**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត

ARDB និង BAAC ចុះអនុស្សរណៈយោគយល់គ្នា ដើម្បីចែករំលែកព័ត៌មាន និងបទពិសោធន៍ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធនាគារ ARDB ចុះអនុស្សរណៈយោគយល់ រវាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និង Bank for Agriculture and Agricultural Cooperatives (BAAC) តំណាងដោយលោក Chedtha Laeping អគ្គនាយករងជាន់ខ្ពស់ BAAC  នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅអាគារការិយាល័យកណ្តាលនៃធនាគារ BAAC ទីក្រុងបាងកក ប្រទេសថៃ។

ការចុះអនុស្សរណៈយោគយល់គ្នានេះ បានបង្ហាញពីការបោះជំហានយ៉ាងស្វាហាប់មួយទៀតរបស់ធនាគារ ARDB លើការពង្រីកកិច្ចសហប្រតិបត្តិការថ្នាក់អន្តរជាតិ ដែលអនុស្សរណៈយោគយល់គ្នានេះមានគោលបំណងចម្បងចំនួន ២ រួមមាន៖
(១) ពង្រឹងសមត្ថភាពបុគ្គលិកនិងស្ថាប័នរវាងស្ថាប័នទាំងពីរ, និង (២) ចែករំលែកព័ត៌មាននិងបទពិសោធន៍ពាក់ព័ន្ធនឹងការផ្តល់ហិរញ្ញប្បទានប្រកបដោយនិរន្តរភាពក្នុងបរិបទការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម សំដៅការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

កិច្ចសហការនេះ ក៏នឹងអាចជំរុញការពិនិត្យលទ្ធភាពបន្ថែម លើការផ្តល់ហិរញ្ញប្បទានបៃតង, ការគ្រប់គ្រងហានិភ័យឥណទាន, និងការធ្វើប្រតិបត្តិការទូទាត់ឆ្លងប្រទេស ជាដើម ក្រោមក្របខណ្ឌការងារ និងបទប្បញ្ញត្តិ ធនាគារទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង