**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការងារយើងមិនល្អឥតខ្ចោះទេ តែខ្ញុំជឿជាក់លើឆន្ទៈ ភាពទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ ក្រសួងមុខងារសាធារណៈ ក្នុងការអនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ការទទួលខុសត្រូវ ហើយធានាសុក្រឹតភាពនៃការប្រឡងប្រជែង**រដ្ឋបាលខេត្តព្រៃវែង ជូនដំណឹងស្តីពីការរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព អនាម័យបរិស្ថាន របៀបរៀបរយសាធារណៈផ្សារគ្រប់ប្រភេទទូទាំងខេត្តព្រៃវែង**អ្នកនេសាទជនជាតិប៉េរូម្នាក់ រស់នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកអស់រយៈពេល ៩៥ ថ្ងៃដោយស៊ីសត្វកន្លាត និងអណ្តើកសមុទ្រដើម្បីរស់រានមានជីវិត**កម្ពុជា-អូស្ត្រាលី ពិភាក្សាគ្នាអំពីវិស័យថាមពល ការធ្វើអាជីវកម្មរ៉ែប្រកបដោយការទទួលខុសត្រូវ និងការវិនិយោគដេីម្បីអនាគតកម្ពុជា**សមាជិកសភាអឺរ៉ុប៖ បារាំងគួរតែយករូបសំណាកសេរីភាពមកវិញ ព្រោះសហរដ្ឋអាម៉េរិក លែងមានតម្លៃសមនឹងទទួលបានសំណាកនេះទៀតហើយ**នគរបាលស្រុកបាណន់ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនបុរសម្នាក់ក្នុងករណីគ្រឿងញៀនកាលពីឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជា ១.២៥០នាក់ មកពីវិទ្យាល័យ២៥ ក្នុងខេត្តកំពង់ស្ពឺ**បទវិភាគ៖បុគ្គលឈ្មោះវីលៀម ឡៃកាន់តែព្រហើន ក៏កាន់តែឆាប់វិនាស បុគ្គលឈ្មោះ វីលៀម ឡៃ មេដឹកនាំតំបន់តៃវ៉ាន់របស់ចិនដែលហៅខ្លួនថាជា “សកម្មជននៃកម្លាំងអបគមន៍ចង់ឱ្យតៃវ៉ាន់ឯករាជ្យពិតៗ”បានព្រលយពាក្យសម្ដីយ៉ាងព្រហើនម្តងទៀត។**យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត ដើម្បីជួយសង្គ្រោះសត្វផ្សោត របស់កម្ពុជា**ប្រេសិតអាម៉េរិក៖ លោក ដូណាល់ ត្រាំ ត្រូវបានគេរំពឹងថា នឹងជជែកពិភាក្សាជាមួយលោក ពូទីន នៅសប្តាហ៍នេះ ស្តីពីវិធីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃនៅអ៊ុយក្រែន**វិទ្យុអាស៊ីសេរី អាចនឹងឈប់ដំណើរការ!**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមផ្លូវអាកាសថ្មី សំដៅទៅលើទីក្រុងកំពង់ផែ Hodeidah ប្រទេសយេម៉ែន**រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនថា កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk របស់រុស្ស៊ីនឹងបន្តប្រតិបត្តិការទោះបីជាកងទ័ពត្រូវបានឡោមព័ទ្ធក៏ដោយ**បញ្ចុះបឋមសិលាសាងសង់អគារថ្មី នៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ដែលជាអំណោយរបស់ក្រសួងមហាផ្ទៃ**អភិបាលខេត្តតាកែវ៖ តម្លៃនៃសន្តិភាពបានផ្ដល់ឱកាសឱ្យកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឱ្យកាន់តែរីកចម្រើន**លោក GAGAN Malik (តួសម្តែងជាព្រះពុទ្ធ) បានផ្ញើសារអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា**#CCFR Comment#បទវិភាគ៖ ផែនការប្រតិបត្តិស្តីពី“ភេរវកម្មបៃតង”របស់បុគ្គលឈ្មោះវីលៀម ឡៃពិតិជានឹងទទួលបរាជ័យជាក់ជាមិនខាន !**រដ្ឋមន្ត្រីក្រសួងធនធានទឹកចិន អញ្ជើញទស្សនកិច្ចគម្រោងស្ថានីយផ្គត់ផ្គង់ទឹកស្អាត ក្នុងខេត្តកណ្ដាល**ក្រសួងយុត្តិធម៌ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីចំណាត់ការលើបណ្ដឹងសុំអន្តរាគមន៍របស់បុគ្គលឈ្មោះ សែម សុខគា ពាក់ព័ន្ធនឹងរឿងដីធ្លីនៅតំបន់អន្ទង់អាំង (ភ្នំ១៥០០) ខេត្តពោធិ៍សាត់**រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងស្ដីពីការរៀបចំព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ ខេត្តរតនគិរី

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញសម្ពោធជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង”

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធ ជានិមិត្តរូបប្រសិទ្ធនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ ជា “មហាវិថី ស៊ី ជីនពីង” ។

«មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤ – ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។ ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។

តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង» ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕

អត្ថបទដែលជាប់ទាក់ទង