ឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា បានផ្តល់បទសម្ភាសជូនដល់ភ្នាក់ងារសារព័ត៌មានតួកគី Anadolu
ភ្នំពេញ៖ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតួកគី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្តល់បទសម្ភាស ជូនដល់ភ្នាក់ងារសារព័ត៌មានតួកគី Anadolu នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថាដំណើរទស្សនកិច្ចនេះ គឺដើម្បីរំលេចទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាងកម្ពុជានិងតួកគី ក្នុងឱកាសនៃខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ព្រមទាំងដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ ក៏ដូចជាការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជន ដែលនឹងផ្ដល់ផលប្រយោជន៍រួមដល់ប្រជាជនទាំងពីរ ៕