ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងារជាមួយតំណាងស្ថានកុងស៊ុលស្វីសប្រចាំកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ឌី សុកផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ម៉ាកុស បឺលី (Markus Burli) នាយកសហប្រតិបត្តិការស្ថានកុងស៊ុលស្វីសប្រចាំនៅកម្ពុជា និងសហការី នៅទីស្ដីការក្រសួងមហាផ្ទៃ ៕