**សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកជំទាវ សែម សុធា ចំពោះមរណភាពឯកឧត្តម ស្វាយ ដូត**ចូលរួមរំលែកមរណទុក្ខ! ឯកឧត្តម ស្វាយ ដូត ទទួលមរណភាពដោយសារបញ្ហាបេះដូង**រដ្ឋមន្រ្តីក្រសួងបរិស្ថាន លើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតក្នុងទឹករបស់កម្ពុជា**ឧត្ដមសេនីយ៍ទោ ខូវ លី ណែនាំដល់មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល យកចិត្តទុកដាក់ បម្រើសេវាជូនពលរដ្ឋឲ្យបានទាន់ពេលវេលា**ស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនមន្រ្តីនគរបាលទាំងអស់ សូមកុំមានការពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន**សហគមន៍ខ្មែរពីអូស្ត្រាលី និងណូវែលហ្សេឡង់ អញ្ជើញទស្សនកិច្ចតំបន់ព្រំដែន កម្ពុជា-វៀតណាម**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារាចរស្តីពី ការរៀបចំទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី១និងទិវាសង្គមកិច្ចពិភពលោកលើកទី១៨**ប្រមុខរដ្ឋស្ដីទីត្រាស់បង្គាប់តែងតាំង មន្រ្តីរួមទាំងឧកញ៉ាចំនួន៦២រូប ជាទីប្រឹក្សារបស់ឯកឧត្ដម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភា**ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំរបស់អ៉ីស្រាអែល បានកើនដល់ ៣២៦នាក់ និងជាច្រើននាក់ផ្សេងទៀតរងរបួស**ប៉ូលិសកូរ៉េខាងត្បូង ចាប់ផ្តើមរឹតបន្តឹងសន្តិសុខបន្ថែមទៀត សម្រាប់មេដឹកនាំបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ក្រោយសមាជិកសភាព្រមានអំពីផែនការធ្វើឃាតដ៏សាហាវមួយសំដៅទៅលើ លោក លី ជេយ៉ុង**អភិបាលខេត្តពោធិ៍សាត់៖ រាជរដ្ឋាភិបាលកម្ពុជា ចង់ឃើញក្រុមហ៊ុនវិនិយោគ មានទាំងការដាំដុះ ការកែច្នៃ និងការនាំចេញដោយផ្ទាល់ ពីកម្ពុជាទៅកាន់ទីផ្សារពិភពលោក**រដ្ឋាភិបាលនៃប្រទេសប៉េរូ ប្រកាសភាពអាសន្នក្នុងរដ្ឋធានីលីម៉ា ហើយដាក់ពង្រាយទាហានតាមដងផ្លូវ ដើម្បីជួយទប់ទល់នឹងអំពើហិង្សានាពេលថ្មីៗ និងដែលបានឆក់យកជីវិត តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់**លោក ដូណាល់ ត្រាំ អះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចមកសេតវិមានដល់សហរដ្ឋអាម៉េរិក«ក្នុងពេលដ៏ខ្លីខាងមុខ»**លោក ដូណាល់ ត្រាំ និយាយជាមួយលោក ពូទីន ដោយបង្ហាញក្តីសង្ឃឹមអំពីការឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន**ក្រសួងការងារ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីបរិវត្តកម្មឌីជីថលលើការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ (M&E) នៃការអនុវត្ត ផ.យ.អ-ក.ស.ប. ២០២៤-២០២៨**គួរឲ្យអាសូរណាស់! ក្មេងប្រុសអាយុ១ខួបជាង បាត់បង់ជីវិតដោយសារលង់ទឹក នៅស្រុកមង្គលបូរី**ជាការសងសឹក! ចលនាក្រុមឧទ្ទាម ហួធី ដែលមានមូលដ្ឋាននៅប្រទេសយេម៉ែន បានកំណត់គោលដៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិក ជាមួយនឹងការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ**អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេស បាននិយាយថា មានប្រទេសជាច្រើន ស្ម័គ្រចិត្តចូលរួមផ្តល់កងកម្លាំងរក្សាសន្តិភាពនៅអ៊ុយក្រែន ក្នុងករណីដែលកិច្ចព្រមព្រៀងសន្តិភាព ត្រូវសម្រេចបានជាមួយរុស្ស៉ី**សម្តេចធិបតី ផ្តល់ជាគោលការណ៍នៅតំបន់ដាច់ស្រយាល គ្រូមធ្យមសិក្សាដែលចូលនិវត្តន៍ ត្រូវពិនិត្យលទ្ធភាពឱ្យបន្តកិច្ចសន្យាធ្វើជាគ្រូបណ្តោះអាសន្ន រហូតរើសគ្រូថ្មីបាន

ឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ភ្នំពេញ៖ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប និងជម្រាបលា ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ព្រមទាំងបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ការទាក់ទាញវិនិយោគិន ការដាក់ចេញកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ ជាដើម។

ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវសេចក្តីរីករាយ និងការពេញចិត្ត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ជាច្រើនដូចជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏ដូចជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការចេះជួយគ្នាទៅវិញទៅមក ក្នុងឋាន:ជាមិត្តដែកថែប ដ៏ស្មោះត្រង់ និងទុកចិត្តបាន។

បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។

សម្ដេចធិបតី ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់។

សម្ដេចធិបតី បានលើកឡើងថា “នេះជាពេលវេលាដ៏គួរឱ្យស្រណោះបំផុត ដែលមិត្តដ៏ល្អរបស់កម្ពុជា ត្រូវឃ្លាតឆ្ងាយ ហើយសម្តេចធិបតីសង្ឃឹមថា នឹងបានជួបឯកឧត្តមឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀតក្នុងឱកាសសមស្របណាមួយ និងជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មី។ សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជារង់ចាំ និងស្វាគមន៍ឯកឧត្តមជានិច្ច។

បន្ទាប់ពីបញ្ចប់ជំនួបនេះ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង” ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង