**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**រដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមិនចូលរួមកិច្ចពិភាក្សាក្នុងទីក្រុងឡុងដ៍ ដែលមានបំណងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននោះទេ**សម្តេចតេជោ ថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ**ចិន ថាសង្រ្គាមពន្ធគយនិងពាណិជ្ជកម្ម កំពុងបំផ្លាញសិទ្ធនិងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់**ប្រមុខការពារជាតិហ្វីលីពីន ថាខ្លួនកំពុងត្រៀមទទួលប្រព័ន្ធមីស៉ីលឈុតថ្មីពីឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារតាមបណ្តោយឆ្នេររបស់ខ្លួន**ជនសង្ស័យ៣នាក់ ត្រូវបានអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត ឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួច (សម្ភារៈសំណង់) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**ក្រសួងការងារ ជូនដំណឹងស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាង សហគ្រាស គ្រឹះស្ថាន ឬសាមីកម្មករនិយោជិត ឱ្យប្រើមធ្យោបាយក្លែងក្លាយក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួង**គ្រួសាររងគ្រោះខ្យល់កន្ត្រាក់ចំនួន ១០គ្រួសារ នៅក្នុងឃុំចង្ហារស្រុកអូជ្រៅ ទទួលបានអំណោយសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ**សមត្ថកិច្ចក្រសួងបរិស្ថាន រកឃើញករណីល្មើសច្បាប់របស់ក្រុមហ៊ុនព្រីន៤ នៅក្នុងខេត្តកណ្តាល**សម្តេចប្រធានរដ្ឋសភា អបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជា-ថៃ ដែលបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ បើកចំហឈរលើការជឿទុកចិត្តគ្នា ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេស ទាំងសងខាង**កម្ពុជា-ថៃ ឯកភាពបន្តពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ឱ្យកាន់តែរឹងមាំបន្ថែមទៀត**សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ**មេដឹកនាំកម្ពុជា-ថៃ ប្ដេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងរាល់ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ**កម្ពុជា-ថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន**កម្ពុជា ថ្លែងអំណរគុណថៃ ដែលមិនអនុញ្ញាតឱ្យជនណាម្នាក់ប្រើប្រាស់ទឹកដីថៃ ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងធ្វើសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កម្ពុជា**សម្តេចធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីជប់លៀងផ្លូវការជាកិត្តិយស ជូននាយករដ្ឋមន្ត្រីថៃ និងគណៈប្រតិភូ**នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញធ្វើសេចក្តីថ្លែងការណ៍រួម**កម្ពុជា-ថៃ សម្ពោធនិមិត្តសញ្ញាខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ**កម្ពុជា-ថៃ ចុះហត្ថលេខាលើឯកសារចំនួន៧**សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីថៃ

ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះត្រួតពិនិត្យការកាប់ទន្ទ្រានព្រៃឈើ យកដីធ្វើជាកម្មសិទ្ឋរបស់ជនល្មើស នាពេល​កន្លង​ទៅ​ និងប្រគល់ភារកិច្ច ជូនកងកម្លាំង​ចម្រុះ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិ អនុប្រធាន​គណបញ្ជាការឯកភាព​រដ្ឋបាល​ ខេត្តកំពង់ធំ បានទៅត្រួតពិនិត្យសកម្មភាពនៃការកាប់បំផ្លាញធនធានធម្មជាតិ យកដីរដ្ឋធ្វើជាកម្មសិទ្ធិ ពីសំណាក់ជនល្មើស នាពេលកន្លងទៅ នៅក្នុងតំបន់ព្រៃសហគមន៍ និងព្រៃអង់តែន ក្នុងភូមិសាស្ត្រស្រុកសន្ទុក និងមួយផ្នែកក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ និងសំណេះ​សំណេះសំណាល​សាក​សួរ​សុខទុក្ខ​ ប្រគល់ភារកិច្ចសំខាន់ៗ ជូនដល់កងកម្លាំងចម្រុះ​ក្នុងការបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ ឲ្យមានប្រសិទ្ធភាព។

លោក ប៊ុន សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ បានរាយការណ៍បញ្ជាក់ថា កន្លងមកនេះមានជនល្មើសមួយចំនួន តែងតែលប​លួចធ្វើសកម្មភាព កាប់បំផ្លាញព្រៃសហគមន៍ និងព្រៃអង់តែន ដែលជាព្រៃរក្សាទុករបស់រដ្ឋ ដើម្បីទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ​។ ហើយសកម្មភាពនេះកន្លងទៅតែងលបលួចធ្វើនៅពេលយប់ និងក្នុងពេលដែលមន្ត្រីរដ្ឋបាលព្រៃឈើ ជាប់រវល់ភារកិច្ច និងឈប់សម្រាកពេលបុណ្យទាន ។ ហើយមានពេលខ្លះ​នៅ​ពេល​ដែល​កម្លាំងរដ្ឋបាលព្រៃឈើធ្វើសកម្មភាពហាមឃាត់​ ឬបង្ក្រាបត្រូវក្រុមជនល្មើសមួយចំនួនមានការគំរាមកំហែងដល់សមត្ថកិច្ចជំនាញថែមទៀតផង។

ឧត្តមសេនីយ៍ទោ សោមស៊ុន ក្នុងនាមអនុប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការគ្រប់គ្រងការពារធនធានធម្មជាតិខេត្តកំពង់ធំ បានថ្លែងអំណរគុណចំពោះកងកម្លាំងចម្រុះទាំងអស់ ដែល​បានខិតខំបំពេញភារកិច្ចក្នុងរយៈពេលកន្លងមកទទួលបានជោគជ័យគួរជាទីមោទនៈ និង​បាន​ផ្សព្វផ្សាយ​បទបញ្ជា​របស់​ប្រមុខរាជ​រដ្ឋា​រាជរដ្ឋាភិបាល​ ​បទ​បញ្ជា​របស់​ឯកឧត្ដម​អគ្គមេបញ្ជាការ​នៃកងយោ​ធពលខេមរភូមិន្ទ​ និង​ផែនការ​របស់​គណបញ្ជាការឯកភាព​រដ្ឋបាល​ខេត្ត​កំពង់​ធំ​ ព្រម​ទាំង​បានប្រគល់ភារកិច្ច ជូនដល់កងកម្លាំងទាំងអស់ ត្រូវតែប្តេជ្ញាចិត្តដាច់ខាត ការពារទប់ស្កាត់និងបង្ក្រាបឲ្យបាន នូវរាល់បទល្មើសធនធានធម្មជាតិមិនឲ្យកើតមានឡើងជាថ្មី ។ ដោយឡែកចំពោះដីព្រៃរបស់រដ្ឋ ដែលមានការកាប់ទន្ទ្រានកន្លងមក ត្រូវសហការគ្នាឲ្យបានហ្មត់ចត់ជាមួយស្ថាប័នជំនាញ ដែលមានការពាក់ព័ន្ធ ដើម្បីស្រាវជ្រាវរកជនល្មើស កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវ គ្រឿងឧបភោគបរិភោគ និងថ្នាំពេទ្យមួយចំនួន ប្រគល់ជូនដល់កងកម្លាំងចម្រុះសម្រាប់ដោះស្រាយការហូបចុកប្រចាំថ្ងៃ និងសម្រាប់ព្យាបាលជំងឺបឋម ក្នុងពេលប្រតិបត្តិការ ដើម្បីបន្តធ្វើសកម្មភាព បង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យទទួលបានជោគជ័យ ថ្មី​ៗ​បន្ថែម​ទៀត​ ៕

អត្ថបទដែលជាប់ទាក់ទង