**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ផ្តល់គ្រឿងជំនួយក្នុងការដើរ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៌ជូនជនមានពិការភាព នៅស្រុកពាមជរ

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្តល់សេវាជួសជុលអវយវៈសិប្បនិមិត្ត រណបនៅតាម សហគមន៍ ផ្តល់គ្រឿងជំនួយក្នុងការដើរ និងផ្តល់កញ្ចប់អំណោយសប្បុរសធម៌ជូនជនមានពិការភាពចំនួន ១៥០នាក់ នៅស្រុកពាមជរ ខេត្តព្រៃវែង។

ពិធីនេះមានការចូលរួមពីឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ខុម ផលលឿន នាយកមូលនិធិជនពិការ បានលើកឡើងថា សេវាស្តារលទ្ធភាពពលកម្មកាយសម្បទា ភាគច្រើនត្រូវបានផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាទាំង១១ទីតាំង រូមមាន រាជធានីភ្នំពេញ (២ទីតាំង) ខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ចាម ព្រះសីហនុ កំពង់ស្ពឺ ក្រចេះ សៀមរាប តាកែវ និងខេត្តព្រៃវែង និងរោងជាងស្តារលទ្ធភាពពលកម្មកាយសម្បទា ៣ទីតាំង រួមមាន៖ ខេត្តកំពង់ធំ ព្រះវិហារ និងខេត្តស្វាយរៀង ដែលជាសេវាមួយផ្តល់ជូនជនមានពិការភាពដោយឥតបង់ថ្លៃ និងប្រកបដោយតម្លាភាព។

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី បានថ្លែងថា វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរួមចំណែក និងដើរតួនាទីយ៉ាង សំខាន់ ព្រមទាំងទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន ដោយក្នុងនោះគឺការអនុវត្តគោលនយោបាយកម្មវិធីជាតិ ពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះ អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងកិច្ចគាំពារសង្គមដល់ប្រជាពលរដ្ឋ ជាពិសេសជនមានពិការភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងមានការខិតខំប្រឹងប្រែងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ តាមរយៈមូលនិធិជនពិការ បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាជូនជនមានពិការភាពក្នុង សម្បទា មួយឆ្នាំៗគិតជាមធ្យមបានចំនួន២៨០០០នាក់។ ដោយពិនិត្យបញ្ហាប្រឈមរបស់បងប្អូន ជនមានពិការជួបការលំបាកក្នុងការអញ្ជើញ ទៅទទួលសេវានៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកមកម្មកាយសម្បទា។

បន្ថែមលើសពីនេះ មូលនិធិជនពិការបាន ខិតខំស្វែងរកថវិកាតាមរយៈថវិការដ្ឋ និងអង្គការដៃគូពាក់ព័ន្ធពង្រីកការផ្តល់សេវានៅតាមសហគមន៍ដើម្បីបង្ខិត សេវាឱ្យបានជិតនិងបងប្អូនជនមានពិការភាព ដើម្បីកាត់បន្ថយថវិកា និងពេលវេលាក្នុងការទៅទទួលសេវានៅ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មដែលមានទីតាំងនៅឯទីរួមខេត្ត។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ថ្ងៃនេះមូលនិធិជនពិការ តាមរយៈ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងសាខាមូលនិធិជនពិការខេត្តព្រៃវែងបានផ្តល់អំណោយ សប្បុរសធម៌ជូនជនមានពិការភាព យើងចំនួន១៥០នាក់ មានដូចជាគ្រឿងឧបភោគ បរិភោគ និងថវិកា ហើយក៍ មានការផ្តល់សេវាជួសជុលអវយវៈសិប្បនិម្មិត និងរណប និងគ្រឿងជំនួយដើរផ្សេងៗទៀតដល់ជនមានពិការភាព ចំនួន៧០នាក់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង