ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ អញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ស្ដីពីការងារ Hotline
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីការ ងារ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
កិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលេីកឡេីងពីការធ្វេីការងារ សំណូមពរ នានា លេីការប្រេីប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តកន្លងមក និងត្រៀមអនុវត្តទទួលពាក្យបណ្ដឹងតាមប្រអប់សំបុត្រអេឡិត្រូនិច របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ឧត្តមសេនីយ៍ ឯក អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍ លេីការកោតសរសេីរ និងអរគុណ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដល់ក្រុមការងារដែលបានចូលរួមសហការក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយករង ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា បង្កេីនការលេីកទូរសព្ទឲ្យបានទាន់វេលា ហេីយក៏ជាការចែករំលែកបទពិសោធន៍ការងារ លេីជំនាញអន្តោប្រវេសន៍ ជាពិសេសការងារ Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត៕