**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម**ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់៖ ការយកចិត្តទុក​ដាក់​ដោះស្រាយបញ្ហាពាក់ព័ន្ធនឹងសំណង់មិនរៀបរយ ឬសំណង់ទ្រុឌទ្រោម គឺជាកិច្ចការចាំបាច់ និងជា​កិច្ចការមនុស្សធម៌ដែលទាមទារ ឱ្យមាន​ជ្រោមជ្រែង និងមានការចូលរួម**កូនប្រុស និងទីប្រឹក្សារបស់លោកស្រី Sheikh Hasina ច្រានចោលការចោទប្រកាន់ ចំពោះក្រុមគ្រួសាររបស់ខ្លួន ថាបានប្រព្រឹត្តអំពើពុករលួយ កាលពីឆ្នាំ ២០១៥**មន្ត្រីជាន់ខ្ពស់ក្រសួងការងារ៖ សហជីពជាភាគីមួយដ៏សំខាន់ក្នុងការធានាបាននូវភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា**ឯកអគ្គរដ្ឋទូតវៀតណាម សង្ឃឹមយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម ទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងបន្តរីកចម្រើនយ៉ាងខ្លាំងក្លាថែមទៀតនាពេលខាងមុខ**សម្ដេចបវរធិបតី លើកទឹកចិត្តសមាគមសិល្បករខ្មែរ បណ្ដាអង្គការ-សហព័ន្ធ និងក្លឹបកីឡា បន្ដផ្សព្វផ្សាយឱ្យកាន់តែផុលផុស តាមគ្រប់រូបភាពក្នុងគោលដៅលើកកម្ពស់ការយល់ដឹងពីវប្បធម៌, អរិយធម៌ និងប្រពៃណីជាតិខ្មែរ**អ៉ីស្រាអែល ណែនាំដល់ក្រុមបេសកម្មការទូតរបស់ខ្លួននៅអឺរ៉ុប ព្យាយាមធ្វើយ៉ាងណាឱ្យក្រុមហ៊ូទី គាំទ្រដោយអ៉ីរ៉ង់នៅយេម៉ែន ត្រូវបានចាត់ថ្នាក់​អង្គការ​ភេរវករ**មេដឹកនាំថ្មីនៅស៉ីរី ឈានដល់កិច្ចព្រមព្រៀង ជាមួយ​បណ្តាក្រុមឧទ្ទាម នៅប្រទេសមជ្ឈិមបូព៌ា ស្តីពីរំសាយនិងការធ្វើសមាហរណកម្មក្រុមទាំងនោះ នៅក្រោមក្រសួងការពារជាតិ**ក្រុមហ៊ុន Toyota Motor of North America នឹងបរិច្ចាគប្រាក់ ១លានដុល្លារ ដល់ពិធីឡើងកាន់តំណែង របស់លោកប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump**កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូ**គ.ជ.ប បើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ មុននឹង គ.ជ.ប សម្រេចដាក់ប្រើជាផ្លូវការ**ឯកឧត្ដម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ផ្តល់មតិសំខាន់ៗ ៦ចំណុច ដល់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងក្រុមប្រឹក្សា រាជធានី ខេត្ត**មន្រ្តីប្រេស៊ីល រកឃើញជនជាតិចិន ១៦៣នាក់ កំពុងធ្វើការក្នុងការដ្ឋានសំណង់រោងចក្រមួយ គ្រប់គ្រងដោយក្រុមហ៊ុន BYD មានជីវិតរស់នៅលំបាកវេទនា ដូចទាសករដាច់ថ្លៃ**នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូមន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ**ក្រសួងមុខងារសាធារណៈ ចាប់ផ្តើមកំណែលើសន្លឹកកិច្ចការ ៤,៨៨៤ច្បាប់ របស់បេក្ខជនចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីសុខាភិបាល**រដ្ឋបាលរាជធានី ជូនដំណឹងពីការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងការប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ និងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ក្រសួងសេដ្ឋកិច្ច បន្តយុទ្ធនាការបណ្តុះបណ្តាល ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំនាន់ថ្មី

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣០ ខែ ឧសភា​ ឆ្នាំ២០២៤នេះ បានបន្តយុទ្ធនាការបណ្តុះបណ្តាល ស្តីពី «ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំនាន់ថ្មី» ជូនថ្នាក់ដឹកនាំ និងមន្រ្តីជំនាញជាង២ ០០០នាក់ នៃគ្រប់ការដ្ឋានដែលប្រើប្រាស់ FMIS ក្នុងការកត់ត្រាប្រតិបត្តិការ ហិរញ្ញវត្ថុសាធារណៈ។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងរបស់​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ បានលើកឡើងថា តាមរយៈការប្រើប្រាស់ FMIS ជំនាន់ថ្មី រួមទាំងការអនុវត្តនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង និងការប្រើប្រាស់របាយការណ៍ចាំបាច់ផ្សេងៗ ដែលផលិតចេញពី FMIS ពិតជាបានចូលរួមចំណែកក្នុងការជួយបង្កើន តម្លាភាព ប្រសិទ្ធភាព និងពន្លឿនការងារអនុវត្តហិរញ្ញវត្ថុសាធារណៈ ឱ្យកាន់តែខិតទៅរកភាពប្រាកដនិយម ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ជាពិសេសផ្តោតលើការចាត់ចែង និងការបែងចែកធនធានហិរញ្ញវត្ថុជាតិ ស្របតាមឆន្ទៈនៃការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសព្វរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​កម្ពុជា ដែលតែងផ្តល់អាទិភាពខ្ពស់ លើការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

​បណ្ឌិតសភាចារ្យបានគូសរំលេចថា ចាប់តាំងពីការអនុវត្តគម្រោង FMIS ជំហានទី១ រហូតមកដល់ជំហានទី ៣, FMIS បានដើរតួនាទីគន្លឹះ ក្នុងការត្រួសត្រាយផ្លូវ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការផ្តល់ជូនឧបករណ៍បច្ចេកវិទ្យាព័ត៌មានស្នូល ដែលមានភាពជឿជាក់ និងមានអនុភាព សម្រាប់គាំទ្រដល់ការកែប្រែប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ជាពិសេសការលុបបំបាត់នីតិវិធីការងារ ដែលអនុវត្តដោយដៃ និងលើឯកសារជាក្រដាស មកជាការអនុវត្តការងារតាម FMIS ទាំងស្រុង។

​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់បន្ថែមថា ការបណ្ដុះបណ្ដាលនាថ្ងៃនេះ ដែលជាវគ្គទី២ នៃកម្មវិធីបណ្តុះបណ្តាល ត្រូវបានគិតគូរជាផែនការសកម្មភាពច្បាស់លាស់ ស្របតាមផែនការពង្រីកការអនុវត្តគម្រោង FMIS ជំហានទី ៣ (២០២១-២០២៥) និង ផែនការសកម្មភាពនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ និងទី៤ ដែលត្រូវបានអនុវត្តប្រកបដោយភាពហ្មត់ចត់ និង ប្រយ័ត្នប្រយែងបំផុត។

គិតមកដល់បច្ចុប្បន្ន, FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់នៅគ្រប់ទីតាំងអនុវត្តថវិកាសំខាន់ៗ នៅថ្នាក់កណ្ដាល រួមមាន អគ្គនាយកដ្ឋានជំនាញទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅគ្រប់ក្រសួង-ស្ថាប័ន។ បន្ថែមលើនេះ, FMIS ក៏ត្រូវបានដាក់ឱ្យប្រើប្រាស់នៅតាមអង្គភាពសំខាន់ៗ នៅថ្នាក់មូលដ្ឋាន ពោលគឺ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត, រដ្ឋបាលរាជធានី-ខេត្ត និង រដ្ឋបាលក្រុង-ស្រុក-ខណ្ឌចំនួន ៤៤ ដែលសរុបជាការដ្ឋាន មានចំនួន ២១៣ ការដ្ឋាន, រួមជាមួយនឹងការដាក់ឱ្យប្រើប្រាស់ FMIS Portal ជំនាន់ទី ១ ទៅដល់គ្រប់រដ្ឋបាលក្រុង-ស្រុក និង ឃុំ-សង្កាត់ទូទាំងប្រទេសកម្ពុជា ដែលសរុបជារួមមានចំនួន ១ ៨៧០ ការដ្ឋាន។
លើសពីនេះ​ FMIS បានផ្តល់ជូនអ្នកប្រើប្រាស់នូវលទ្ធភាព ក្នុងការប្រើប្រាស់របាយការណ៍ ដែលទាញចេញពី FMIS ផ្ទាល់ រហូតដល់ ៦៦ របាយការណ៍ ទៅតាមសិទ្ធិនៃអ្នកប្រើប្រាស់ប្រព័ន្ធ។

​បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់ដល់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ជាពិសេសលេខាធិការដ្ឋាន ក្រុមការងារគ្រប់គ្រងគម្រោង FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតែងខិតខំយ៉ាងសស្រាកសស្រាំ លះបង់ទាំងកម្លាំងកាយចិត្ត ក្នុងការធានាឱ្យការរៀបចំដំឡើងជំនាន់ FMIS ថ្មី អាចបញ្ចប់ទៅតាមផែនការ និង ឈានដល់ការបើកវគ្គបណ្តុះបណ្តាលជូនអ្នកប្រើប្រាស់ FMIS ទាំងអស់ នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង