាត់បន្ថយមកនៅប្រមាណជា ២០០នាក់ក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០២៥ ខាងមុខ។ ដូច្នេះ ទាមទារនូវការចូលរួមជាចលនាជាតិមួយ ប្រឹងប្រែងទប់ស្កាត់ការឆ្លងថ្មីនេះ និងរុករកឱ្យឃើញនូវអ្នកផ្ទុកមេរោគអេដស៍ ដែលមិនទាន់ដឹងពីស្ថានភាពរបស់ខ្លួន។

-តាមសមិទ្ធផលសម្រេចមកដល់ឆ្នាំ២០២២ គឺទើបសម្រេចបាន ៨៦ ភាគរយ ប៉ុណ្ណោះ សម្រាប់គោលដៅ៩៥ ទី១។

-តាមការចូលរួម និងប្រឹងប្រែងការអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ កម្ពុជាសម្រេចបាននូវគោលដៅចំនួន០២ ក្នុងចំណោមគោលដៅ ៩៥ទាំងបីគឺ គោលដៅទី២ និងទី៣ នៅឆ្នាំ២០២២ (៩៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ដឹងពីស្ថានភាពរបស់ខ្លួន បានទទួលសេវាថែទាំ និងព្យាបាលជំងឺអេដស៍ និង៩៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍ទទួលបានសេវាព្យាបាល និងថែទាំជំងឺអេដស៍ មានបន្ទុកមេរោគអេដស៍ក្នុងឈាមកម្រិតទាប)។

-បើទោះបីមានវិធាននានាក្នុងការបង្ការការឆ្លងមេរោគអេដស៍ក៏ដោយ ក៏ការឆ្លងថ្មីនៅតែមាន ជាពិសេសក្រុមប្រជាជនគន្លឹះយុវវ័យ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានដាក់ឱ្យពិភាក្សានូវវិធាននានាសម្រាប់វិស័យអភិវឌ្ឍន៍ជនបទ នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ពង្រីកពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ) ដើម្បីបង្កការងាយស្រួលដល់ការរៀបចំផែនការឆ្លើយតបនឹងមេរោគអេដស៍ អាជ្ញាធរជាតិនឹងរៀបចំនូវលិខិតជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីគណៈរដ្ឋមន្រ្តី ៕

អត្ថបទដែលជាប់ទាក់ទង