**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ**អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសប៊ុកឈ្មោះ Na Det ចោទប្រកាន់ថា លោកវរសេនីយ៍ទោ កែវ ដូល បានស៊ីសំណូកពីឈ្មួញគ្រឿងញៀន កាងមិនបង្ក្រាប**កម្ពុជា-ជប៉ុន រៀបចំកិច្ចប្រជុំដំបូង ស្តីពីការចុះសិក្សាផែនការលម្អិតលើគម្រោងអភិវឌ្ឍន៍ផែនការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់**សម្តេចធិបតី ទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព**ក្រសួងការងារកម្ពុជា និងក្រសួងការងារថៃ បើកកិច្ចប្រជុំក្រុមការងារបច្ចេកទេស**ក្រុមការងារបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប នាំយកអំណោយចែកជូនប្រជានេសាទជួបការលំបាកចំនួន ១០គ្រួសារ**នាយករដ្ឋមន្ត្រីថៃ អញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ**មកដឹងពីប្រវត្តិរូបសង្ខេបរបស់នាយករដ្ឋមន្ត្រីថៃ ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា!**ក្រសួងបរិស្ថាន ក្រើនរំលឹកចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥**សិស្សមីយ៉ាន់ម៉ាប្រមាណជាង៦០ ០០០នាក់ ត្រូវធ្វើការប្រឡងចូលសាកលវិទ្យាល័យសាឡើងវិញ ក្រោយសន្លឹកកិច្ចការរបស់ពួកគេ ត្រូវបានឆាបឆេះក្នុងគ្រោះអគ្គីភ័យ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥**កត្តាសុខសន្តិភាព បាននាំក​ម្ពុជាទៅកាន់ពិភពលោក និងនាំពិភពលោកមកកាន់កម្ពុជា**គ្រួសារប្តីប្រពន្ធចំនួន២នាក់ បានទទួលមរណភាពដោយសារដើមសំរ៉ងរលំសង្កត់ ក្រោយពេលកាប់ដើម្បីយកផ្លែ នៅក្នុងស្រុកបូទុមសាគរខេត្តកោះកុង**នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះ ឯកឧត្ដម Cardinal Pietro PAROLIN ប្រមុខដឹកនាំបុរីវ៉ាទីកង់ ចំពោះការយាងសោយទីវង្គតរបស់ សម្ដេចប៉ាប ហ្រ្វង់ស័រ ព្រះប្រមុខសង្ឃកាតូលិក**ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពលរបស់កម្ពុជា**មន្ទីរបរិស្ថានខេត្តកោះកុង បំភ្លឺជុំវិញករណីចាប់ផ្លែសំរ៉ង**ឯកឧត្តម កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបច្ចេកទេស នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបឋកថាលើភាពជាអ្នកដឹកនាំស្តីពី ប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានសម្ភារនិយមវិចារវិទ្យា”**ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សុខ សំអុល

អភិបាលរងខេត្តក្រចេះ ដឹកនាំក្រុមការងារខេត្ត ចុះទប់ស្កាត់ និងបង្រ្កាបប្រតិបត្តិការអាជីវកម្មរ៉ែមាសអាណាធិបតេយ្យ នៅចំណុចថ្មពួយភ្នំជី តំបន់ព្រៃឡង់ ក្នុងស្រុកសំបូរ

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការបង្រ្កាបបទល្មើសធនធានធម្មជាតិខេត្ត, លោក អ៊ួង ប៊ុនហុង អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងដោយមានការសម្របសម្រួល និងលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ចុះទប់ស្កាត់ និងបង្រ្កាបប្រតិបត្តិការអាជីវកម្មរ៉ែមាសអាណាធិបតេយ្យ នៅចំណុចថ្មពួយភ្នំជី តំបន់ព្រៃឡង់ ស្ថិតក្នុងភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

ក្រុមការងារចម្រុះ ចុះដល់ទីតាំងពិនិត្យឃើញថានៅក្នុងភូមិសាស្ត្រព្រៃឡង់/តំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ មានប្រតិបត្តិការអាជីវកម្មរ៉ែមាសអាណាធិតេយ្យ(មិនមានធ្វើសកម្មភាព) មានអណ្ដូងយករ៉ែចំនួន៣អណ្តូង ប្រើគីបបំផ្ទុះបំបែកថ្ម និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ចំណែករណ្តៅនិងរោង ត្រូវបានក្រុមការងាររុះរើរោង និងលុបរណ្តៅទាំង៣ វត្ថុតាងផ្សេងទៀតរក្សាទុកបណ្តោះអាសន្ន ព្រមទាំងកំណត់មុខសញ្ញា កសាងសំណុំរឿងអនុវត្តតាមនីតិវិធីច្បាប់។

ដោយមានការចូលរួមពី តំណាងក្រុមការងារអគ្គនាយកដ្ឋានធនធានរ៉ែ ប្រធានមន្ទីររ៉ែ និងថាមពល អភិបាលរងស្រុកសំបូរ កម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធ។

សូមបញ្ជាក់ដែរថាទីតាំងដីដែលប្រជាពលរដ្ឋចូលប្រតិបត្តិការអាជីវកម្មរ៉ែមាសអាណាធិតេយ្យ ស្ថិតក្នុងដែនអាជ្ញាបណ្ណក្រុមហ៊ុន Late Cheng Mining Development Co., Ltd សិក្សាស្រាវជ្រាវរ៉ែលោហៈ PL ៕

អត្ថបទដែលជាប់ទាក់ទង