**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

អគ្គនាយកពន្ធនាគារ ក្រើនរំលឹកដល់ប្រធានពន្ធនាគារថ្មី ត្រូវបន្តដឹកនាំ រក្សាឲ្យបាននូវស្ថានភាពជាវិជ្ជមាន នៃការគ្រប់គ្រងអង្គភាព ដែលអតីតៈប្រធានពន្ធនាគារមុនបានអនុវត្ត

ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក ញ៉ឹក បានខេង អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ជាប្រធានពន្ធនាគារថ្មីនៃខេត្តកំពង់ធំ ជំនួសលោក តាម វៃ ត្រូវបានផ្ទេរទៅជាប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ញ៉ឹក បានខេង បានថ្លែងថា ការរៀបចំពិធីប្រកាសនៅពេលនេះ គឺក្នុងគោលបំណង បង្ហាញពីសុច្ឆន្ទៈ និងការតាំងចិត្តមោះមុតក្នុងការកែទម្រង់ផ្ទៃក្នុង ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ សំដៅធ្វើយ៉ាងណា លើកកម្ពស់ប្រសិទ្ធភាពការងារតាមឋានានុក្រម ការទទួលខុសត្រូវ ចំពោះតួនាទី និងភារកិច្ច របស់មន្ត្រីរាជការក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង អភិវឌ្ឍរីកចម្រើន និងធានាដល់ការផ្គត់ផ្គង់ ផ្តល់សេវាកម្មសាធារណៈ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។

ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានប្រគល់ប្រកាសនីយបត្រនិងត្រាជូនដល់លោកប្រធានពន្ធនាគារខេត្តកំពង់ធំ ទើបឡើងទទួលតំណែង និងបានណែនាំក្រើនរំលឹកទាញចំណាប់អារម្មណ៍ដល់ប្រធានពន្ធនាគារថ្មី ៖

ទី១.ត្រូវបន្តដឹកនាំ រក្សាឲ្យបាននូវស្ថានភាពជាវិជ្ជមាន នៃការគ្រប់គ្រងអង្គភាព (ឬរក្សាស្ថានភាព ដែលមានពីមុន) ដែលអតីតៈប្រធានពន្ធនាគារមុនបានអនុវត្ត។ រក្សាឲ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ តាមភារកិច្ចដែលបានបែងចែក និងការទទួលខុសត្រូវ ដើម្បីធានាដល់និរន្តរភាព ប្រសិទ្ធភាពការងារ។

ទី២.ត្រូវពង្រឹង និងធ្វើឲ្យមានភាពសុខដុមបនីយកម្មនៅកន្លែងការងារ រក្សាសាមគ្គីភាពផ្ទៃក្នុង ដោយកម្កល់ប្រយោជន៍របស់អង្គភាពជាធំ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការលើភារកិច្ចរបស់ខ្លួន។

ទី៣.ពង្រឹងលើកកម្ពស់អនុវត្តច្បាប់ បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានអនុវត្ត ធានាឲ្យការងារដឹកនាំជំនាញប្រកបដោយភាពត្រឹមត្រូវ។

ទី៤.ពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ ពិសេស សម្ភារៈបង្កហានីភ័យ គ្រឿងញៀន និងទូរស័ព្ទដៃ ដែលជាមធ្យោបាយទំនាក់ទំនងសកម្មភាពល្មើស ទាំងនៅក្នុង និងទៅខាងក្រៅពន្ធនាគារ។

ទី៥.ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់តាមតួនាទី ភារកិច្ច និងតាមការ បែងចែកការទទួលខុសត្រូវ។ អនុវត្តការងារដោយមានរបបប្រជុំ របបរាយការណ៍ទៀងទាត់ ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសជាប្រចាំ ដើម្បីធានាឱ្យការងារមានប្រសិទ្ធភាពខ្ពស់ ព្រមជាមួយ គោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចៈភាព និងតម្លាភាព។

ទី៦.យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងនៅក្នុង បរិវេណពន្ធនាគារ ត្រូវធានាឲ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។

ទី៧.ត្រូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ធ្វើការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោលការណ៍ ឬសេចក្តីណែនាំរបស់អគ្គនាយកដ្ឋាន ដល់មន្ត្រីក្រោមឱវាទ និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ អតីតប្រធានពន្ធនាគារខេត្តកំពង់ធំ ឡើងបង្ហាញពីស្ថានភាពទូទៅនៃការគ្រប់គ្រងមន្រ្តី ការគ្រប់គ្រងជនជាប់ឃុំ សមិទ្ធិផលដែលសម្រេចបាន បញ្ហាប្រឈមផ្សេងៗ និងបានលើកឡើងថា ចំពោះពន្ធនាគារខេត្តកំពង់ធំ បច្ចុប្បន្នស្ថានភាពជនជាប់ឃុំសរុបមាន ៧៦២នាក់ មន្ត្រីពន្ធនាគារ ចំនួន ៦១នាក់ ស្រី ចំនួន ១១នាក់។

ដើម្បីជាកិច្ចតបស្នងចំពោះសមានចិត្តរបស់ថ្នាក់ដឹកនាំ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ទើបទទួលបានមុខតំណែងថ្មី បានធ្វើការប្តេជ្ញាដូចខាងក្រោម៖
១.ប្តេជ្ញាគោរព និងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
២.ប្តេជ្ញាគោរពនិងប្រតិបត្តិតាមបទដ្ឋានគិតយុត្តនានា របស់ក្រសួងមហាផ្ទៃ ផែនការ យុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ គោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ និងថ្នាក់ដឹកនាំខេត្ត
៣.ប្តេជ្ញាខិតខំដឹកនាំគ្រប់គ្រងអង្គភាពឱ្យដំណើរការរក្សាបានសន្តិសុខសុវត្ថិភាព។
៤.ប្តេជ្ញាគោរពអនុវត្តឱ្យបានត្រឹមត្រូវតាមបទវិន័យ និងក្រមសីលធម៌មន្ត្រីពន្ធនាគារ ៕

អត្ថបទដែលជាប់ទាក់ទង