**ADB៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ប៉ុន្តែហានិភ័យពន្ធគយអាចប៉ះពាល់ទស្សនវិស័យនេះ**មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ រឹបអូសបានសារធាតុញៀនជាង ៤៧គីឡូក្រាម ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង**សម្តេចពញាចក្រី ហេង សំរិន រៀបចំប្រារព្ធពិធីសូត្រមន្តបង្សុកូលឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធញាតិសន្តាន នៅវត្តគីរីសុវណ្ណរាមហៅវត្តថ្កូវ ឃុំកក់ ស្រុកពញាក្រែក**រដ្ឋមន្រ្ដីសុខាភិបាល៖ ក្នុងនាមគ្រូពេទ្យ ត្រូវខិតខំអោយអស់ពីលទ្ធភាព និងសមត្ថភាពវិជ្ជាជីវៈ ការពារសុខភាព និងសុខុមាលភាពប្រជាជន សំដៅភាពល្អប្រសើរជាប់ជាប្រចាំ**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញតំណាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអម្ពវ័ន ខេត្តត្បូងឃ្មុំ**ឯកឧត្តម ចាន់ សុធា ដឹកនាំកិច្ចប្រជុំលើកទី៣ របស់គណៈកម្មការគ្រប់គ្រងកម្មវិធី “ធ្វើឱ្យប្រសើឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា (ISD)”**ឯកឧត្ដម អ៊ុំ រាត្រី ដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ**នគរបាលខេត្តបន្ទាយមានជ័យ ត្រៀមកម្លាំងនគរបាលជាច្រើននាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**អគ្គស្នងការនគរបាលជាតិ ក្រើនរំលឹកដល់មន្ដ្រីនគរបាលចរាចរណ៍ និងមន្ដ្រីជាប់កិច្ចសន្យា នៅពេលអនុវត្តតួនាទីភារកិច្ច ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈ និងភ្លន់ជាមួយពលរដ្ឋ**អាមេរិកប្រគល់ឱសានវាទព្រែកជីកប៉ាណាម៉ាឲ្យចិន**អាមេរិកដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ដល់កម្រិត ១០៤ភាគរយ**យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់បន្ទាប់ពីការដួលរលំដំបូលក្លឹបរាត្រីនៅសាធារណរដ្ឋ Dominican**WTO នឹងរៀបចំការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្ម**ក្រុមហ៊ុន Kimou Environmental Holding Limited មានចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា**អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង អញ្ជើញជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរដល់ថ្នាក់ដឹកនាំយោធភូមិភាគទី៥**ក្មេងទំនើងជិត១០០នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបបញ្ជូនទៅឆ្លងឆ្នាំក្នុងពន្ធនាគារ**នាយករដ្ឋមន្ដ្រី ណែនាំខេត្តភាគឦសានទាំង៤ ត្រូវយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យា**រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជា អបអរសាទរ លោក រឿង ក្វាង បាក់ ទទួលការតែងតាំងជាប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា**សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធដែលសហការគ្នាយ៉ាងសស្រាក់សស្រាំជាមួយស្មារតីបុរេសកម្ម និង ការទទួលខុសត្រូវខ្ពស់ ក្នុងដំណើរការនៃការរៀបចំកម្មវិធីពិសេសនេះ**សម្តេចធិបតី រំលេចលក្ខណៈពិសេសសំខាន់ៗចំនួន៥ សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែឧសភា ឆ្នាំ២០២៤ និងដាក់ចេញទិសដៅអនុវត្តការងារសម្រាប់ខែបន្ត

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង២:០០នាទីរសៀល ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែ ឧសភា ឆ្នាំ២០២៤ (គិតពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ ) និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយ នាយរង ការិយាល័យជំនាញ លោកអធិការគ្រប់ក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ នាយប៉ុស្តិរដ្ឋបាលទាំង៦៧ឃុំ-សង្កាត់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ក៏បានដាក់ចេញទិសដៅអនុវត្តបន្តដល់កម្លាំងនគរបាលទូទាំងខេត្ត លោកអធិការក្រុង-ស្រុក មេបញ្ជាការវរ: លោកនាយប៉ុស្តិ៍រដ្ឋបាលគ្រប់ប៉ុស្តិ៍ មានដូចខាងក្រោម៖

១-កម្លាំងការពារព្រំដែនគោកត្រូវបន្តក្តាប់និងទ្រោលសភាពការណ៍ ទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើឆ្លងដែនខុសច្បាប់ បន្តសហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ក្តាប់រាល់ព័ត៌មាន សន្តិសុខព្រំដែន។

២-ផែនការងារសន្តិសុខ ត្រូវក្តាប់សភាពការណ៍សន្តិសុខក្នុងនិងក្រៅ នូវការញុះញង់ គ្រប់រូបភាពផ្សេងៗ ឬតាមរយៈសង្គមព័ត៌មានហ្វេសបុក និងជម្រុញដល់គ្រប់អធិការនិងប៉ុស្តិ៍គ្រប់គ្រងសាសនា អង្គការ ផ្សេងៗដែលបង្ករការញុះញង់ អន្តិសុខដល់សង្គម។

៣-ផែនការងារនគរបាលព្រហ្មទណ្ឌ ក៏ដូចជាគ្រប់អធិការ និងប៉ុស្តិ៍ត្រូវទ្រោលសភាពការណ៍ បង្ការ បង្ក្រាបរាល់បទល្មើសព្រហ្មទណ្ឌ ជាពិសេសក្មេងទំនើង នៅតាមមូលដ្ឋានរបស់ខ្លួន។

៤-ផែនការងារប្រឆាំងការជួញដូរ ការពារអានីតិជន ត្រូវបន្តគ្រប់គ្រង ចុះអប់រំធ្វើកិច្ចសន្យាដល់ គ្រឹះស្ថាន ក្លឹមកំសាន្ត ខារ៉ាអូខេ ម៉ាស្សា ត្រូវបង្ការ បង្រ្កាប រាល់ការជួញដូរផ្លូវភេទ គ្រប់ប្រភេទ គ្រប់រូបភាព និងទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់។

៥-ផែនការងារគ្រឿងញៀន ក្តាប់ និងបន្តស្រាវជ្រាវបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ទប់ស្កាត់នូវបារីអេលិចត្រូនិចគ្រប់ប្រភេទ នៅតាមក្លឹមកំសាន្តផ្សេងៗ។

៦-ផែនការងារបទល្មើសសេដ្ឋកិច្ច គ្រប់គ្រងទប់ស្កាត់ បន្តស្រាវជ្រាវ បង្ក្រាបបទល្មើសសេដ្ឋកិច្ច ទំនិញក្លែងក្លាយ និង អាហារខូចគុណភាព បន្តកិច្ចសហប្រតិបត្តិការណ៍ល្អជាគ្រប់ស្ថាប័នពាក់ព័ន្ឋ និងសហការជាមន្ទីសុខាភិបាលដើម្បីចុះត្រួតពិនិត្យ នូវកន្លែងលក់ឱសថការីដែលគ្មានលិខិតអនុញ្ញាតិច្បាប់។

៧-ផែនការងារសណ្តាប់ធ្នាប់សាធារណៈ បន្តអនុវត្ត ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់ពលរដ្ឋ អ្នកដំណើរ និងសិស្សសាលា។

៨-ផែនការងារអាវុធគ្រឿងផ្ទុះ អគ្គីភ័យ ត្រូវពង្រឹងការគ្រប់គ្រង សម្ភារៈ អាវុធ រថយន្ត មធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ ឲ្យបានល្អព្រោះពេលនេះជារដូវក្តៅ។

៩-ផែនការងារអន្តោប្រវេសន៍ ត្រូវបន្តការគ្រប់គ្រង ស្ថិតិ ជនបរទេស សណ្ឋាគារ ផ្ទះសំណាក់ និងជម្រុញដល់អធិការ សហការជាមួយជំនាញ នូវការគ្រប់គ្រងជនបរទរសចេញចូលស្នាក់នៅតាមផ្ទះសំណាល់ សណ្ឋាគារ ក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង។

១០-ផែនការងារ អត្តសញ្ញាណប័ណ និងលោកអធិការនិងប៉ុស្តិ៍នគរបាលរដ្ឋាបាល ពង្រឹងការផ្តល់សេវារដ្ឋបាលសាធារណ: ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ពន្លឿនការធ្វើអត្តសញ្ញាប័ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ។

១១-ផែនការងារ ភស្ភុភារ ហិរញ្ញវត្ថុ បន្តធ្វើការចុះបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (ចុះបញ្ជីដីធ្លី)ធ្វើបញ្ជី គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានម៉ូតូ ឡាន បានត្រឹមត្រូវ។

១២-ផែនការងារធនធានមនុស្ស ត្រូវពង្រឹងលើឯកសណ្ឋាន ការស្លៀកពាក់ ការគោរពវ័ន័យ និងបន្តបើកវគ្គបណ្តុះបណ្តាល នៅនិងកន្លែង
១៣-ផែនការងារសេនាធិការ គ្រប់គ្រងឯកសារ លិខិតចេញចូល លិខិតបទដ្ឋានផ្សេង ឱ្យបានត្រឹមត្រូវ ៕

អត្ថបទដែលជាប់ទាក់ទង