លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចាត់ឱ្យក្រុមគ្រូពេទ្យ TYDA យកប្រដាប់អបដៃ និងចង្កេះ ប្រគល់ជូនអ៊ំស្រីពីរនាក់ មានទីលំនៅក្នុងស្រុកតាំងគោក
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឱ្យក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) យកប្រដាប់អបដៃ និងចង្កេះ ប្រគល់ជូនដល់អ៊ំស្រីពីរនាក់ មានទីលំនៅភូមិគ្រើល ឃុំពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
សូមបញ្ជាក់ដែរថា លោកអ៊ំស្រីទាំងពីរបានជួបផ្ទាល់ពេលដែលលោកជំទាវ បានអញ្ជើញក្នុងកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ស្ថិតនៅបរិវេណ អនុវិទ្យាល័យ-បឋមសិក្សា ហ៊ុនសែនគ្រើល អណ្តូងពោធិ៍ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ៕