ឯកឧត្តម កង សុខន ដឹកនាំកិច្ចប្រជុំពិភាក្សាលើការចាត់តាំងអនុវត្តផែនការសកម្មភាពរបស់គណៈបញ្ជាការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កង សុខន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការ បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនតាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើការចាត់តាំងអនុវត្តផែនការសកម្មភាពរបស់គណៈបញ្ជាការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង អគ្គស្នងការរង អភិបាល អភិបាលរងខេត្ត មេបញ្ជាការរង ដែលជាអនុប្រធាន និងជាសមាជិកនៃគណៈកម្មការ៕