**រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដល់ពលរដ្ឋ តាមគ្រប់មធ្យោបាយ**ថៅកែជនជាតិចិនត្រូវចាប់ខ្លួន ដកហូតស៊ីមកាត ក្រុមទំនើង Call Center នៅកណ្តាលទីក្រុងបាងកក តំបន់ Ramkhamhaeng រកឃើញការផ្លាស់ប្តូរទម្រង់ ដើម្បីជៀសវាងប៉ូលីសឆែកឆេរ និងចាប់ស៊ីមកាត**នៅដើមឆ្នាំ២០២៥ អាជ្ញាធររាជធានីភ្នំពេញ នឹងដាក់ឲ្យដំណើរការផ្លូវថ្មើរជើង (Walk street) តាមបណ្តោយមាត់ទន្លេ**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២**អភិបាលខេត្តបាត់ដំបង អញ្ជើញជួបប្រជុំពិភាក្សាជាមួយបងប្អូនអាជីវករផ្សារបឹងឈូក**សម្ដេចតេជោ ស្នើឥណ្ឌាពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ**គិតត្រឹមខែតុលាឆ្នាំនេះ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងវិស័យសេដ្ឋកិច្ចមានជាង ៦០.៩ប៊ីលានដុល្លារ កើន២.២%**កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង របស់ជប៉ុន**ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង**ជាង៧ខែ កម្ពុជាមានសំណុំរឿងក្មេងទំនើង ជាង៧០០ករណី និងឃាត់ខ្លួនជាង ៣ពាន់នាក់**រដ្ឋបាលខេត្តបាត់ដំបង រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៤**ចោរក៏ចោរ ជក់ក៏ជក់ ជាប់ជុងអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលគុក ៥នាក់**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លី ច័ន្ទតុលា ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ មានឋានៈស្មើទេសរដ្ឋមន្ត្រី**ឯកឧត្ដម ជិន ម៉ាលីន៖ ករណីក្មេងទំនើងត្រូវបានដាក់បញ្ចូលជាសំណុំរឿងអាទិភាព ក្នុងចំណោមសំណុំរឿងអាទិភាពទាំង៤ នៅក្នុងយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ជាង៧ខែកន្លងមកនេះ ភ្នំពេញមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មក កំពង់ស្ពឺ តាកែវ**ឯកឧត្តម សេង ឌីណា៖ ពន្ធនាគារ ឬមន្ទីរឃុំឃាំង ស្វាគមន៍ក្មេងទំនើងជានិច្ច ដែលនៅគឃ្លើនមិនខ្លាចច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែង**អត្ថាធិប្បាយ៖ ឆ្នាំ២០២៤ទំនាក់ទំនងកម្ពុជា-ចិនស្គាល់តែភាពផ្អែមល្ហែម និងភាពរីកចម្រើន**កិច្ចការដែលលោកXi Jinpingយកចិត្តទុកដាក់៖ស្មារតី នៃ “ផ្លូវទាំងពីរ”**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អរគុណរដ្ឋាភិបាលចិន ដែលជួយគាំទ្រដល់ការកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ពិសេសការអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយម

ថៃ កំពុងរៀបចំបែបបទដើម្បីក្លាយជាសមាជិក BRICS ដែលមកពីតំបន់អាស៊ីអាគ្នេយ៍ដំបូងគេ

បាងកក៖ រាជរដ្ឋាភិបាលថៃបានប្រកាសថៃនឹងដាក់ពាក្យស្នើសុំឱ្យបានក្នុងខែនេះ ដើម្បីចូលរួមជាមួយប្លុក BRICS នៃបណ្តាប្រទេសកំពុងរីកចម្រើន ដោយមានបំណងសហការជាមួយបណ្តាប្រទេសខាងត្បូងសកលលោកផ្សេងទៀតក្នុងការជំរុញវត្តមានរបស់ខ្លួននៅលើឆាកពិភពលោក។

នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​មួយ​កាល​ពី​ថ្ងៃ​ទី ២៨ ខែឧសភា រាជរដ្ឋាភិបាល​ថៃ​បាន​បញ្ចប់​គម្រោង​ដាក់​ពាក្យ​ស្នើសុំ​នេះ។ ប្រសិនបើមានការយល់ព្រម ប្រទេសថៃនឹងក្លាយជាសមាជិកដំបូងរបស់ក្រុមនេះ មកពីតំបន់អាស៊ីអាគ្នេយ៍។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក ឆៃ វ៉ាចារ៉ុង (Chai Wacharonke) បាននិយាយថាគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងនៃលិខិតផ្លូវការដែលបង្ហាញពីចេតនារបស់ប្រទេសថៃក្នុងការក្លាយជាសមាជិកនៃក្រុមនេះ។ លិខិតនោះចែងថា ប្រទេសថៃបានដឹងពីសារសំខាន់នៃពហុភាគីនិយម និងការកើនឡើងនូវតួនាទីរបស់ប្រទេសកំពុងអភិវឌ្ឍនៅក្នុងឆាកអន្តរជាតិ។ ចក្ខុវិស័យរបស់ប្រទេសថៃគឺស្របតាមគោលការណ៍របស់ BRICS ដែរ។

ការក្លាយជាសមាជិក BRICS វានឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសថៃក្នុងទិដ្ឋភាពជាច្រើន រួមទាំងការពង្រឹងតួនាទីរបស់ប្រទេសនៅក្នុងឆាកអន្តរជាតិ និងការបង្កើនឱកាសរបស់ខ្លួនក្នុងការសហការបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃដដែលបន្ថែមថា BRICS បានអញ្ជើញប្រទេសដែលមិនមែនជាសមាជិកដែលមានបំណងចង់ចូលរួមនៅក្នុងកិច្ចប្រជុំកំពូលលើកទី ១៦ នៅទីក្រុង Kazan ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ ខែតុលា។ លោកបានបន្ថែមថា ការចូលរួមព្រឹត្តិការណ៍នេះនឹងជាឱកាសមួយសម្រាប់ប្រទេសថៃក្នុងការពន្លឿនដំណើរការសមាជិកភាព និងលើកកម្ពស់តួនាទីរបស់ខ្លួនជាតួអង្គឈានមុខគេក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍ។ ​ថៃ​ក៏​បាន​ទទួល​ការ​ជូន​ដំណឹង​ផង​ដែរ​ថា​ខ្លួន​ចង់​ដាក់​ពាក្យ​ចូល​រួម​ជាមួយ​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ដែល​ជា​ក្រុម​ចំនួន៣៨ នៃ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ខ្លាំង​បំផុត​របស់​ពិភពលោក។

អ្នកខ្លះចាត់ទុក BRICS ជាក្របខ័ណ្ឌប្រកួតប្រជែងក្នុងលំដាប់អន្តរជាតិ ដែលដឹកនាំដោយប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ប្រទេសចិន និងរុស្ស៊ីបាននិងកំពុងនាំមុខគេក្នុងការពង្រីកប្លុកនេះ ដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម អ៊ីរ៉ង់ អេត្យូពី និងអេហ្ស៊ីប បានចូលរួមនៅក្នុងខែមករា។  ប្រទេសថៃកំពុងស្ថិតក្នុងជួរបន្ទាប់នៃ ១៥ ប្រទេសដែលកំពុងត្រូវបានពិចារណាសម្រាប់ការចូល។  ការពង្រីកប្លុក BRICS ដែលរួមមាន៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ត្រូវបានសហរដ្ឋអាម៉េរិកមើលឃើញថា ជាការពង្រីកឥទ្ធិពល នឹងជាការគំរាមកំហែងឥទ្ធិពលសេដ្ឋកិច្ច ខណៈបណ្តាប្រទេស BRICS ជាសមូហភាពតំណាងឱ្យផ្នែកដ៏សំខាន់នៃសេដ្ឋកិច្ចពិភពលោក ហើយសេដ្ឋកិច្ចពួកគេបាននិងកំពុងកើនឡើងយ៉ាងឆាប់រហ័សនៅប៉ុន្មានឆ្នាំចុងក្រោយនេះ៕

អត្ថបទដែលជាប់ទាក់ទង