ឧត្តមសេនីយ៍ឯក តុប នេត ដឹកនាំកិច្ចប្រជុំបន្តឆ្លងសេចក្ដីព្រាងប្រកាសអន្តរក្រសួង ស្ដីពីការកំណត់កម្រៃសេវាលើការផ្ទៀងផ្ទាត់ នៃការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តឆ្លងសេចក្ដីព្រាងប្រកាសអន្តរក្រសួង ស្ដីពីការកំណត់កម្រៃសេវាលើការផ្ទៀងផ្ទាត់ នៃការប្រើប្រាស់ទិន្នន័យអត្តសញ្ញាណបុគ្គល ការស្នើសុំបញ្ជាក់អំពីអត្តសញ្ញាណបុគ្គល ឬបញ្ជាក់អំពីភាពត្រឹមត្រូវ នៃអត្តសញ្ញាណបុគ្គលតាមបច្ចេកវិទ្យាឌីជីថល។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយករង លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោកអនុប្រធាននាយកដ្ឋាន លោកនាយការិយាល័យ និងមន្រ្តីជំនាញដែលពាក់ព័ន្ធផងដែរ ៕