ក្រសួងបរិស្ថានជូនដំណឹងស្តីពី ស្ថានភាពគុណភាពខ្យល់ នៅកម្ពុជា
ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពគុណភាពខ្យល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ជាក់ថា តាមរយៈការតាមដានគុណភាពខ្យល់របស់ក្រសួងបរិស្ថានបានបង្ហាញថា កំឡុងពេលត្រួតពិនិត្យនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ព្រះរាជាណាចក្រកម្ពុជា ទទួលបានគុណភាពខ្យល់ល្អ និងល្អណាស់ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។