**គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាចនៅសិង្ហបុរី បង្ហាញបេក្ខជនថ្មីចំនួន៣២នាក់ សម្រាប់ប្រកួតប្រជែងការបោះឆ្នោតសកល**សម្តេចតេជោ បានរកឃើញហើយកុមារីលក់ផ្កា ដែលទទួលការចាប់អារម្មណ៍តាមបណ្តាញសង្គម**អភិបាលខេត្តតាកែវ ចុះជួបសំណេះសំណាលជាមួុយប្រជាពលរដ្ឋនៅក្នុងសហគមន៍ភ្ញាស់ពងទាកូន ស្រែរនោង ស្ថិតនៅស្រុកត្រាំកក់**វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី**ប្រធានាធិបតីអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចាសន្តិភាពដោយផ្ទាល់ជាមួយរុស្ស៉ី លុះត្រាតែមាន បទឈប់បាញ់មួយចូលជាធរមានជាមុនសិន**ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍ណែនាំ ៦ចំណុច ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្រ្ដ ស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ឲ្យទទួលបានជោគជ័យ**ប៉ូលិសឥណ្ឌា៖ យ៉ាងហោច ២៦នាក់ត្រូវបានសម្លាប់ និង១៧នាក់ទៀតរងរបួស ក្រោយក្រុមសកម្មប្រយុទ្ធ បើកការបាញ់រះលើភ្ញៀវទេសចរ នៅតំបន់ Kashmir**នាយករដ្ឋមន្ត្រីជប៉ុន នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ចាប់ពីថ្ងៃអាទិត្យនេះ**គណៈកម្មាធិការអឺរ៉ុប កំពុងវាយតម្លៃថា តើអាចបង្កើតច្បាប់ ដើម្បីហាមឃាត់ក្រុមហ៊ុននានានៅក្នុង EU មិនឱ្យចុះហត្ថលេខាលើកុងត្រាថ្មី សម្រាប់ឥន្ធនៈហ្វូស៉ីលរុស្ស៉ីបានឬអត់**បេសកជនរបស់ប្រធានាធិបតីអាមេរិក នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូក្នុងសប្តាហ៍នេះ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ក្រសួងការងារ ជូនដំណឹងស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង**គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ**សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល**សម្តេចប្រធានរដ្ឋសភា អបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង

ឯកឧត្តម ម៉េង ហុង អញ្ជើញបើកសិក្ខាសាលាស្តីពីវឌ្ឍនភាព នៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ របស់អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាសហធិបតីជាមួយលោក Kim Yong-Wan ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ បើកសិក្ខាសាលាស្ដីពី វឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ និងការលើកកម្ពស់ការយល់ដឹងអំពីការត្រលប់ចូលបម្រើការងារឡើងវិញរបស់កម្មករនិយោជិតដែលទទួលរងគ្រោះថ្នាក់ការងារ នៅស្នាក់ការកណ្ដាល ប.ស.ស. ដោយមានសមាសភាពចូលរួមប្រមាណ ១០០នាក់។

វគ្គសិក្ខាសាលានេះ ជាផែនការក្នុងដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូ នៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) មកកាន់ ប.ស.ស. កម្ពុជា ក្នុងគោលបំណងចំនួន ៣សំខាន់ៗ រួមមាន៖ (១) បទបង្ហាញអំពីការវាយតម្លៃលើការអនុវត្តគម្រោងសម្រាប់ឆ្នាំទី១ និងឆ្នាំទី២ និងការណែនាំអំពីផែនការអនុវត្តន៍គម្រោងសម្រាប់ឆ្នាំទី៣ (២) ចែករំលែកការអនុវត្តផ្នែកស្តារនីតិសម្បទារបស់ ប.ស.ស. សម្រាប់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការស្តីពី ផែនការមេសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យមនូវប្រព័ន្ធស្តារនីតិសម្បទាសម្រាប់កម្មករនិយោជិត ដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា និង (៣) កសាងទិសដៅសម្រាប់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការថ្មីនៅកម្ពុជា។

តាមរយៈសិក្ខាសាលានាឱកាសនេះ ឯកឧត្តមអគ្គនាយក ប.ស.ស. ស្ដីទី បានសម្ដែងនូវអំណរគុណ និងកោតសរសើរចំពោះ លោក Kim Yong-Wan និងប្រតិភូ នៃអង្គភាព COMWEL ដែលមានការប្ដេជ្ញាខ្ពស់ និងខិតខំប្រឹងប្រែងគាំទ្រគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ ក៏ដូចជាគម្រោងអភិវឌ្ឍន៍នានា ជាពិសេសនាយកដ្ឋានស្តារនីតិសម្បទា និងនាយកដ្ឋានពាក់ព័ន្ធត្រូវបន្តកិច្ចសហការ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាព COMWEL ដើម្បីអនុវត្តការងារដែលជាទិសដៅសម្រាប់វិស័យសន្ដិសុខសង្គមកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអគ្គនាយក ប.ស.ស.ស្ដីទី សង្ឃឹមយ៉ាងមុតមាំថាសិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ខ្ពស់ក្នុងសិក្ខាសាលានាឱកាសនេះ ដើម្បីទទួលបានចំណេះដឹងពាក់ព័ន្ធនឹងគោលនយោបាយក្នុងការរៀបចំផែនការមេសម្រាប់ការអភិវឌ្ឍរយៈពេលមធ្យម នៃប្រព័ន្ធស្តារនីតិសម្បទាសម្រាប់កម្មករនិយោជិត ដែលទទួលរងគ្រោះថ្នាក់ការងារនៅកម្ពុជា។

ក្នុងឱកាសជាមួយគ្នានេះ ប្រធានវិទ្យាស្ថានស្រាវជ្រាវសុខុមាលភាពការងារនៃអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) នៃសាធារណរដ្ឋកូរ៉េ លោក Kim-Yong wan បានបញ្ជាក់ថា៖ អង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារនៃប្រទេសកូរ៉េ (COMWEL) នៃសាធារណរដ្ឋកូរ៉ នៅតែបន្តកិច្ចសហការក្នុងការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទាជាមួយ ប.ស.ស. កម្ពុជា ក្នុងន័យរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ពលរដ្ឋកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង