ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងកែសម្រួលសៀវភៅណែនាំស្ដីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងកែសម្រួលសៀវភៅណែនាំស្ដីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរាជធានី ខេត្ត ខណ្ឌ ដោយមានការចូលរួមពីតំណាងក្រុមប្រឹក្សានីតិកម្ម សាលាជាតិរដ្ឋបាលមូលដ្ឋាន អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាល ជាច្រើនរូប។