សេតវិមាន អះអាងថា អាមេរិកថ្លឹងថ្លែងពីជំហានដាក់ទណ្ឌកម្មបន្ថែមខណៈរុស្ស៊ី ផ្លាស់ប្តូរគោលជំហរសង្រ្គាម
វ៉ាស៊ីនតោន៖ កាលពីថ្ងៃអង្គារ មន្ត្រីសេតវិមានបានអះអាងថា សហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់ទណ្ឌកម្ម និងត្រួតពិនិត្យការនាំចេញដើម្បីការពារពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីដែលគំរាមកំហែងដល់សន្តិសុខរបស់ពួកគេ ចំពេលសង្រ្គាមអ៊ុយក្រែនកំពុងបន្ត។
អនុទីប្រឹក្សាសន្តិសុខជាតិសេតវិមានសម្រាប់សេដ្ឋកិច្ចអន្តរជាតិ លោក Daleep Singh បានឲ្យដឹងថា ប្រទេសទាំងនេះក៏អាចមានសកម្មភាពបន្ថែមទៀត ដើម្បីបង្កើនការចំណាយរបស់រុស្ស៊ីក្នុងការប្រើប្រាស់ កងនាវាស្រមោល ដើម្បីគេចចេញពីការទិញប្រេងពីប្រទេសទាំង០៧។
ប្រទេសទាំងនោះក៏អាចពង្រីកប្រព័ន្ធទណ្ឌកម្មបច្ចុប្បន្ន ដែលទាក់ទងនឹងការសម្របសម្រួលផ្នែកហិរញ្ញវត្ថុ ដោយផ្អែកទៅលើសកម្មភាពរបស់ទីក្រុងម៉ូស្គូដើម្បីបង្វែរទិសសេដ្ឋកិច្ចរបស់ខ្លួនទៅរកសង្រ្គាម ទោះបីជាលោកបានបដិសេធមិននិយាយថា តើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងផ្លាស់ប្តូរមានសកម្មភាពដើម្បីអនុម័តទណ្ឌកម្មបន្ទាប់បន្សំក៏ដោយ។
លោកបានកត់សម្គាល់ថាប្រទេសរុស្ស៊ីពឹងផ្អែកទាំងស្រុងលើប្រទេសចិន ដោយផ្តល់ឲ្យទីក្រុងប៉េកាំងនូវ “អានុភាពដ៏ធំ” ទៅលើសមត្ថភាពរបស់ទីក្រុងម៉ូស្គូក្នុងគម្រោងថាមពល ហើយប្រទេសចិនក៏ប្រឈមមុខនឹងហានិភ័យ និងការចំណាយផងដែរ ដោយសារពាណិជ្ជកម្មទំនិញរួមបញ្ចូលគ្នាជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកមានចំនួន០៧ដងនៃទំហំពាណិជ្ជកម្មរវាងរបស់ខ្លួន និងរុស្ស៊ី។