ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំជាលើកទី២ ដើម្បីបញ្ចប់ការងាររៀបចំកសាងផែនការបីឆ្នាំរំកិល ២០២៥-២០២៧
ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ដើម្បីបញ្ចប់ការងាររៀបចំកសាងផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្លូវលំជនបទ និងប្រកាសសេចក្តីសម្រេចការបង្កើតក្រុមការងារគ្រប់គ្រងទិន្នន័យផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា (RRAMS)។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក,អគ្គនាយករង,ឯកឧត្តមប្រធាននាយកដ្ឋាន, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង២៥រាជធានីខេត្ត,អនុប្រធាននាយកដ្ឋាន,ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញ ជាច្រើនរូបទៀត។
តាមរយៈការពិភាក្សា អង្គប្រជុំបានរៀបចំកសាងផែនការបីឆ្នាំរំកិល២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ ៕