**សម្តេចមហាបវរធិបតី៖ កម្ពុជា ផ្តល់ជូននូវភាពជាម្ចាស់អាជីវកម្មបរទេស ១០០ភាគរយ ដោយមិនមានការរឹតបន្តឹង លើប្រាក់ចំណេញ**រដ្ឋអាជ្ញាអាមេរិក ទម្លាក់ចោលការចោទប្រកាន់លោក ដូណាល់ ត្រាំ ដែលត្រូវបានចោទក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួន២**អាវរងាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្ដល់ជូននាយទាហាន ពលទាហាន ក្នុងអង្គភាពតំបន់អភិវឌ្ឍន៍ យោធភូមិភាគទី៥**NEA នាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៦៥០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ**សម្តេចធិបតី៖ ការរាតត្បាតជំងឺកូវីត១៩ បានបង្កើតជាបញ្ហាប្រឈមសម្រាប់ប្រទេសជាច្រើន ប៉ុន្តែទន្ទឹមនេះ ក៏បានពន្លឿនបរិវត្តកម្មឌីជីថលនៅគ្រប់វិស័យ នៃសេដ្ឋកិច្ចពិភពលោក**សម្តេចធិបតី៖ កម្ពុជាកំពុងផ្ដល់ឱកាសវិនិយោគសម្រាប់អាគតរបស់ពួកគេ ខណៈកម្ពុជាគឺជាប្រទេសយុទ្ធសាស្រ្ដទាំងក្នុងអាស៊ី និងក្នុងតំបន់**សម្តេចធិបតី៖ កម្ពុជាជាប្រទេសមួយ ដែលមានប្រជាជនក្មេងជាងគេនៅអាស៊ី**សម្តេចធិបតី៖ កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចបើកចំហ និងសេរី បំផុតនៅអាស៊ី**សម្ដេចបវរធិបតី៖ សន្តិភាព គឺមានតម្លៃ និងជាទំនិញដ៏កម្រ មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានសំណាងទទួលបានសន្តិភាព និងស្ថិរភាពនយោបាយនោះទេ**ព្រះមហាក្សត្រកម្ពុជា នឹងស្តេចយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម ចាប់ពីថ្ងៃទី២៨-២៩ វិច្ឆិកា**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ ចិន គឺជាអ្នកដឹកនាំកំណើនសេដ្ឋកិច្ចដ៏សំខាន់ របស់ពិភពលោក**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា៖ សេដ្ឋកិច្ចឌីជីថល បានបង្កើតកាលានុវត្តភាពសម្រាប់ធុរកិច្ច និងការវិនិយោគថ្មី ដែលមិនធ្លាប់មានពីមុនមក**សម្ដេចធិបតី៖ សន្តិភាព និងស្ថិរភាពរបស់កម្ពុជា ផ្តល់ជាជម្រើសដ៏ល្អឥតខ្ចោះ សម្រាប់ការវិនិយោគរបស់ភ្ញៀវទាំងអស់**អគ្គស្នងការនគរបាលជាតិ ថ្លែងអំណរគុណក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងភ្នាក់ងារ បានចូលរួមការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជាមួយកម្លាំងសមត្ថកិច្ច ក្នុងព្រះរាជពិធីបុណ្យអុំទូក**នាយឧត្តមសេនីយ៍ ខេង សុមេធ ចុះត្រួតពិនិត្យ ទីតាំងដែលគ្រោងប្រារព្ធពិធីសម្ភោធសមិទ្ធិផលនានា នៅក្នុងតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោ ឈ្នះ ឈ្នះ និងកាដ្ឋានសាងសង់អគាររដ្ឋបាលថ្មី របស់ស្នងការដ្ឋាននរគបាលខេត្តបន្ទាយមានជ័យ**សារលិខិតសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៤ ក្រោមប្រធានបទ «សិទ្ធិ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»**ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័តប្រាក់កម្ចី ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា**រដ្ឋមន្ត្រីអប់រំ ដឹកនាំកិច្ចប្រជុំស្តីពី ឯកសារពិភាក្សាលើទិសដៅនៃការស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី**ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលបានបរិច្ចាគថវិកាចូលរួមក្នុងកិច្ចអភិវឌ្ឍកម្ពុជា ពិសេសវិស័យអប់រំ**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធជាផ្លូវការ សៀវភៅ “ប្រយោជន៍សម្រាប់ទាំងអស់គ្នា៖ ការអប់រំរឿងផ្លូវភេទគ្រប់ជ្រុងជ្រោយ នៅក្នុងប្រទេសកម្ពុជា”

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ឯកឧត្ដម វ៉ាង វិនធាន ជាតួអង្គដ៏សំខាន់ធ្វើឱ្យស្មារតីនៃកិច្ចព្រមព្រៀងថ្នាក់ដឹកនាំកម្ពុជា-ចិន សម្រេចជាលទ្ធផលជាក់ស្តែង

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងអំពីជោគជ័យនៃបេសកកម្មការទូតរបស់ ឯកឧត្ដម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជាផ្នែកសំខាន់មួយក្នុងការធ្វើឱ្យសម្រេចនូវរាល់ស្មារតីឯកភាពគ្នារវាងថ្នាក់ដឹកនាំកម្ពុជានិងចិន ជាលទ្ធផលជាក់ស្តែងបម្រើដល់ផលប្រយោជន៍ប្រទេសនិងប្រជាជនទំាងសងខាង។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃបែបនេះ នៅក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម វ៉ាង វិនធាន ចូលជួបពិភាក្សាការងារនិងជម្រាបលា នាព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤ នៅក្នុងឱកាសដែលឯកឧត្តមនឹងត្រូវបញ្ចប់បេសកកម្មការទូតពីកម្ពុជានាពេលដ៏ខ្លីខាងមុខ។

សម្តេចប្រធានរដ្ឋសភា បានបង្ហាញនូវមនោសញ្ចេតនាជ្រាលជ្រៅជាខ្លាំង នៅពេលដឹងថា ឯកឧត្ដមឯកអគ្គរដ្ឋទូត ត្រូវបញ្ចប់បេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា ហើយគ្រោងចាកចេញពីកម្ពុជានាពេលឆាប់ៗខាងមុខ។ សម្តេចបានបានគូសបញ្ជាក់ថា ឯកឧត្ដម វ៉ាង វិនធាន ក៏ដូចជា ឯកអគ្គរដ្ឋទូតមុនៗ បានរួមចំណែកយ៉ាងសំខាន់ និងមានតម្លៃដល់ការពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី បានកាន់តែស៊ីជម្រៅ និងទូលំទូលាយ ដោយបាននាំមកនូវផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម ជូនប្រជាជននិងប្រទេសទាំងពីរ ហើយបន្តពង្រឹងមិត្តភាពដែកថែបជាប្រវត្តិសាស្រ្ត ក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី តាមរយៈកិច្ចសហប្រតិបត្តិត្បូងពេជ្រ និងផែនការសកម្មភាព ២០២៤-២០២៨ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ឯកឧត្ដម វ៉ាង វិនធាន បានថ្លែងអំណគុណសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យឯកឧត្តមបានជួបពិភាក្សាការងារនិងជម្រាបលានាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណដល់សម្តេចរដ្ឋសភាធិបតី ក៏ដូចជារដ្ឋសភាកម្ពុជាទំាងមូល ដែលបានគំាទ្រនិងផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយស្ថានទូតចិនប្រចាំនៅភ្នំពេញ ធ្វើឱ្យបេសកកម្មការទូតរបស់ឯកឧត្តមជិត៦ឆ្នាំមកនេះ ទទួលបានលទ្ធផលយ៉ាងធំធេង។

ក្នុងនាមជាសាក្សីមួយ ដែលបានស្នាក់នៅ និងបំពេញការងារនៅកម្ពុជា ឯកឧត្តមសូមកោតសរសើរចំពោះការរីកចម្រើន និងសមិទ្ធផលសំខាន់ជាច្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តវេនក្នុងអាណត្តិទី៧នេះ ជាពិសេសជោគជ័យរបស់កម្ពុជានៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ជោគជ័យនៅក្នុងការស្តារសេដ្ឋកិច្ចសង្គមឡើងវិញក្រោយពីកូវីដ-១៩ ក៏ដូចជាជោគជ័យនៅក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ ព្រឹត្តិការណ៍អន្តរជាតិជាច្រើន ដូចជាកិច្ចប្រជុំកំពូលអាស៊ាន (ASEAN Summit) ភាពជាដៃគូសភាអាស៊ី អ៊ឺរ៉ុប (ASEP) និងមហាសន្និបាតអាយប៉ា (AIPA) ជាដើម ដែលធ្វើឱ្យតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិកាន់តែត្រូវបានលើកកម្ពស់ និងសំខាន់ឡើង។

ឯកឧត្ដម វ៉ាង វិនធាន បានបង្ហាញអារម្មណ៍អាឡោះអាល័យ ដែលត្រូវចាកចេញពីកម្ពុជា និងបានគូសបញ្ជាក់ថា ទោះបី ឯកឧត្តម ត្រូវចាកចេញពីកម្ពុជាក្តី តែឯកឧត្តមនៅតែបន្តជួយគំាទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា តាមលទ្ធភាពផ្សេងៗ។ ឯកឧត្តម បានគូសបញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសម្តែងនូវមោទនភាពបំផុតដែលចំណងមិត្តភាពកម្ពុជាចិនកាន់តែរីកចម្រើននិងរឹងមាំឡើង នៅក្នុងនោះសមិទ្ធផលជាច្រើនបានលេចជារូបរាងឡើងនៅក្នុងអាណត្តិការទូតរបស់ឯកឧត្តម វ៉ាង វិនធាន ជាអាទិ៍ នៅឆ្នាំ២០១៩ ចិននិងកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

សម្តេចប្រធានរដ្ឋសភាបានចាត់ទុកថា ទំនាក់ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនងអន្តរជាតិបែបថ្មីមួយ ដែលឈរលើគោលការណ៍ស្មោះត្រង់ ស្មើរភាព គោរពគ្នា ឱ្យតម្លៃ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។ នាឱកាសនេះដែរ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ជូនដល់ឯកឧត្តម វ៉ាង វិនធាន ផងដែរ។ មេដាយមហាសេរីវឌ្ឍន៍នេះ គឺជាគ្រឿងឥស្សរិយយស ផ្តល់កិត្តិយសជូនឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះកិច្ចប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន៕

អត្ថបទដែលជាប់ទាក់ទង