នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញប្រកាសចូលកាន់តំណែង ឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ជាស្នងការនគរបាលខេត្តកំពង់ស្ពឺ។
លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ អនុប្រធានអង្គភាពអន្ដរាគមន៍ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ស្ពឺ ជំនួសលោកឧត្តមសេនីយ៍ទោ សម សាមួន ដែលត្រូវចូលនិវត្តន៍។
ដោយឡែក លោក សម សាមួន ក្រោយចូលនិវត្តន៍ នឹងឈរជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ៕