**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស

អភិបាលខេត្តស្ទឹងត្រែង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុក ត្រូវចាត់វិធានការទប់ស្កាត់ បង្ក្រាបសកម្មភាពដែលបង្កអសន្តិសុខ សុវត្ថិភាពសង្គមដោយក្រុមក្មេងទំនើង

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលក្រុង-ស្រុក ត្រូវចាត់វិធានការទប់ស្កាត់ បង្ក្រាបសកម្មភាពដែលបង្កអសន្តិសុខ សុវត្ថិភាពសង្គមដោយក្រុមក្មេងទំនើង។

យោងតាម គោលនយោបាយលេខ ០១ គនប ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តស្ទឹងត្រែង បានចេញសេចក្តីណែនាំ ស្ដីពីការជំរុញការអនុវត្តវិធានការទប់ស្កាត់ បង្ក្រាបសកម្មភាពដែលបង្កអសន្តិសុខ សុវត្ថិភាពសង្គមដោយក្រុមក្មេងទំនើងក្នុងមូលដ្ឋានដែនសមត្ថកិច្ចឃុំ សង្កាត់ ក្រុង ស្រុក។

រដ្ឋបាលខេត្ត ចេញសេចក្តីណែនាំខាងលើនេះ គឺក្នុងគោលបំណងដើម្បីបន្តធានាថែរក្សាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម បញ្ចៀសបាននូវសកម្មភាពអនាធិបតេយ្យដែលបង្កដោយក្រុមក្មេងទំនើង ក្នុងរយៈ ពេលកន្លងមកនេះ ទាំងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្ត ផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូល ដ្ឋាន ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បានយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច យ៉ាងសកម្មជូនប្រជាពលរដ្ឋទទួលបានលទ្ធផលគួរកត់សម្គាល់។

ផ្អែកតាមមូលដ្ឋាននេះ និងដើម្បីបន្តពង្រឹងការអនុវត្តរាល់វិធានការងារទាំងនោះ ឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត សូមធ្វើការណែនាំ និងដាក់ចេញនូវបទបញ្ជា ដល់ស្នងការដ្ឋាននគរបាលខេត្ត កងរាជ អាវុធហត្ថខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នូវការងារសំខាន់ៗដែលមានដូច ខាងក្រោម៖

១-ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវដាក់ចេញផែនការ សកម្មភាពការងារច្បាស់លាស់ រស់រវើក និងជាប់ជាប្រចាំដូចភ្លៀងរលឹម ពិសេសត្រូវដឹកនាំបញ្ជាកម្លាំង ក្រោមឱវាទឱ្យចុះអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពក្មេងទំនើងដែលតែងតែបង្កការ អុកឡុក ប្រើអំពើហិង្សា វាយតប់ កាប់ចាក់បណ្តាលឱ្យមានរបួសស្នាម គ្រោះថ្នាក់ និងធ្វើឱ្យមានភាព ភ័យខ្លាចដល់ប្រជាពលរដ្ឋ ដោយត្រូវចាត់វិធានការឱ្យបានទាន់ពេលវេលា និងម៉ឺងម៉ាត់បំផុត។

២-គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវរៀបចំផែនការលម្អិត និងដឹកនាំបញ្ជា កម្លាំងការពារឱ្យបានដាច់ខាតនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានភាពល្អប្រសើរ ពិសេសត្រូវ ចាត់វិធានការបង្ក្រាបបន្ទាន់រាល់សកម្មភាពក្មេងទំនើងគ្រប់មូលដ្ឋាននីមួយៗក្នុងដែនសមត្ថកិច្ចរបស់ ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ។

៣-កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវសហការចូលរួមជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ឱ្យបានកាន់តែ ខ្លាំងក្លាសកម្មថែមទៀត និងចេញដំណើរឱ្យបានព្រមៗគ្នា។

៤-ទាំងកងកម្លាំងមានសមត្ថកិច្ច ផ្នែកពាក់ព័ន្ធ និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវធ្វើរបាយការណ៍ជាប់ជាប្រចាំមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យបូកសរុប និងរាយការណ៍ជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។ ចំពោះការអនុវត្តផែនការសកម្មភាព និងវិធាន ការជុំវិញការងារខាងលើនេះ ក្នុងករណីចាំបាច់ត្រូវសុំគោលការណ៍ដឹកនាំមកគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីចាត់តាំងអនុវត្តជាក់ស្តែង។

៥-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមអំពាវនាវដល់ឪពុកម្តាយ អាណាព្យាបាល មេត្តាជួយគ្រប់គ្រង អប់រំ ណែនាំដល់កូនចៅរបស់ខ្លួន ជៀសវាងឱ្យបាននូវការប្រព្រឹត្តអំពើខុសច្បាប់ ដោយប្រការណាមួយដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ មុខមាត់ក្នុងសង្គមគ្រួសារ និងការ បង្កភាពអសន្តិសុខសុវត្ថិភាពសង្គម និងប្រឈមមុខចំពោះផ្លូវច្បាប់ជាធរមាន។

រដ្ឋបាលខេត្ត ក៏សូមឲ្យលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត គ្រប់ផ្នែកមានសមត្ថកិច្ច និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ចាត់តាំងអនុវត្តឱ្យទទួលបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ចាប់ពីពេលនេះតទៅ ៕

អត្ថបទដែលជាប់ទាក់ទង