**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

នាយឧត្តមសេនីយ៍ ស ថេត ជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋានធ្វើការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជា គណៈអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដែលកម្មវិធីប្រារព្ធធ្វើឡើងនៅរដ្ឋបាលសាលាខេត្តកំពង់ស្ពឺ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ត្រូវធ្វើជាសេនាធិការគ្រប់ជ្រុងជ្រោយដល់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីរំលេចចេញនូវស្នាដៃរបស់កងកម្លាំងនគរបាល។

ឯកឧត្តម ក៏បានគូសបញ្ជាក់ថា នគរបាលជាតិបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ទន្ទឹមនោះក៏ត្រូវសហការជាមួយកងកម្លាំងសមត្កិច្ច មន្ទីរ អង្គភាពពាក់ព័ន្ធ ពិសេសស្ថាប័នតុលាការទើបការងារអាចសម្រេចបានរលូនទៅមុខសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អនៅក្នុងទូទាំងខេត្ត ដើម្បីធានាដល់ការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានរំលេច ក៏ដូចជារំលឹកនូវស្នាដៃល្អៗដែលកងកម្លាំងនគរបាលជាតិទូទាំងប្រទេស បានបំពេញកន្លងមកដែលក្នុងនោះរួមមាន៖ កិច្ចការពារកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, កិច្ចការពារព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម, កិច្ចការពារការបោះឆ្នោត និងសង្ក្រាន្តឆ្នាំថ្មីដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងនោះកងកម្លាំងនគរបាលជាតិបានសម្របសម្រួលរៀបចំកិច្ចការពារឲ្យកម្មវិធីទាំងនោះបានសម្រេចទៅដោយភាពសប្បាយរីករាយក្រោមម្លប់សន្តិភាព។

ដើម្បីបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឲ្យមានប្រសិទ្ធភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ត្រូវចេះធ្វើការព្យាករណ៍សភាពការណ៍ កសាងផែនការជាក់ស្តែង ពិសេសការចាត់តាំងអនុវត្ត។ ជាមួយគ្នានោះ ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ក៏បានផ្តល់អនុសាសន៍ដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ត្រូវយកគំរូតាមស្នងការនគរបាលខេត្តចាស់ ក្នុងការបញ្ជាដឹកនាំកងកម្លាំង និងការកៀគរសប្បុរសជនដើម្បីអភិវឌ្ឍនៅក្នុងស្នងការដ្ឋាន។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត លើកឡើងថា ករណីគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងកន្លងមកក្នុងខេត្តកំពង់ស្ពឺ ដោយសារជាខេត្តសេដ្ឋកិច្ចមានតំបន់រោងចក្រច្រើន ដូច្នេះត្រូវហៅអ្នកបើកបររថយន្តដឹកកម្មករមកផ្សព្វផ្សាយណែនាំអប់រំអំពីច្បាប់ចរាចរណ៍ ព្រមទាំងពិនិត្យបច្ចេកទេសយាន្តយន្តផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានណែនាំដល់ស្នងការនគរបាលខេត្តកំពង់ស្ពឺថ្មី ដើម្បីជាបទពិសោធន៍ក្នុងការបំពេញភារកិច្ចរួមមាន៖

១- ដឹកនាំសហការជាមួយស្នងការរងទទួលផែន និងកម្លាំងជំនាញពាក់ព័ន្ធ ពិសេសយកចិត្តទុកដាក់អំពីសុខទុក្ខរបស់មន្រ្តីក្រោមឱវាទ។

២- ការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន, បញ្ហាក្មេងទំនើង, បញ្ហាល្បែងស៊ីសង ពិសេសឆ្នោតផ្សងសំណាង ស្នងការនគរបាលខេត្តថ្មី ត្រូវយកចិត្តទុកដាក់ពាក់ព័ន្ធនិងករណីទាំង៣នេះ។

៣- ពង្រឹងវត្តមានមន្ត្រីក្រោមឱវាទជាប្រចាំដើម្បីប្រសិទ្ធភាពការងារ ទន្ទឹមនោះរៀបចំឲ្យមានលិខិតសរសើរ, ប័ណ្ណសរសើរដល់បុគ្គល រឺជាក្រុមដែលមានស្នាដៃក្នុងការបំពេញភារកិច្ចល្អ ដោយឡែកចំពោះមន្រ្តីដែលប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យរបស់កងកម្លាំង។

៤- ហាមដាច់ខាតការផ្ទេរកម្លាំងពីប៉ុស្តិ៍នគរបាលរដ្ឋបាល, នគរបាលវរៈការពារព្រំដែន, អន្តរាគមន៍មកបម្រើការនៅស្នងការដ្ឋាន រឺកន្លែងផ្សេងទៀត។ ពាក់ព័ន្ធការស្នើសុំតែងតាំងមន្ត្រី ត្រូវមានកំណត់ហេតុប្រជុំវាយតំលៃពីក្រុមប្រឹក្សាវិន័យច្បាស់លាស់ ស្នងការរងទទួលផែនធនធានមនុស្ស ត្រូវត្រួតពិនិត្យលើបញ្ហានេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ជំរុញឲ្យអាជ្ញាធរក្នុងមូលដ្ឋានធ្វើការដោះស្រាយជម្លោះក្រៅប្រព័ន្ធតុលាការចំពោះបញ្ហាវិវាទនៅក្នុងគ្រួសារដែលមានលក្ខណៈតូចតាច ដែលការធ្វើបែបនេះអាចធ្វើឲ្យភាគីជម្លោះមានភាពចំណេញទាំងពេលវេលា និងថវិកាទាំងសងខាង។

ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងជំនាញពាក់ព័ន្ធត្រូវបើកទ្វារចាំទទួលពាក្យបណ្តឹងទាំងឡាយពីប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង និងត្រូវធ្វើការឆ្លើយតបទៅកាន់ប្រជាពលរដ្ឋវិញពីសំណុំរឿងដែលត្រូវបានដោះស្រាយបានកំរិតណា សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅ និងជឿជាក់មកលើកងកម្លាំនគរបាល ទន្ទឹមនោះការអនុវត្តតួនាទីភារកិច្ច ត្រូវប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ ប៉ុន្តែទន់ភ្លន់៕

អត្ថបទដែលជាប់ទាក់ទង